បានស្គាល់ថាជាវិចិត្រការិនីមានទេពកោសល្យម្នាក់នៅទ្វីបអាស៊ី ស្នាដៃរបស់វិចិត្រការិនី វ៉ាន់ យឿងថាញ (Van Duong Thanh) បច្ចុប្បន្នបានតាំងនៅសារមន្ទីរវិចិត្រសិល្បៈអន្តរជាតិចំនួន១៦កន្លែងនៅលើពិភពលោក។
បានស្គាល់ថាជាវិចិត្រការិនីមានទេពកោសល្យម្នាក់នៅទ្វីបអាស៊ី ស្នាដៃរបស់វិចិត្រការិនី វ៉ាន់ យឿងថាញ (Van Duong Thanh) បច្ចុប្បន្នបានតាំងនៅសារមន្ទីរវិចិត្រសិល្បៈអន្តរជាតិចំនួន១៦កន្លែងនៅលើពិភពលោក។
វិចិត្រការិនី វ៉ាន់ យឿងថាញ (Van Duong Thanh) បានស្គាល់ថាជាវិចិត្រការិនីម្នាក់ មានទេពកោសល្យនៅទ្វីបអាស៊ី។
កាលពីអាយុ១២ឆ្នាំ វិចិត្រការិនី វ៉ាន់ យឿងថាញ (Van Duong Thanh) ចូលរៀននៅសកលវិទ្យាល័យវិចិត្រសិល្បៈវៀតណាម។ ជាអ្នកស្រឡាញ់អក្សរសិល្ប៍តាំងពីតូចម្លេះ ដូច្នេះវិចិត្រការិនី វ៉ាន់ យឿងថាញ (Van Duong Thanh) តែងយកចិត្តទុកដាក់ដល់កាសែតសិល្បៈ។ ដោយចំនួនចុះផ្សាយតិចតូច តែមានការកម្ម៉ង់ច្រើន បានជាធ្វើឱ្យតម្លៃកាសែតមានតម្លៃថ្លៃ ជាពិសេសចំពោះនិស្សិតក្រីក្រម្នាក់ដូចជា វ៉ាន់ យឿងថាញ (Van Duong Thanh) ។
ថ្ងៃមួយបានកាន់កាសែតលើដៃដោយច្នៃដន្យ ហើយនេះជាលើកដំបូងដែល វ៉ាន់ យឿងថាញ (Van Duong Thanh) សំឡឹងឃើញគំនូររបស់វិចិត្រករវ័យចំណាស់វៀតណាម ទោះបីនេះគ្រាន់តែជារូបភាពបំភ្លឺមួយ។ វ៉ាន់ យឿងថាញ (Van Duong Thanh) នឹកឃើញថា៖ “ពេលសំឡឹងឃើញរូបភាពបំភ្លឺរបស់លោក ប៊ូយ ស្វឹនផាយ (Bui Xuan Phai) វ៉ាន់ កាវ (Van Cao) ង្វៀនសាង (Nguyen Sang)។ល។ ខ្ញុំរីករាយ និង កោតសសើរណាស់។ ខ្ញុំបានសន្សំប្រាក់៥សូ ដោយមិនពិសាអាហារពេលព្រឹក សម្រាប់ទិញកាសែតសិល្បៈ។ អានរួច ខ្ញុំកាត់រូបភាពបំភ្លឺរបស់ពួកគាត់ បិទចូលសៀវភៅទុកធ្វើជាអនុស្សាវរីយ៍”។
អ្នកទស្សនាសំណេះសំណាលជាមួយនឹងវិចិត្រការិនី វ៉ាន់ យឿងថាញ (Van Duong Thanh) តាមរយៈស្នាដៃរបស់លោកស្រី។
ពេលវេលាកន្លងទៅ កាលនៅអាយុ១៧ឆ្នាំ វ៉ាន់ យឿងថាញ (Van Duong Thanh) បានបងប្រុសនាំទៅសួរសុខទុក្ខមិត្តភក្តិម្នាក់។ “ក្នុងជំនួបនោះ ខ្ញុំបានឃើញមនុស្សម្នាក់រាងស្គម ច្រមុះខ្ពស់ ភ្នែករូង ប៉ុន្តែកែវភ្នែកគាត់ថ្លាឈ្វេង ស្អាតដូចជាកែវភ្នែកទាំងគូ របស់ Van Gogh។ ខ្ញុំដឹងច្បាស់ភ្លាមថា នោះគឺលោក ប៊ូយ ស្វឹនផាយ (Bui Xuan Phai)។ ខ្ញុំជម្រាបសួរ និងហៅឈ្មោះគាត់” វិចិត្រការិនី វ៉ាន់ យឿងថាញ (Van Duong Thanh) រលឹកឡើងនូវជំនួបដ៏សំខាន់ ក្នុងដំណើរវិចិត្រសិល្បៈរបស់ខ្លួន។
វ៉ាន់ យឿងថាញ (Van Duong Thanh) ជាវិចិត្រការិនីមានវ័យក្មេងជាងគេ ដែលមានស្នាដៃតាំងនៅសារមន្ទីរសិល្បៈអន្តរជាតិវៀតណាម កាលពីមានអាយុទើបតែ២០ឆ្នាំ នោះជាផ្ទាំងគំនូរថ្នាំប្រេងឈ្មោះ “ផ្កាវាយោលេតា ស”។
នៅឆ្នាំ១៩៨០ វិចិត្រការិនី វ៉ាន់ យឿងថាញ (Van Duong Thanh) ទៅធ្វើការនៅវិទ្យាស្ថានស្រាវជ្រាវវប្បធម៌ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍)។ បន្ទាប់មក លោកស្រី បានបញ្ជូនទៅសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកខាងភាសា នៅប្រទេសស៊ុយអែត។ បន្ទាប់ពីបញ្ចប់ការសិក្សា វ៉ាន់ យឿងថាញ (Van Duong Thanh) បានក្លាយជាអ្នកគ្រួអាស៊ីដំបូងបង្អស់ ដែលបង្រៀនអំពីវិចិត្រសិល្បៈដោយភាសាស៊ុយអែត។ គាត់ក៏ជាវិចិត្រការិនីដំបូងបង្អស់របស់វៀតណាម ដែលទទួលបានការស្រឡាញ់ចូលចិត្តពីនិស្សិតបរទេស រហូតដល់បានបង្កើតបានជាសមាគមវិចិត្រសិល្បៈ ដោយដាក់ឈ្មោះថា ថាញ-Gruppen។
ស្ទាត់ជំនាញភាសាបរទេស ស្ទាត់ជំនាញខាងបច្ចេកទេសវិចិត្រសិល្បៈ ភ្លាមនោះគំនូររបស់ វ៉ាន់ យឿងថាញ (Van Duong Thanh) ក៏មានភាពល្បីរន្ទឺនៅតាមប្រទេសជាច្រើនលើពិភពលោក។ ផ្ទាំងគំនូររបស់គាត់ ដែលពោរពេញទៅដោយព្រលឹងជាតិវៀតណាម កំពុងបានតាំងនៅសារមន្ទីរជាតិទាំង១៦កន្លែងលើពិភពលោក ថែមទាំងទទួលបានពានរង្វាន់ឆ្នើមជាច្រើន សម្រាប់វិចិត្រការិនីរូបនេះ ក្នុងនោះពិសេសគឺពានរង្វាន់ “សិល្បៈល្អឯកអន្តរជាតិ” របស់ CFMI នៅឆ្នាំ១៩៩៥។
ផ្ទាំងគំនូររបស់ វ៉ាន់ យឿងថាញ (Van Duong Thanh) គឺជាការគួបផ្សំរវាងរចនាបថបែបអាស៊ីបូព៌ា និង អ៊ឺរ៉ុប ដែលនៅទីនោះគឺបច្ចេកទេសវិចិត្រសិល្បៈទំនើបរបស់លោកខាងលិចបានអនុវត្តយ៉ាងប្រណីត។ ទ្រង់ទ្រាយតុល្យភាព ពណ៌សម្បុរឆ្នើតឆាយ ផ្ទៃមុខរស់រវើក លាយលំនឹងភាពស្រមើស្រមៃបន្តិច ជាសញ្ញាពោរពេញដោយរចនាបថបែបដោយឡែករបស់ វ៉ាន់ យឿងថាញ (Van Duong Thanh)។
វិចិត្រការិនី វ៉ាន់ យឿងថាញ (Van Duong Thanh) ជាជនជាតិវៀតណាមដំបូងបង្អស់ ដែលត្រូវបានជ្រើសចូលរួមកម្មវិធីសិល្បៈអន្តរជាតិពិសេសរបស់CFM – Snecma និង អាមេរិក - បារាំងទាំងពីរលើកដែរនៅឆ្នាំ១៩៩៥ និងឆ្នាំ១៩៩៧ (International Excellence of Arts) និង «កិត្តិនាមមាតុភូមិវៀតណាម» ឆ្នាំ២០០៧ នៅមហាវិទ្យាល័យបូរាណ វ៉ាន់មីវ ក្វឹក ទឺយ៉ាម (Van Mieu Quoc Tu Giam) និងទទួលបានរង្វាន់មកពីវេទិកាថ្នាក់ដឹកនារីអន្តរជាតិឆ្នាំ២០១៨ និងឆ្នាំ២០១៩។
ពណ៌ស្រាលរហូតដល់ពណ៌ឆ្នើរឆាយ ស្នាមគំនូសស្រាលរហូតដល់គូសវៀសខ្លាំងក្លា ឯកភាពជាមួយនឹងការគួបផ្សំស៊ីចង្វាក់យ៉ាងស្ទាត់ជំនាញ រវាងវប្បធម៌ប្រជាប្រិយ និង សិល្បៈអរូបី ផ្ទាំងគំនូរ វ៉ាន់ យឿងថាញ (Van Duong Thanh) បាននាំយករូបារម្មណ៍ពេញលេញ ដោយក្តីស្រឡាញ់ ជ្រាបដោយទឹកចិត្តស្នេហា និងការនឹករលឹកដល់មាតុភូមិ។ នេះក៏ជាប្រភពមនោសញ្ចេតនាចម្បងក្នុងការនិពន្ធរបស់ វ៉ាន់ យឿងថាញ (Van Duong Thanh) ។ វត្ថុធាតុ ព្រលឹងជាតិវៀតណាម តែងឌិតជាប់លើស្នាមគំនូសរបស់គាត់ បានជា វ៉ាន់ យឿងថាញ (Van Duong Thanh) នៅមានរហស្សនាមថា “រាជទូតវប្បធម៌វៀតណាម”។
ស្នាមគំនូសពណ៌ខ្មៅស្រាល និង រស់រវើកនៅលើផ្ទាំងគំនូររបស់ វ៉ាន់ យឿងថាញ (Van Duong Thanh) មិនអាចណាបង្កើតបានជាលើកទីពីរ។ នោះក៏ជាមូលហេតុ ដែលគំនូររបស់វិចិត្រការិនី វ៉ាន់ យឿងថាញ (Van Duong Thanh) ត្រូវបានប្រមូលរក្សាទុក ដោយសំណង់សាធារណៈដូចជា សណ្ឋាគារ D.I.C. Star Hotel អគារ Pacific Place, Vinacapital, Galery Piony & Iris, អ្នកប្រមូលផ្តុំក្នុងស្រុកនិងបរទេស។ល។
តាមរយៈផ្ទាំងគំនូរ១.៨០០ផ្ទាំង និង ការតាំងពិព័រណ៍ឯកជនទាំង៨៥លើក របស់វិចិត្រការិនីវ៉ាន់ យឿងថាញ (Van Duong Thanh) បានបង្កើនចំណងមិត្តភាពនិងការយល់ដឹងនូវមាតុភូមិវៀតណាម ពីមិត្តភក្តីអន្តរជាតិ។ មានកេរ្តិ៍ឈ្មោះល្បីមែន តែ វ៉ាន់ យឿងថាញ (Van Duong Thanh) មិនលង់នឹងវិមានមាសនោះទេ។ មហិច្ឆតាបំណងប្រាថ្នារបស់លោកស្រី គឺចង់ចូលរួមជួយបំប៉នទេពកោសល្យសិល្បៈ។ កម្មន្តសាល “ផ្កាឈូក ស” នៅអាសយដ្ឋាន C២៩ ច្រក ២១០ ផ្លូវ ងីតាម (Nghi Tam) ហាណូយ ជាទីកន្លែងដែលលោកស្រី បើកថ្នាក់បង្រៀនគូរគំនូរជាច្រើនឆ្នាំមកហើយ ទុកសម្រាប់ប្អូនៗ មានទេពកោសល្យខាងវិចិត្រសិល្បៈមករៀន។ មកដល់បច្ចុប្បន្ន សិស្សរបស់លោកស្រី បានក្លាយជានិស្សិតនៅតាមសកលវិទ្យាល័យអន្តរជាតិជាច្រើន។ រាប់សិបឆ្នាំកន្លង វ៉ាន់ យឿងថាញ (Van Duong Thanh) បានផ្តល់ស្នាដៃជាច្រើន សម្រាប់ការដេញថ្លៃ យកប្រាក់ធ្វើជាមូលនីធី សម្រាប់កុមារជួបការលំបាក បើកបន្ទប់គំនូរមិនរកប្រាក់ចំណេញក្នុងអំឡុងពេល៣ឆ្នាំ ចូលរួមជាមួយកម្មវិធីបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ នៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) នៅហាណូយ ឬផ្ញើស្នាដៃទុកជូនការដេញថ្លៃ បង្កើតមូលនិធីអាហារូបករណ៍ទេពកោសល្យវ័យក្មេង នៅប្រទេសអាមេរិក។ល។
“វ៉ាន់ យឿងថាញ (Van Duong Thanh) ចង់បញ្ជូនមនោសញ្ចេតនាដល់ប្អូនៗដូចជា ថាញ (Thanh) ពីអតីតកាល ដែលមានទេពកោសល្យវិចិត្រសិល្បៈ ប៉ុន្តែមានជីវភាពលំបាក បានរៀបរាប់ថា៖ កុមារី វ៉ាន់ យឿងថាញ (Van Duong Thanh) បានឆ្លងកាត់ស្ថានភាពលំបាកលំបិនដើម្បីទទួលបានជោគជ័យ ប្អូនៗក៏អាចធ្វើបាន គ្រាន់តែហ៊ានបោះជំហានតាមសុបិន និង មហិច្ឆតារបស់ខ្លួន” វិចិត្រការិនី វ៉ាន់ យឿងថាញ (Van Duong Thanh) ចែករំលែកអំពីមូលហេតុ គាត់ត្រឡប់មកប្រទេសវៀតណាម ដើម្បីអនុវត្តក្តីប្រាថ្នារបស់ខ្លួន៕
អត្ថបទ៖ ថាវវី រូបថត៖ ថាញយ៉ាង ឯកសារ/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង