វៀតណាមមានខឿនវប្បធម៌ពិសេសមួយ ដ៏ចំណាស់ ផ្សារភ្ជាប់នឹងប្រវត្តិសាស្រ្តកកើត និងការវិវត្តនៃជនជាតិបងប្អូនទាំង៥៤ជនជាតិ។
វៀតណាមមានខឿនវប្បធម៌ពិសេសមួយ ដ៏ចំណាស់ ផ្សារភ្ជាប់នឹងប្រវត្តិសាស្រ្តកកើត និងការវិវត្តនៃជនជាតិបងប្អូនទាំង៥៤ជនជាតិ។ ការអភិរក្ស និងពង្រីកតម្លៃវប្បធម៌នោះ នឹងបង្កើតជាព្រឹត្តិការណ៍ ចំណុចចំណាប់អារម្មណ៍ ក្នុងការអភិវឌ្ឍទេសចរណ៍។ នោះក៏ជាទិសដៅយូរអង្វែង ខាងយុទ្ធសាស្រ្តកំណត់ពាណិជ្ជសញ្ញាមូលដ្ឋាន នៅលើផែនទីទេសចរណ៍ ក្នុងស្រុកនិងអន្តរជាតិ។
ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានច្រត់ព្រះនង្គ័ល សង្កាត់មីញណុង (Minh Nong) ទីក្រុងវៀតទ្រី (Viet Tri) (ខេត្តភូថ័រ - Phu Tho) ប្រព្រឹត្តទៅពិធីបុណ្យស្តេចហុង បង្រៀនប្រជានុរាស្រ្តស្ទូង ដើម្បីរំលឹកគុណបំណាចដ៏ធំធេង ដែលស្តេចហុងបានកាប់ឆ្ការបង្កើតរបរធ្វើស្រែ នៅថ្ងៃដំបូងបង្កើតប្រទេសជាតិ។ នេះក៏ជាព្រឹត្តិការណ៍ដំបូង សម្រាប់សកម្មភាពនៃពិធីបុណ្យគម្រប់ខួបស្តេចហុង - ពិធីបុណ្យវិហារសេ្តចហុងឆ្នាំ២០២៣។ រូបថត៖ ត្រុងកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
វប្បធម៌បង្កើតភាពខុសប្លែកគ្នារវាងប្រទេសនីមួយៗ។ ភាពសម្បូរបែប ពិសេស ភាពដាច់ដោយឡែក នៃខឿនវប្បធម៌នីមួយៗ ចំណុចនីមួយៗគឺជាកក្តាទាក់ទាញទេសចរណ៍ស្វែងយល់ និងធ្វើបទពិសោធន៍។ ការអភិវឌ្ឍទេសចរណ៍តាមរយៈការអភិរក្ស និង ពង្រីកតម្លៃវប្បធម៌ មិនត្រឹមតែទាក់ទាញ ឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរប៉ុណ្ណោះទេ នៅទាំងរួមចំណែកផ្សព្វផ្សាយតម្លៃវប្បធម៌ពិសេសរបស់ប្រជាជាតិ ជូនមិត្តភក្តិអន្តរជាតិទៀតផង។
បក្ស និងរដ្ឋយើងតែងបញ្ជាក់ និងសង្កត់ធ្ងន់តួនាទីនៃវប្បធម៌ជាមួយនឹងការអភិវឌ្ឍទេសចរណ៍។ អនុក្រឹត្យលេខ 08-NQ/TW ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ របស់ក្រសួងនយោបាយ ស្តីពីការអភិវឌ្ឍទេសចរណ៍ក្លាយជាសេដ្ឋកិច្ចមុខស្រួច បានបង្ហាញច្បាស់ ក្នុងបទដ្ឋានអភិវឌ្ឍទេសចរណ៍ ត្រូវយកចិត្តទុកដាក់ដល់ការអភិរក្ស និងពង្រីកបេតិកភណ្ឌវប្បធម៌ តម្លៃប្រពៃណីល្អប្រសើររបស់ប្រជាជាតិ។
យុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍វៀតណាម រហូតដល់ឆ្នាំ២០៣០ បាននាយករដ្ឋមន្រ្តីអនុម័ត នៅអនុក្រឹត្យលេខ 147/QĐ-TTg ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ សង្កត់ធ្ងន់ថា៖ “អភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ដោយមានការអភិរក្ស ពង្រីកតម្លៃបេតិកភណ្ឌ និងអត្តសញ្ញាណវប្បធម៌ជនជាតិ” ទន្ទឹមនោះ “យកចិត្តទុកដាក់ដល់ការអភិវឌ្ឍផលិតផលទេសចរណ៍វប្បធម៌ ផ្សារភ្ជាប់នឹងការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្ត ប្រពៃណីជាតិ ប្រមូលផ្តុំធ្វើអាជីវកម្មភាពប្រៀបខាងម្ហូបអាហារដ៏សម្បូរបែប ពិសេសនៅតាមតំបន់ ភូមិភាគ ដើម្បីបង្កើតផលិតផលទេសចរណ៍ពិសេស ខុសប្លែក មានប្រៀបខ្លាំងខាងប្រកួតប្រជែង រួមចំណែកបង្កើតពាណិជ្ជសញ្ញាល្បីល្បាញខាងវិស័យទេសចរណ៍វៀតណាម”។
ប្រទេសវៀតណាមមាន៥៤ជនជាតិជាបងប្អូន បង្កើតបានជាខឿនវប្បធម៌សម្បូរបែប ពោរពេញដោយលក្ខណៈពណ៌សម្បុរនៃបណ្ដាជនជាតិ។ នោះក៏ជាប្រភពធនធានមនុស្សសាស្រ្តធំធេង សម្រាប់វៀតណាមធ្វើអាជីវកម្ម និងពង្រីកតម្លៃវប្បធម៌ ក្នុងការអភិវឌ្ឍទេសចរណ៍។ ក្នុងនោះ បេតិកភណ្ឌដែលមានតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ជួយកកើតនិងបំពេញជីវភាពស្មារតីនៃជនជាតិភាគតិច ចូលរួមចំណែកក្នុងការអភិវឌ្ឍរួមនៅតាមមូលដ្ឋាន តំបន់ និងប្រទេសជាតិ។ បង្កើនកម្លាំងនៃប្លុកមហាសាមគ្គីជនជាតិ បង្កើតជាកម្លាំងទន់សម្រាប់ជនជាតិ។
ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីទាំង១៥ របស់ប្រទេសវៀតណាម ដែលបានអង្គការUNESCO កត់សម្គាល់នោះ មានបេតិកភណ្ឌជាច្រើន ជារបស់សហគមន៍ជនជាតិភាគតិច។ នោះគឺបរិយាកាសវប្បធម៌គងឃ្មោះតីង្វៀន (Tay Nguyen) សម្តែងថែង (Then) របស់ជនជាតិតៃ (Tay) ណុង (Nung) ថៃ (Thai) សិល្បៈស៊ែ (Xoe) របស់ជនជាតិថៃ (Thai) ហើយថ្មីៗនេះ សិល្បៈធ្វើកុលាលភាជន៍របស់ជនជាតិចម្ប៉ា។
នៅតំបន់ជនជាតិភាគតិច ប្រភេទទេសចរណ៍សហគមន៍ homestay បាននិងកំពុងបានវិនិយោគ ដើម្បីឆ្លើយតបសំណូមពរកាន់តែច្រើននៃភ្ញៀវទេសចរណ៍។ តួយ៉ាងដូចជាទេសចរណ៍សហគមន៍ជនជាតិថៃ (Thai) នៅភូមិបានមេន (Ban Men) (ខេត្តដៀនបៀន - Dien Bien) និង ភូមិបានអាង (Ban Ang) (ខេត្តសឺនឡា - Son La) ជនជាតិហាញី (Ha Nhi) នៅឃុំអ៊ីទី (Y Ty) (ខេត្តឡាវកាយ - Lao Cai) ជនជាតិមឿង (Muong) នៅភូមិបានឡាក (Ban Lac) (ខេត្តហ្វ័រប៊ិញ - Hoa Binh) ជនជាតិម៉ុង (Mong) នៅភូមិកាតកាត (Cat Cat) ខេត្តឡាវកាយ - Lao Cai) ជនជាតិយ៉ាវ (Dao) នៅភូមិណឹមដឹម (Nam Dam) (ខេត្តហាយ៉ាង - Ha Giang)។ល។ រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន បានកសាងអាសយដ្ឋាន ដំណើរទេសចរណ៍ដូចជា ដំណើរទេសចរណ៍ភូមិភាគពាយព្យ តភ្ជាប់ខេត្តទាំង៦នៅភូមិភាគពាយព្យ “តាមរយៈបេតិកភណ្ឌភូមិភាគពាយព្យ” ដំណើរទេសចរណ៍ស្វែងយល់បរិយាកាសវប្បធម៌គងឃ្មោះតីង្វៀន (Tay Nguyen)។ល។ សម្រាប់ធ្វើអាជីវកម្ម និងពង្រីកតម្លៃវប្បធម៌មូលដ្ឋាននៃបងប្អូនជនជាតិ។
ទោះបី ការធានាអភិវឌ្ឍទេសចរណ៍ ដើរទន្ទឹមនឹងការអភិរក្ស និងពង្រីកតម្លៃវប្បធម៌តាមគោលដៅចីរភាព កំពុងជាបញ្ហាប្រឈមមួយបានដាក់ចេញ។ការអភិវឌ្ឍទេសចរណ៍ចីរភាព ពឹងផ្អែកលើកក្តាខាងធនធានមនុស្ស វប្បធម៌ តុល្យភាព ក្រោមក្របខណ្ឌនៃបេតិកភណ្ឌនិងសម្របជាមួយការអភិវឌ្ឍនៃសង្គម។ល។៕
តាមការស្ថិតិ នៅប្រទេសវៀតណាម បច្ចុប្បន្នមានកេរដំណែលជាង៤ម៉ឺន ក្នុងនោះមានកេរដំណែលថ្នាក់ខេត្តជាង១០.០០០ កេរដំណែលថ្នាក់ជាតិមាន ៣.៦១០ កេរ្តិ៍ដំណែលថ្នាក់ជាតិពិសេសមាន១២៨ បេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោកមាន៨ ស្ថិតិបេតិកភណ្ឌវប្បធម៌អរូបីមានប្រហែល៧០.០០០ បេតិកភណ្ឌបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដាក់ចូលបញ្ជីបេតិកភណ្ឌអរូបីថ្នាក់ជាតិមាន៤៨៣ ក្នុងនោះមានបេតិកភណ្ឌអរូបី បានអង្គការ UNESCOទទួលស្គាល់មាន១៥។ល។
អត្ថបទ៖ Nguyen Giang -Thach Ricon - Son Nghia -Viet Cuong