ព័ត៌មាន

លោក Trump នឹងជួបជាមួយប្រធានាធិបតី Biden នៅសប្តាហ៍ខាងមុខ​ដើម្បីពិភាក្សាអំពីការ​ផ្ទេរអំណាច

ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នឹងជួបគ្នានៅសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោណ នៅថ្ងៃពុធសប្តាហ៍ខាងមុខ។ សេតវិមានកាលពីថ្ងៃទី ៩ ខែវិច្ឆិកា បានប្រកាសថា ជំនួបនេះ នឹងប្រព្រឹត្តទៅនៅការិយាល័យ Oval Office សំដៅផ្ទេរអំណាចដោយសន្តិភាព។

បេក្ខជនគណបក្សប្រជាធិបតេយ្យ អតីតប្រធានាធិបតី លោក Donald Trump បានវ៉ាដាច់អនុប្រធានាធិបតី លោកស្រី Kamala Harris ដើម្បីឈ្នះការបោះឆ្នោតនាពេលថ្មីៗនេះ។ លោក Trump បានយកឈ្នះក្នុងរដ្ឋសមរភូមិ ទាំង៧។ លោកស្រីអនុប្រធានាធិបតី Harris បានទទួលយកបរាជ័យ ខណៈដែលលោកប្រធានាធិបតី Biden បានសន្យាផ្ទេរអំណាចដោយសន្តិភាពទៅឱ្យលោក Trump។ លោកប្រធានាធិបតី Joe Biden បានឲ្យដឹងថា លោកបានអញ្ជើញលោក Donald Trump ទៅកាន់សេតវិមាន ហើយបានដឹកនាំក្រុមរបស់លោកឱ្យសម្របសម្រួលជាមួយក្រុមរបស់លោក Trump ដើម្បីធានាឱ្យមានការផ្ទេរអំណាចប្រកបដោយសណ្តាប់ធ្នាប់។ ដំណើរការផ្ទេរអំណាចនឹងប្រព្រឹត្តទៅចាប់ពីពេលនេះរហូតដល់ពេលដែលលោក Trump ស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ហើយក្លាយជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិកជាផ្លូវការ៕


top