កម្មកររោងចក្រកាត់ដេរទី ១ ក្រុមហ៊ុនភាគហ៊ុន Chien Thang ផលិតម៉ាស់ក្រណាត់កំចាត់មេរោគ (រូបថត៖TTXVN)
នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ សមាគមវាយនភ័ណ្ឌវៀតណាម (VITAS) សហការជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានរៀបចំសិក្ខាសាលាតាមអនឡាញស្តីពីការនាំចេញវាយនភ័ណ្ឌក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 ព្រមទាំងឆ្លើយសំនួរអំពីបទបញ្ញត្តិនាំចេញម៉ាស់ និងសម្ភារៈបរិក្ខាពេទ្យទៅកាន់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែររ។
លោក Tran Thanh Hai អនុប្រធាននាយកដ្ឋានអាហរ័ណ-នីហរ័ណនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានអះអាងថាក្នុងពេលដែលជំងឺ COVID-19 ផ្ទុះឡើង នោះសហគ្រាសវាយនភ័ណ្ឌបានចាប់យកស្ថានភាពបានយ៉ាងឆាប់រហ័ស ហើយប្តូរទៅផលិតម៉ាស់ក្រណាត់កំចាត់មេរោគ ដើម្បីឆ្លើយតបនឹងតំរូវការក្នុងស្រុក និងប្តូរទៅធ្វើការនាំចេញវិញផងដែរតាមនោះរួមចំណែកដល់ការបង្កើតប្រាក់ចំណូលកាត់បន្ថយការខូចខាត ដែលបណ្តាលមកពីជំងឺរាតត្បាតដ៏កាចសាសាវនេះ។
ចាប់ពីដើមឆ្នាំ ដល់ថ្ងៃទី ១៩ ខែមេសា ចំនួនម៉ាស់ការពារសរុបបាននាំចេញជិត ៤១៦ លានម៉ាស់ ដែលមានទឹកប្រាក់ជាង ៦៤ លានដុល្លារអាមេរិក។ ទីផ្សារនាំចេញ សំខាន់ៗគឺប្រទេសជប៉ុន កូរ៉េខាងត្បូង អាឡឺម៉ង់ សហរដ្ឋអាមេរិក ហុងកុង និងសិង្ហបុរីជាដើម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម