ព័ត៌មាន

វិស័យអប់រំនឹងជំរុញការអភិវឌ្ឍយ៉ាង​ខ្លាំង​ក្លានៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាមេរិក-វៀតណាម

នោះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper ក្នុងជំនួបជាមួយនិស្សិតនៃសកលវិទ្យាល័យជាតិទីក្រុងហាណូយ នាថ្ងៃទី ៨ មករា ចាប់ផ្តើមសកម្មភាពអបអរសាទរខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - អាមេរិក (១២ កក្កដា ១៩៩៥ - ១២ កក្កដា ២០២៥។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Marc Knapper ថ្លែងនៅក្នុងជំនួបនេះ។ រូបថត៖ VOV

កាលពី ២៥ ឆ្នាំមុន លោកប្រធានាធិបតី Bill Clinton បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលបានមកបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ ទស្សនាសាកលវិទ្យាល័យជាតិ។ នៅពេលនោះ លោកប្រធានាធិបតី Bill Clinton បានប្រកាសពីជំពូកថ្មីនៃទំនាក់ទំនងអាមេរិក-វៀតណាម នៅពេលនោះ លោកបាននិយាយថា “សូមឱ្យអនាគតជាគោលដៅរបស់យើង”។ បច្ចុប្បន្ននេះ និស្សិត និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិទីក្រុងហាណូយជាង ៦០ នាក់បានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយវៀតណាមកំពុងសហការជាមួយអង្គការអប់រំចំនួន ១០ របស់សហរដ្ឋអាមេរិក លើការផ្លាស់ប្តូរគ្រូបង្រៀន និងសាស្ត្រាចារ្យ ធ្វើការសិក្សាស្រាវជ្រាវ និងចែករំលែកវិធីសាស្រ្តបង្រៀនក្នុងវិស័យអប់រំ។

យោងតាមឯកអគ្គរដ្ឋទូត Marc Knapper រួមជាមួយនឹងវិស័យផ្សេងទៀត វិស័យអប់រំនឹងជំរុញចក្ខុវិស័យដ៏រឹងមាំកាន់តែខ្លាំងឡើងសម្រាប់អនាគតនៃទំនាក់ទំនងវៀតណាម-អាមេរិក។ តាមនោះ បង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាមេរិក-វៀតណាម ឱ្យកាន់តែអភិវឌ្ឍន៍ថែមទៀត៕


top