ព័ត៌មាន

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

ក្រោយបុណ្យតេត ភ្ញៀវទេសចរនៅតែមកទស្សនាទីក្រុង Da Lat ក៏ដូចជា ខេត្ត Lam Dong ផងដែរ។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong កាលពីថ្ងៃទី ២៧ មករា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែមករា បរិមាណភ្ញៀវសរុបមកទស្សនា និងសម្រាកលំហែកាយនៅខេត្ត Lam Dong ត្រូវបានគេប៉ាន់ប្រមាណមានចំនួន ២៥ មឺនលើកនាក់ កើន ២,៥ ដងបើប្រៀប ធៀបនឹងឱកាសបុណ្យតេត ឆ្នាំ ២០២២។

គួរកត់សម្គាល់ថា ក្រោយបុណ្យតេត ភ្ញៀវទេសចរនៅតែមកទស្សនាទីក្រុង Da Lat ក៏ដូចជា ខេត្ត Lam Dong ផងដែរ។ វិស័យវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong បានកសាងផែនការរៀបចំ “សប្តាហ៍មាសទេសចរណ៍លើកទី២” ឆ្នាំ ២០២៣ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា។ ក្នុងពេលនោះ យោងតាមការធ្វើស្ថិតិរបស់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Phu Yen បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែមករា បរិមាណភ្ញៀវទេសចរមកទស្សនាខេត្តមានចំនួនប្រមាណ ៩៥ ពាន់លើកនាក់ ច្រើនជាង ២ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ ហើយទទួលបានប្រាក់ចំណូលជាង ២,៦ ដង។ ជាមួយនឹងដំណឹងល្អនៅដើមឆ្នាំ ផ្នែកទេសចរណ៍ខេត្ត Phu Yen រំពឹងថាក្នុងឆ្នាំ ២០២៣ នឹងទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ២,៤ លានលើកនាក់ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៥ ពាន់លើកនាក់ ហើយប្រាក់ចំណូលសម្រេចបាន ៣ ១០០ ពាន់លានដុង (ប្រមាណ ១៣០ លានដុល្លារអាមេរិក)៕


top