អំឡុងពេល ១០ឆ្នាំ ចាប់ពីពេលបានអង្គការ UNESCOទទួលស្គាល់ សហគមន៍មានកម្មសិទ្ធិលើពិធីកិច្ច និងល្បែងទាញព្រ័ត្រ កំពុងតែបានខិតខំអភិរក្ស ពង្រីកលើកស្ទួយតម្លៃបេតិកភណ្ឌនេះ...
អំឡុងពេល១០ឆ្នាំ ចាប់ពីពេលបានអង្គការ UNESCOទទួលស្គាល់ សហគមន៍មានកម្មសិទ្ធិលើពិធីកិច្ច និងល្បែងទាញព្រ័ត្រ កំពុងតែបានខិតខំអភិរក្ស ពង្រីកលើកស្ទួយតម្លៃបេតិកភណ្ឌនេះ ដើម្បីបេតិកភណ្ឌមានជីវិតចីរភាព ក្នុងសង្គមសហសម័យ។
ល្បែងទាញព្រ័ត្រជារូបភាពសកម្មភាពសហគមន៍មួយ ដែលមានតាំងពីយូរយាណាស់មក ហើយទទួលបានការពេញនិយមនៅតាមប្រទេសកសិកម្មធ្វើស្រូវ ក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍។ ឆ្នាំ២០១៥ ពិធីកិច្ច និងល្បែងទាញព្រ័ត្រនៃសហគមន៍បណ្តាប្រទេសរួមមាន ប្រទេសកូរ៉េខាងត្បូង កម្ពុជា ហ្វីលីពីន និង វៀតណាម បានអង្គការ UNESCO ដាក់ចូលបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី តំណាងនៃមនុស្សជាតិ។
ពិធីកិច្ច និងល្បែងទាញព្រ័ត្រ មិនត្រឹមតែជាល្បែងប្រជាប្រិយប្រពៃណីរបស់វៀតណាម នៅទាំងជាបេតិកភណ្ឌវប្បធម៌ប្រពៃណីនៃប្រទេសមួយចំនួនដូចជា កូរ៉េខាងត្បូង កម្ពុជា ហ្វីលីពីន។ល។ យោងតាមប្រទេសនីមួយៗ ពិធីកិច្ច និងល្បែងទាញព្រ័ត្រ បានចាត់តាំងជាទៀងទាត់ក្នុងសហគមន៍ ឬនៅតាមតំបន់ណាមួយនៃប្រទេសមួយៗ។ តួយ៉ាងដូចជាប្រទេសកម្ពុជា បេតិកភណ្ឌបានចាត់តាំងជាប្រចាំដោយសហគមន៍ធ្វើស្រែ ស្ថិតនៅជុំវិញតំបន់ទន្លេសាប ឬតំបន់ខាងជើងប្រសាទអង្គរវត្ត បេតិកភណ្ឌពិភពលោកបានមនុស្សជាច្រើនដឹងឮ។ នៅហ្វីប្រទេសលីពីន មាន Hapao Proper, Nungulunan និង Baang ស្ថិតនៅមជ្ឈមណ្ឌលនៃទីរួមស្រុក Hungduan ខេត្ត Ifugao ក៏មានការលេងល្បែងទាញព្រ័ត្រផងដែរ នៅទីនេះចំណាប់អារម្មណ៍ដោយស្រែកាំជណ្តើរធំល្វឹងល្វើយ រនាំងបាំងដោយជញ្ជាំងថ្ម។ ខណៈនោះ ប្រទេសកូរ៉េខាងត្បូង ទីរួមស្រុកភាគច្រើននៅតាមតំបន់កសិកម្ម សុទ្ធតែបានរៀបចំពិធីកិច្ច និងលេងល្បែងទាញព្រ័ត្រ។ ល្បែងលេងនេះ ពិសេសគឺបានគេពេញនិយមលេងនៅតាមតំបន់វាលទំនាបទូលាយ រាបស្មើ ដូចជា Dangjin, Namhae, Milyang, Uiryeong, Changnyeong និង Samcheok។
