ព័ត៌មាន

វិនិយោគិនចំនួន៥៤នាក់ទទួលបានរង្វាន់ជាតិអំពីអចលនទ្រព្យឆ្នាំ២០១៨


 ទិដ្ឋភាពនៃពិធីប្រគល់រង្វាន់ (រូបថត៖ batdongsan.vn)

នាយប់ថ្ងៃទី១៤ ​ខែមេសា ឆ្នាំ​២០១៨ នៅទី​ក្រុងហាណូយ បានប្រព្រឹត្តទៅពិ​ធីប្រគល់​រង្វាន់ជាតិ អំពី​អចលន​ទ្រព្យ​វៀត​ណាម​ឆ្នាំ២០១៨ជូន ​ចំពោះវិនិយោគិន និងគម្រោងការណ៍អចលនទ្រព្យចំ​នួន៥៤។

អញ្ជើញ​ចូលរួមពិធីនេះមានឧបនាយករដ្ឋម​ន្រ្តីវៀតណាមលោ​ក Trinh Dinh Dung ថ្នាក់ដឹកនាំបណ្ដាក្រ​សួង ស្ថាប័ន​ តំបន់​ និងសហគ្រាសអចលនទ្រព្យរាប់រយអ​ង្គភាពនៅទូ​ទាំងប្រទេស។ នេះ​ជាលើក​ដំបូង​ដែលរង្វាន់​ជាតិ​អំពី​អចលន​ទ្រព្យត្រូវបានរៀបចំ​ឡើង​។
 
ថ្លែងមតិនៅទីនេះ ឧបនាយករ​ដ្ឋមន្រ្តីលោក Trinh Dinh ​Dung បានសង្កត់ធ្ងន់ថា ​រង្វាន់នេះមិន​ត្រឹមតែ​សំដៅ​លើក​តម្កើង​បណ្ដាអង្គការ បុ​គ្គល គម្រោងការណ៍ និងសំ​ណង់ជា​គំរូ ដែល​មាន​ការរួម​វិភាគ​ទាន​ជាច្រើន​ចំពោះការ​អភិវឌ្ឍ​នៃទីផ្សារ​អចលនទ្រព្យវៀតណាម​ប៉ុណ្ណោះទេ​ ថែមទាំង​ជាការ​លើកទឹក​ចិត្តឲ្យ​សហគ្រាសត្រូវ​លើកកំពស់​លទ្ធភាព​ប្រកួតប្រជែង​ កសាង អភិវឌ្ឍន៍ពាណិជ្ជសញ្ញាត្រូវ​តាមបទដ្ឋានអន្តរជាតិទៀ​តផ​ង។​ លោក Truong Anh Tu នាយកប្រតិបត្តិក្រុមហ៊ុនភា​គហ៊ុនអចលនទ្រព្យ P​huc Khang ដែលជាអង្គភាព​ទទួលបាន​រង្វាន់​ជាក្រុមហ៊ុន​អចលនទ្រព្យគួរឲ្យជឿទុកចិ​ត្តបំផុត​បានឲ្យដឹង​ថា៖
 
“ការដែលស្ថាប័នគ្រប់គ្រ​ងរដ្ឋប្រគល់រង្វាន់នេះ បានសរឲ្យឃើញថា រដ្ឋគាំទ្រ​យ៉ាងខ្លាំង​ចំពោះកា​រកែលំ​អនិងលើកស្ទួយ​ជីវភាពរ​ស់នៅសំរាប់ប្រជាជន វៀតណាម​។ នេះជា​កម្លាំង​ចលករ​ដើម្បី​មជ្ឈដ្ឋាន​សហគ្រិន​បន្តកសាង​ឡើងផ​លិតផល​អចលនទ្រព្យឲ្យបានល្អប្រសើរជា​ងមុន”៕​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top