អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម (រូបថតៈ VOV)
នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្នាក់ការវិទ្យុជាតិលេខ ៥៨ វិថី Quan Su នៃទីក្រុងហាណូយ អគ្គនាយក រងវិទ្យុសម្លេងវៀតណាម លោក Vu Hai បានអញ្ជើញទទួល ជួបជាមួយគណៈប្រតិភូអ្នកកាសែតកម្ពុជា ដឹកនាំដោយលោក អ៊ុកគឹមសេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចការងារវៀតណាម។
នៅក្នុងជំនួបនេះ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Vu Hai បានណែនាំដោយត្រួសៗអំពីវិទ្យុសម្លេងវៀតណាម ដែលជាទីភ្នាក់ងារសារព័ត៌មានពហុមធ្យោ បាយ ជាមួយនឹងប្រភេទសារព័ត៌មានចំនួន៤ រួមមាន វិទ្យុ កាសែតបោះពុម្ព ទូរទស្ស ន៍ និងកាសែតអេឡិចត្រូនិក។ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក Vu Hai បានលើកឡើងថា បច្ចុប្បន្ន វិទ្យុសម្លេងវៀតណាមមានទំនាក់ទំនងជាមួយ វិទ្យុនិងទូរទស្សន៍ចំនួន៦០នៅក្នុងតំបន់និងនៅលើពិភពលោក។ ហើយ VOV គឺជាសមាជិកយ៉ាងសកម្មនៃសម្ព័ន្ធសមាគមវិទ្យុ-ទូរទស្សន៏ អាស៊ី-ប៉ាស៊ីហ្វិក (ABU) និងទីភ្នាក់ងារអន្តរជាតិសម្រាប់វិទ្យុនិងទូរទស្សន៍និយាយភាសាបារាំង (CIRTEF) ។
រូបថតៈ VOV
ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាមជាមួយភាគីកម្ពុជាលើវិស័យផ្សាយសម្លេង អគ្គនាយករង លោក Vu Hai បានលើកច្បាស់ថា៖ “បច្ចុប្បន្ន វិទ្យុសម្លេងវៀត ណាមនិងភាគីកម្ពុជា ជាពិសេសក្រសួងព័ត៌មាននិងស្ថានីយវិទ្យុជាតិកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ អំពីបច្ចេកទេស VOV កំពុងអនុវត្តគម្រោងមួយចំនួនដូចជាជួយកម្ពុជាលើកកម្ពស់គុណភាពរលក។ VOV ក៏មានការផ្លាស់ប្តូរកម្មវិធីវិទ្យុ និងគណៈប្រតិភូ រវាង VOV និងកម្ពុជា។ ក្នុងបណ្តាជំនួបធ្វើការរវាងថ្នាក់ដឹកនាំនៃវិទ្យុសម្លេងវៀតណាមនិងរដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងនោះ បន្តជួយឧបត្ថម្ភកម្ពុជាលើវិស័យបច្ចេកវិទ្យា។ តាមរយៈកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល វិទ្យុសម្លេងវៀតណាមនឹងជួយឧបត្ថម្ភកម្ពុជាមិនត្រឹមតែក្នុងការផ្សាយសម្លេងប៉ុណ្ណោះទេ ថែមទាំងការផ្សាយទូរទស្សន៍ទៀត ផង”។
លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា (រូបថតៈ VOV)
ក៏នៅក្នុងជំនួបនេះ អគ្គនាយករង លោក Vu Hai បានចែករំលែកជាមួយភាគីកម្ពុជា នូវបទពិសោធន៍អំពីការអភិវឌ្ឍន៍កាសែតអេឡិចត្រូនិក បណ្តាញវិទ្យុ ជាពិសេសគឺវិទ្យុសម្លេងវៀតណាមផ្សាយជាភាសាបរទេស។
តាងនាមឱ្យគណៈប្រតិភូអ្នកកាសែតកម្ពុជា អនុរដ្ឋលេខាធិលារ ក្រសួងព័ត៌មានកម្ពុជា លោក អ៊ុក គឹមសេង បានវាយតំលៃខ្ពស់ចំពោះព័ត៌មានដ៏មានតម្លៃនិងមានប្រយោជន៍ដែលវិទ្យុសម្លេងវៀតណាមផ្តល់ជូន។ ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភនិងជំនួយរបស់ VOV សម្រាប់កម្ពុជាតាំងពីមុន មក រហូតដល់បច្ចុប្បន្ន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម