ព័ត៌មាន

លោក Tran Dai Quang ទទួលជួបសន្ទនាជាមួយប្រធានតុលាការប្រជាជនកំពូលឡាវ


លោក Tran Dai Quang ទទួលជួបសន្ទនាជាមួយប្រធានតុលាការប្រជាជនកំពូលឡាវ

នាថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៨ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយប្រធានតុលាការប្រជាជនកំពូលឡាវ លោក Khamphanh Sit Thi Dampha។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Khamphanh Sit Thi Dampha បានជូនដំណឹងចំពោះលោក Tran Dai Quang អំពីលទ្ធផលនៃកិច្ចចរចាជាមួយប្រធាន​តុលាការប្រជាជនកំពូលវៀតណាមលោក Nguyen Hoa Binh។ វីឯខ្លួនវិញលោក Tran Dai Quang បានវាយ​តម្លៃខ្ពស់ចំពោះសមិទ្ធផលដែលប្រព័ន្ធតុលាការប្រជាជនឡាវទទួលបានក្នុងដំណើការកំណែទម្រង់ និងអភិវឌ្ឍន៍​ នាពេលកន្លងទៅ។

លោក Tran Dai Quang បានសង្កត់ធ្ងន់ថា ប្រព័ន្ធតុលាការមានតួនាទីសំខាន់ក្នុងការកសាងនីតិរដ្ឋ ការពារយុត្តិធម៌ ការពារសិទ្ធិមនុស្សនៅប្រទេសនីមួយៗ ហើយអះអាងថា គាំទ្រការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ​រវាងតុលាការប្រជាជនកំពូលវៀតណាម -ឡាវ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top