ព័ត៌មាន

វឌ្ឍនភាពវិជ្ជមានក្នុងការចរចាពន្ធជាមួយសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងហិរញ្ញវត្ថុនិងគណៈកម្មការមូលបត្ររដ្ឋ បានរៀបចំពិធីរំលឹកខួបលើកទី ៣០ ទិវាប្រពៃណីនៃឧស្សាហកម្មមូលបត្រវៀតណាម (ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ - ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៦)។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ធ្វើពិធីវាយគងឃ្មោះ ដើម្បីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទីផ្សារមូលបត្រវៀតណាម។ រូបថត៖  VNA

នាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ១៩៩៦ គណៈកម្មការមូលបត្ររដ្ឋត្រូវបានបង្កើតឡើង ដោយដាក់គ្រឹះសម្រាប់ការចាប់បដិសន្ធិនៃទីផ្សារមូលបត្រវៀតណាម។ រហូតមកដល់បច្ចុប្បន្ន ទីផ្សារមូលបត្រសម្រេចបានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ទាក់ទងនឹងទំហំ រចនាសម្ព័ន្ធ និងតួនាទីចំពោះសេដ្ឋកិច្ច។ ទំហំទីផ្សារមូលបត្រ សម្រេចបានជិត ១០,៨ លាន ​​ពាន់លានដុង ស្មើនឹងជាង ៨២% នៃផលិតផលក្នុងស្រុកសរុប។ ជាពិសេស នៅក្នុងខែកញ្ញា ឆ្នាំ ២០២៦ ទីផ្សារមូលបត្រវៀតណាមត្រូវបាន FTSE Russell ដំឡើងកម្រិតជាផ្លូវការ ទៅជាទីផ្សារកំពុងរីកចម្រើនបន្ទាប់បន្សំ ដែលជាព្រឹត្តិការណ៍សំខាន់មួយក្នុងដំណើរការធ្វើសមាហរណកម្ម និងពង្រឹងទំនុកចិត្តរបស់សហគមន៍វិនិយោអន្តរជាតិ។

ថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យនាំទីផ្សារមូលបត្រ ក្លាយជាកាណាល់ចម្បងដើម្បីកៀរគរដើមទុនរយៈពេលមធ្យម និងរយៈពេលវែងសម្រាប់សេដ្ឋកិច្ច ដោយខិតខំប្រឹងប្រែងឈានដល់កម្រិត ១២០% នៃ GDP នៅឆ្នាំ ២០៣០។ លោកនាយករដ្ឋមន្ត្រីបានជម្រាបជូនវិនិយោគិនក្នុងស្រុក និងអន្តរជាតិអំពីវឌ្ឍនភាពវិជ្ជមានក្នុងការចរចាពន្ធជាមួយសហរដ្ឋអាមេរិក។

"ថ្មីៗនេះ វៀតណាមបានធ្វើការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា ហើយបានបញ្ចប់ការចរចាជាស្ថាពរលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ យុត្តិធម៌ និងមានតុល្យភាពជាមួយសហរដ្ឋអាមេរិក។ បច្ចុប្បន្ន ភាគីទាំងពីរកំពុងបញ្ចប់បញ្ហាបច្ចេកទេស សម្រាប់ការចុះហត្ថលេខា ហើយអត្រាពន្ធដែលត្រូវបានអនុវត្តន៍ នឹងទាបជាងកម្រិតអតិបរមាដែលសហរដ្ឋអាមេរិកទើបបានប្រកាស។ ការចុះហត្ថលេខា និងការអនុវត្តកិច្ចព្រមព្រៀងនេះ គ្រោងនឹងបង្កើតបរិយាកាសស្ថិរភាព អំណោយផលសម្រាប់សហគ្រាស និងវិនិយោគិនទាំងវៀតណាម និងសហរដ្ឋអាមេរិក ក៏ដូចជាវិនិយោគិន អន្តរជាតិផងដែរ"៕


top