រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ង៉ូ វ៉ាន់ទួន បានវាយគង់អំណរសាទរភាគហ៊ុនវៀតណាមចូលទៅក្នុងទីផ្សារទើបលេចចេញបន្ទាប់បន្សំ របស់ FTSE GEIS។ រូបថត៖ VTCnews
ការដែលវៀតណាមពីទីផ្សារព្រំដែនទៅជាទីផ្សារទើបលេចចេញបន្ទាប់បន្សំជាផ្លូវការ ស្របតាមចំណាត់ថ្នាក់របស់ FTSE Russell នឹងចូលជាធរមានចាប់ពីថ្ងៃចន្ទ (ថ្ងៃទី២១ ខែកញ្ញា)។ អញ្ជើញថ្លែងនៅក្នុងសន្និសីទ លោក ង៉ូ វ៉ាន់ ទួន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានសង្កត់ធ្ងន់ថា៖
“ការលើកចំណាត់ថ្នាក់នេះ មិនមែនជាគោលដៅចុងក្រោយទេ ប៉ុន្តែជាការបោះជំហានថ្មីមួយ។ ក្នុងពេលជាមួយគ្នានេះ ដាក់ចេញតម្រូវការខ្ពស់ជាងលើទីផ្សារ និងលើភ្នាក់ងារនិយតកម្ម នៅក្នុងបរិបទដែលទីផ្សារហិរញ្ញវត្ថុសកល និងតំបន់មានការផ្លាស់ប្តូរជាបន្តបន្ទាប់។ វៀតណាមត្រូវមានភាពសកម្មជាបន្ត អាចបត់បែនបាន និងត្រៀមខ្លួនរួចជាស្រេច ដើម្បីកែលម្អយន្តការ គោលនយោបាយ និងស្ថាប័នសម្រាប់ការគ្រប់គ្រង និងត្រួតពិនិត្យទីផ្សារ”។
នៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Fiona Bassett នាយិកាគ្រប់គ្រងនៃ FTSE Russell បានវាយតម្លៃថា ការដែលវៀតណាមបានលើកចំណាត់ថ្នាក់គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងការអភិវឌ្ឍ និងការធ្វើសមាហរណកម្មទីផ្សារមូលធន។ ការដែលវៀតណាមត្រូវបានដាក់បញ្ចូលទៅក្នុងសន្ទស្សន៍ស្តង់ដារសកលរបស់ FTSE Russell គឺជាការទទួលស្គាល់វឌ្ឍនភាពនៃទីផ្សារវៀតណាម និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយទីផ្សារមូលធនអន្តរជាតិ។ ក្នុងពេលជាមួយគ្នានេះ ប្រការនេះជួយវៀតណាមបង្កើនវត្តមានរបស់ខ្លួននៅចំពោះមុខសហគមន៍វិនិយោគសកល និងអាចលើកកម្ពស់ការចូលរួមនៃលំហូរមូលធនអន្តរជាតិតាមពេលវេលា។
លោកស្រី Fiona Bassett នាយិកាគ្រប់គ្រងនៃ FTSE Russell។ រូបថត៖ VNA
បច្ចុប្បន្ននេះ មានទ្រព្យសកម្មជាង ២២ ពាន់ពាន់លានដុល្លារនៅទូទាំងពិភពលោក ប្រើប្រាស់សន្ទស្សន៍ FTSE Russell ជាស្តង់ដារ៕