ព័ត៌មាន

លោក Truong Hoa Binh ចូលរួមពិធីដាក់ឈ្មោះឲ្យសាលាអនុវិទ្យាល័យ Nguyen Van Chinh នៅ Long An


 លោក Truong Hoa Binh ចូលរួមពិធីដាក់ឈ្មោះឲ្យសាលាអនុវិទ្យាល័យ Nguyen Van Chinh នៅ Long An

 នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ​ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃ​យ៍រដ្ឋាភិបាល​វៀតណាម លោក Truong Hoa Binh បាន​អញ្ជើញ​​ចូលរួម​ពិធីដាក់ឈ្មោះឲ្យ​ សាលាអនុវិទ្យាល័យ Nguyen Van Chinh។ សាលានេះមាន​ឈ្មោះឥស្សរជន​កុម្មុយ​និស្តដ៏​អង់អាចក្លាហាន លោក Nguyen Van Chinh ដែលមានស្រុកកំណើតនៅ Lo​ng An ភាគខាងត្បូងវៀត​ណាម ហើយ​នេះជាឱកាស​សម្រាប់​មូលដ្ឋាន​បណ្ដុះបណ្ដាល​ប្រពៃណី​ឲ្យ​យុវជន​​ជំនាន់​ក្រោយៗ​ចង​​ចាំ និ​ងតបស្នងសងគុណជំនាន់មុ​នៗ​។ នៅទីនេះ លោក Truong Ho​a Binh បានទូង​ស្គរ​អប​អរសាទរ​ពិធី​បើក​បវេសន​កាល​ឆ្នាំសិក្សថ្មី​ ២០១៧ - ២០១​៨។ នៅទីនេះ គណៈ​កម្មាធិការ​សុវត្ថិភាព​ចរចរណ៍​បាន​រួម​សហការ​ជាមួយ​ក្រសួង​អប់រំ និងបណ្ដុះបណ្ដាលបំផុស​ និងអនុវត្ត ខែធ្វើសកម្មភាពសុវត្ថិភាពសម្រា​ប់និស្សិតទៅសា​លា។
 
នាព្រឹកថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧ ដដែល លោក Truong Hoa ​Binh ក៏បានអញ្ជើញចូលរួមពិ​ធីសម្ពធ​ខ្សែផ្លូវ Vinh Nguyen ផ្លូវ Thay Ba Lo និងផ្ដល់អា​ហារូបករណ៍ និងអំណោយសម្រាប់ប្អូនៗសិ​ស្សនៅសាលា​អនុវិទ្យាល័យ Truong Van Bang និង​សាលាអនុវិទ្យាល័យ - វិទ្យាល័យ Nguyen Thi Mo​t ចំណុះស្រុ​ក Can Guoc ខេត្ត Long Anផង​ដែរ៕

 

តាម VOV5 - ​វិទ្យុសម្លេ​ងវៀតណាម​
 


top