ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man
នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅសាកសួរសុខទុក្ខ និងអបអរសាទរចំពោះសមាគមអ្នកសារព័ត៌មានវៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម កាសែតមហាសាមគ្គីក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៩៣ ទិវាសារព៌ត៌មានបដិវត្តន៍វៀតណាម (ថ្ងៃទី២១ ខែមិថុនា)។
នៅក្នុងជំនួបទាំងនេះ លោក Tran Thanh Man បានឲ្យដឹងថា៖ ក្នុងការសហការជាមួយ រណសិរ្សមាតុភូមិវៀតណាមនោះ ជួរអ្នកសារព័ត៌មានបានជំរុញការឃោសនារាល់សកម្មភាពក្នុងចលនាប្រឡងប្រណាំង ជាពិសេសគឺចលនា ប្រជាជនទាំងមូលសមគ្គី កសាងជនបទថ្មី ទីក្រុងអរិយធម៌ និងជនវៀតណាម ផ្ដល់អាទិភាពប្រើប្រាស់ទំនិញវៀតណាមជាដើម។
លោក Tran Thanh Man មានបំណងថា៖ ស្ថាប័នសារព័ត៌មានទាំងអស់បន្តសហការយ៉ាងជិតស្និទ្ធជាមួយរណសិរ្សមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់ ដើម្បីជួយឃោសនារាល់ចលនាប្រឡងប្រណាំងដែលរណសិរ្សមាតុភូមិវៀតណាមបំផុសផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម