លោក Nguyen Thien Nhan ថ្លែងមតិក្នុងពិធី
នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ នៅទីរួមខេត្ត Son Tay ក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅ វិទ្យាស្ថានកងទ័ពការពារអាកាស-កងទ័ពអាកាសចំណុះផ្នែកទ័ពការពារដែនអាកាស។ នៅទីនេះ លោក Nguyen Thien Nhan បានចាត់ទុកថាវិទ្យាស្ថានកងទ័ពការពារអាកាស-កងទ័ពអាកាសចំណុះផ្នែកអង្គទ័ពការពារដែនអាកាសត្រូវបន្តការងារផ្លាស់ ប្តូរថ្មីជាសារវ័ន្ត លើកកំពស់គុណភាព ប្រសិទ្ធភាពអប់រំបណ្តុះបណ្តាល និង ស្រាវជ្រាវវិទ្យាសាស្ត្រ។ វិទ្យាស្ថាន គប្បីបណ្តុះបណ្តាលកម្មាភិបាលមានស្មារតីនយោបាយរឹងមាំ មានការច្នៃប្រឌិត មានចំណេះដឹងជំនាញ បន្តរួមចំណែក សក្តិសមចូលក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម