នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ VGP)
តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ លោកនាយករដ្ឋមន្ត្រីបានអបអរសាទរចំពោះសមិទ្ធិផលដែលវិស័យសុខាភិបាលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យកម្មាភិបាល បុគ្គលិកពេទ្យទូទាំងប្រទេសបន្តពង្រីកប្រពៃណីដ៏ភ្លឺស្វាង អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលជំហរគោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ ជាពិសេសសេចក្តីសម្រេចចិត្តស្តីពីការការពារ ថែទាំ និងលើកកំពស់សុខភាពប្រជាពលរដ្ឋ និងការងារចំនួនប្រជាជនក្នុងស្ថានភាពថ្មី។
ទាក់ទិននឹងភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យវិស័យសុខាភិបាលត្រូវដាក់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបង្អស់។ ការងារគួរតែត្រូវបានធ្វើយ៉ាងជាក់ស្ដែង "គិតពិត និយាយពិត ធ្វើពិត ប្រសិទ្ធភាពពិត ប្រជាជនទទួលបានផលប្រយោជន៍ពិត"។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវឋានៈ និងសារៈសំខាន់ពិសេសនៃផ្នែកសុខាភិបាលក្នុងដំណើរការអភិវឌ្ឍប្រទេសប្រកបដោយចីរភាពផងដែរ៕