ក្តីសប្បាយរីករាយនៃភូមិដែលដណ្តើមបានជ័យលាភី។ រូបថត៖ ថុងថៀន/កាសែតរូបភាពវៀតណាម
នៅប្រទេសវៀតណាម មានខេត្តក្រុងចំនួន៤គឺ ខេត្តឡាវកាយ (Lao Cai) វិញភុក (Vinh Phuc) បាក់និញ (Bac Ninh) និង ហាណូយ មានបេតិកភណ្ឌល្បែងទាញព្រ័ត្របានអង្គការ UNESCO កំណត់ត្រា។ ប៉ុន្តែ តាមសាស្រ្តាចារ្យរង បណ្ឌិត ដូ វ៉ាន់ទ្រូ (Do Van Tru) ប្រធានសមាគមបេតិកភណ្ឌវប្បធម៌វៀតណាម ពិធីកិច្ច និង ល្បែងទាញព្រ័ត្រ ជាបេតិកភណ្ឌវប្បធម៌ដ៏កម្រមានតម្លៃ អត្ថិភាពនៅគ្រប់ទីកន្លែងទូទាំងប្រទេស មិនត្រឹមតែនៅក្នុងសហគមន៍ជនជាតិគិញ នៅទាំងមាននៅក្នុងជនជាតិភាគតិចផ្សេងៗដូចជា ជនជាតិតៃ (Tay) យ៉ាយ (Day) ទីកន្លែងនីមួយៗនឹងមានពណ៌សម្បុរដោយឡែក បង្កើតបានជាខឿនវប្បធម៌មួយដ៏សម្បូរបែប។ ល្បែងទាញព្រ័ត្រមិនត្រឹមតែជាល្បែងលេង ឬសកម្មភាពកីឡា នៅទាំងជាពិធីកិច្ចពិសិដ្ឋមួយ ដែលផ្សារភ្ជាប់នឹងជីវិតរស់នៅ ជីវស្មារតី បំណងប្រាថ្នាដ៏ប្រពៃនៃសហគមន៍ ដែលមានលក្ខណៈពិសេសដោយឡែកនៃប្រទេស និងតំបន់នីមួយៗ។
ក្នុងបុណ្យទានប្រពៃណី ល្បែងទាញព្រ័ត្រតែងបានលើកឡើងបង្ហាញពីស្មារតីសមូហភាព ច្បាប់វិន័យ កម្លាំងសាមគី្គទូទាំងសហគមន៍ កម្លាំងចិត្តឈានឡើងដើម្បីដំណ្ដើមយកជ័យជំនះ ហាត់ប្រាណ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងកម្លាំង ធន់នៃមនុស្ស ជួយឱ្យមនុស្សរីកចម្រើនគ្រប់វិស័យ ទាំងបញ្ញា សីលធម៌ ទេពកោសល្យ និងថ្វីដៃ។
ទាញព្រ័ត្រជាល្បែងលេង មានរបៀបរៀបចំ ឧបករណ៍ និង ទីលានលេងសាមញ្ញធម្មតា។ ការប្រកួតទាញព្រ័ត្រ តែងមានពីរក្រុម ដែលមានចំនួនមនុស្សស្មើគ្នា។ ក្រុមទាំងពីរតោងជាប់ខ្សែពួរសងខាង នៅចំណុចកណ្តាលនៃខ្សែពួរ មានគួសស្នាមដោយចងខ្សែអំបោះក្រហមធ្វើជាចំណុចដៅ។ ពេលសញ្ញាប្រកួតរំពងឡើង សមាជិកនៃក្រុមនីមួយៗ កាន់ជាប់ខ្សែពួរដោយដៃទាំងពីរ ក្រុមណាទាញបានចំណុចដៅមកខាងខ្លួន ក្រុមនោះទទួលបានជ័យលាភី។
ក្នុងក្របខណ្ឌសកម្មភាពនៃគណៈកម្មការអាស៊ាន - New Delhi នៅ New Delhi (ANDC) ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ស្ថានទូតឥណ្ឌូនេស៊ី ក្នុងតួនាទីជាប្រធានប្តូរវេន ANDC បានរៀបចំទិវាកីឡា និង គ្រួសារ ANDC នៅទីស្តីការនៃប្រទេសឥណ្ឌា។ រូបថត៖ ង៉ុកធ្វី / អ្នកសារព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅប្រទេសឥណ្ឌា
ទន្ទឹមនោះ ដើម្បីបង្កើនការតភ្ជាប់ និងដោះដូររវាងសហគមន៍ប្រតិបត្តិបេតិកភណ្ឌ ឆ្នាំ២០១៣ វៀតណាម និង កូរ៉េខាងត្បូង បានសហការនឹងអង្គការមហោស្រពសម្តែងពិធីកិច្ច និងល្បែងទាញព្រ័ត្រនៅហាណូយ ដោយមានការចូលរួមនៃកីឡាករជិត៥០០នាក់ អ្នកប្រព្រឹត្តិទៅនូវពិធីកិច្ច និងល្បែងទាញព្រ័ត្រ មកពីខេត្តបាក់និញ (Bac Ninh) ឡាវកាយ (Lao Cai) វិញភុក (Vinh Phuc) ទីក្រុងហាណូយ និង ទីក្រុង Dangjin (កូរ៉េខាងត្បូង)។
មហាជនចូលចិត្តឈុតសម្តែងនៃសិប្បករកូរ៉េខាងត្បូង។ ជាពិសេសខ្សែព្រ័ត្ររបស់ពួកគេគឺបានធ្វើអំពីចំបើង ព្រមទាំងបានពង្រឹងបន្ថែមដោយប្រភេទវត្ថុធាតុដើមផ្សេងៗដូចជា ឫស្សី សម្បកឈើ អំបោះ ខ្សែ nylon ។ល។
ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង New York អាមេរិក គណៈបេសកកម្មអចិន្រ្តៃយ៍ប្រចាំនៅអង្គការសហប្រជាជាតិ នៃសមាជិកអាស៊ាន និង អ្នកសង្កេតការណ៍ Timor Leste បានរៀបចំយ៉ាងមហោឡារិក ទិវាគ្រួសារអាស៊ាន ឆ្នាំ២០២៤។ គណៈបេសកកម្មវៀតណាមជាម្ចាស់ផ្ទះរៀបចំល្បែងលេងទាញព្រ័ត្រប្រចាំនៅព្រឹត្តិការណ៍នេះ។ រូបថត៖ ក្វាងហ្វី - ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុង New York ប្រទេសអាមេរិក
“ពេលបានអង្គការ UNESCO ទទួលស្គាល់ផ្តល់កិត្តិនាម បេតិកភណ្ឌនេះមិនត្រឹមសម្រាប់តែសហគមន៍មួយដោយឡែក ឬសម្រាប់តែប្រទេសវៀតណាមតែមួយនោះទេ នៅទាំងជាចំណែកមួយនៃបេតិកភណ្ឌពិភពលោកទៀតផង ហេតុនេះ យើងទាំងអស់គ្នា ត្រូវរក្សា ពង្រីក សហការនឹងសហគមន៍ក្នុងប្រទេស តាមរយៈនោះដើម្បីតភ្ជាប់នឹងប្រទេសដទៃ ដែលមានកម្មសិទ្ធិរួមលើបេតិកភណ្ឌនេះ” សាស្រ្តាចារ្យ បណ្ឌិត ដូ វ៉ាន់ទ្រូ (Do Van Tru) អំណះអំណាង៕
អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ រីកើង