បណ្ដាទម្រង់សិល្បៈរបស់វៀតណាមត្រូវបានវិចិត្រករវ័យក្មេង បញ្ហាញតាមរយៈគំនូរដ៏ប្លែកៗ លើផ្ទាំងគំនូរអរូបីដ៏វិសេស ប៉ុន្តែនៅតែរក្សាបានសម្រស់វប្បធម៌របស់ប្រជាជនវៀតណាម។
គំនូរទាំងអស់នាំមកនូវទិដ្ឋភាពចម្រុះនៃវប្បធម៌ប្រជាប្រិយសម្រាប់ទស្សនិកជន។
វ៉ែ (Ve) គន្លាស់ ជាសោភណ្ឌនៃអក្សរសិល្ប៍ប្រជាប្រិយវៀតណាម និងជាសំឡេងច្រៀងសម្រាប់កុមារដែលបានបុពការីជននិពន្ធ ចងក្រង និងផ្សាយបន្តាជាច្រើនជំនាន់។ អត្តសញ្ញាណរបស់ វ៉ែ (Ve) គន្លាស់ គឺជិតស្និទ្ធនឹងល្បើក មានលក្ខណៈរបស់កំណាព្យទិះតៀន រួមផ្សំនឹងលក្ខណៈមនោសញ្ចេតនាផ្អែមល្ហែមមានស្រាប់នៃចម្រៀងប្រជាប្រិយ សមស្របនឹងភាពស្មោះសរ និងការចង់ដឹង ចង់ឃើញរបស់កុមារ។ វ៉ែ (Ve) គន្លាស់មានប្រធានបទចម្រុះ ចាប់ពីរុក្ខជាតិ សត្វ រហូតដល់សកម្មភាពសង្គម និងល្បែងកុមារ។
ការជ្រើសរើសស្នាដៃ "ពេលណារហូតដល់ខែមីនា" វិចិត្រករ PAO បាននាំមកជូនទស្សនិកជននូវបទពិសោធន៍ថ្មីជាមួយនឹងប្រភេទអក្សរសិល្ប៍ប្រជាប្រិយនេះ។ តាមរយៈបណ្តាផ្ទាំងគំនូរ បាតុភូតចំណាប់អារម្មណ៍ «បញ្ច្រាស់ទិស» ក្នុងអត្ថបទវ៉ែ (Ve) កាន់តែក្រមិចក្រមើម និងគួរជាទីចាប់ចិត្ត។
ការតាំងពិព័រណ៍“ប្រជាប្រិយក្នុង Gen Z” ត្រូវបានបង្ហាញក្នុងបរិយាកាសនៃកេរដំណែល វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam)។
លោក ឡេ ស្វឹនគៀវ (Le Xuan Kieu) នាយកមជ្ឈមណ្ឌលសកម្មភាពវប្បធម៌ វិទ្យាសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) បានឲ្យដឹងថា គំនូរទាំងអស់ បានបង្ហាញពីកម្លាំងរស់នៅនៃវប្បធម៌ជាតិ ដូចជាប្រភពទឹកហូរជារៀងរហូត ក្រោមការច្នៃប្រឌិតរបស់វិចិត្រករវ័យក្មេងជំនាន់ gen Z។ តាមរយៈនោះ គូសបញ្ជាក់ការបន្តវេន និងអភិវឌ្ឍវប្បធម៌ជាតិ លើកកម្ពស់តម្លៃបេតិកភណ្ឌគ្រប់ៗជំនាន់ រួមចំណែកដល់ភាពសម្បូរបែប និងចម្រុះសោភណភាពនៃវប្បធម៌វៀតណាម៕
អត្ថបទ៖ ង៉ឹនហា - រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង