មិត្តភក្តិជាមួយនឹងវៀតណាម

លោក Peter Cuong Franklin - វិលត្រឡប់មកវៀតណាម ដើម្បីរៀបរាប់ពីរសជាតិស្រុកកំណើត

ចុងភៅ Peter Cuong Franklin បានវិលត្រឡប់មកប្រទេសវៀតណាមវិញ មិនត្រឹមតែ​ដើម្បី​បើកភោជនីយដ្ឋានមួយប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​រៀបរាប់​រឿង​រ៉ាវ​នៃស្រុក​កំណើត​តាម​រយៈ​​​ភាសានៃរសជាតិ​ទៀតផង​។ 

បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ ”រដ្ឋធានី”  ម្ហូប​លើ​ពិភពលោក​ អស់រយៈពេលច្រើន​ឆ្នាំ ចុងភៅ Peter Cuong Franklin បាន វិលត្រឡប់មកប្រទេសវៀតណាមវិញ មិនត្រឹមតែ​ដើម្បី​បើកភោជនីយដ្ឋានមួយប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​រៀបរាប់​រឿង​រ៉ាវ​នៃស្រុក​កំណើត​តាម​រយៈ​​​ភាសានៃរសជាតិ​ទៀតផង​។ សម្រាប់គាត់ ម្ហូបប្រពៃណីនីមួយៗ ផ្ទុក​អនុស្សារវីយ៍ អត្តសញ្ញាណ និង​អាច​ឈានដល់ឆាកម្ហូបអាហារកំពូល ពិភពលោក។

ចុងភៅ Peter Cuong Franklin ជាមួយនឹងវិញ្ញាបនបត្រ Michelin ​ផ្កាយមួយ ដំបូងរបស់គាត់ ក្នុង​ឆ្នាំ ២០២៣។ រូបថត៖ ឯកសារ

កើតនៅទីក្រុងដាឡាត (Da Lat)  (ខេត្តឡឹមដុង (Lam Dong)) ធំឡើងនៅសហរដ្ឋអាមេរិក រស់នៅ និង​ធ្វើការ នៅក្នុងទីក្រុងធំៗជាច្រើន ជុំវិញពិភពលោក ដូចជា ញូវយ៉ក (សហរដ្ឋអាមេរិក) ទីក្រុងឡុងដ៍ (ចក្រភពអង់​គ្លេស) ហុងកុង (ចិន) ទីក្រុងបាងកក (ថៃ)... លោក Peter Cuong Franklin មានចំណេះ​ដឹង​​​ពហុវប្បធម៌។ បញ្ចប់ការ​សិក្សាជាមួយនឹងបរិញ្ញាបត្រ​ផ្នែក​ហិរញ្ញវត្ថុ នៅសាកល​វិទ្យាល័យ Yale (សហរដ្ឋអាមេរិក) ហើយបន្ទាប់មកសិក្សា​សិល្បៈធ្វើម្ហូបនៅ Le Cordon Bleu (បារាំង) គាត់បាន​ជ្រើស​​រើសចាកចេញពី​ផ្លូវ ដែល​ធ្លាប់​ស្គាល់ ​ដើម្បី​បន្តចំ​ណង់​ចំណូលចិត្តរបស់គាត់​ក្នុង​ការ​ធ្វើម្ហូប​អាហារ និងស្វែង​រកអត្តសញ្ញាណវៀតណាម​ឡើងវិញ​តាមរយៈ​ម្ហូបអាហារ។

ឆ្នាំ២០១៧ លោក Peter Cuong Franklin បានវិល​ត្រឡប់​​មកទីក្រុងហូជីមិញវិញ ហើយបានជ្រើស​រើស​ផ្ទះ​ចាស់មួយ ក្នុងតំបន់ផ្សារ តូន​ ថឹតដាម (Ton That Dam) ដើម្បីសម្រេចក្តីសុបិន្តរបស់គាត់។ ពីទីនោះ ភោជនីយដ្ឋាន Anan Saigon  បានបង្កើត​ឡើង ជា​កន្លែង​ដែល​បច្ចេកទេស​ធ្វើម្ហូបទំនើបជួបនឹងអនុស្សាវរីយ៍វៀតណាម​​ពិតប្រាកដ។

ទស្សនៈរបស់លោក Peter Cuong Franklin មិនមែន ស្ថិតនៅលើការបង្កើតថ្មីខុសប្លែក​នោះទេ ប៉ុន្តែគ្រាន់តែជា​ការ​និទានឡើងវិញនូវម្ហូបអាហារ​ប្រពៃណី​តាមបែបប្រណីត​ជាងមុនប៉ុណ្ណោះ។ 
ចុងភៅ Peter Cuong Franklin មានភាពហ្មត់ចត់ និងយកចិត្តទុកដាក់លើការណែនាំចុងភៅវ័យក្មេង។ រូបថត៖ ឯកសារ
ចុងភៅ Peter Cuong Franklin កែច្នៃម្ហូបប្រពៃណី តាមរបៀបប្រណិតជាងនៅភោជនីយដ្ឋាន Anan Saigon។ រូបថត៖ ឯកសារ

ទស្សនៈរបស់លោក Peter Cuong Franklin មិនមែន ស្ថិតនៅលើការបង្កើតថ្មីខុសប្លែក​នោះទេ ប៉ុន្តែគ្រាន់តែជា​ការ​និទានឡើងវិញនូវម្ហូបអាហារ​ប្រពៃណី​តាមបែបប្រណីត​ជាងមុនប៉ុណ្ណោះ។ លោកធ្លាប់បានចែករំលែកថា ការរស់​នៅក្នុងបណ្តាខឿនវប្បធម៌ចម្រុះ បានជួយឱ្យ​លោក​មាន ទស្សនៈពីរ ពោលគឺក្នុងនាមជាមនុស្សក្នុងការរស់នៅ​ផង និងជាអ្នកសង្កេតការណ៍វប្បធម៌វៀតណាមពីខាងក្រៅផង។ ដោយគម្លាតនោះហើយ ដែលផ្តល់ឱ្យលោក​នូវ​សមត្ថភាព​មើល​ម្ហូបអាហារដែលធ្លាប់ស្គាល់ ដោយ​មន្ទិលសង្ស័យ និងការគោរព។"

នៅភោជនីយដ្ឋាន Anan Saigon បណ្តាមុខម្ហូប​សាមញ្ញៗដូចជា សាច់ជ្រូកខ បាយលៀស នំប៉័ង  ឬក្តាម កាម៉ៅ (Ca Mau) ត្រូវបាន​កែច្នែឡើងវិញ​ដោយ​ប្រើ​បច្ចេកទេសទំនើប ប៉ុន្តែនៅតែ​រក្សាបាន​នូវស្មារតី​ដើម​របស់​វា​។ មុខម្ហូបនីមួយៗ ​មិនត្រឹម តែ​មានគោលបំណង​សម្រាប់​បទពិសោធន៍នូវរសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយ​ជា​រឿងរ៉ាវ​អំពីទឹកដី ប្រជាជន និងការចងចាំ​របស់​ប្រទេស​វៀតណាមទៀតផង។

ម្ហូបប្រពៃណីវៀតណាមមួយចំនួន ដែលកែច្នៃតាមរចនាបថរបស់ចុងភៅ Peter Cuong Franklin។ រូបថត៖ ឯកសារ
 
បណ្ដាការខិតខំប្រឹងប្រែងឥតឈប់ឈរទាំងនោះបាននាំឱ្យភោជនីយ​ដ្ឋាន Anan Saigon ក្លាយជា​ភោជនីយដ្ឋាន​ដំបូងគេ នៅទីក្រុងហូជីមិញ ដែលទទួលបានផ្កាយមួយ Michelin (ឆ្នាំ ២០២៣) និងរក្សាទីជំហរនោះ​ជាបន្តបន្ទាប់​ អស់​រយៈ​ពេលជាច្រើនឆ្នាំក្រោយមក។ ភាពជោគជ័យនេះ​ត្រូវ​បាន​បញ្ជាក់បន្ថែមទៀត នៅក្នុងពិធីប្រគល់រង្វាន់ Michelin Guide Vietnam 2026 ដែលបានប្រារព្ធ​ឡើង​ នៅរដ្ឋធានី ហាណូយ (ខែមិថុនា ឆ្នាំ២០២៦) ភោជនី​យដ្ឋាន Anan Saigon ត្រូវបាលើកឡើងម្តងទៀត​ក្នុង​ចំណោម​បណ្តា​ភោជនីយដ្ឋាន​ ដែលទទួលបានផ្កាយ Michelin​ ក្នុង​ប្រទេសវៀតណាម។ ព្រឹត្តិការណ៍​សំខាន់នេះ​មិនត្រឹមតែបង្ហាញពីគុណភាព និងភាពច្នៃប្រឌិត​របស់​ភោជនីយដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែវាក៏បញ្ជាក់ពីជំហរ​រឹងមាំ​កាន់តែ​ខ្លាំងឡើងរបស់លោក Peter Cuong Franklin នៅលើផែនទីម្ហូបអាហារក្នុងតំបន់ផងដែរ។
ចុងភៅ Peter Cuong Franklin កំពុងជួបសំណេះសំណាលជាមួយភ្ញៀវ នៅភោជនីយដ្ឋាន Pot Au Pho 2.0។ រូបថត៖ ឯកសារ
អ្នកទទួលទានអាហារអន្តរជាតិជាច្រើន មកនិងហូបម្ហូបអាហារ នៅភោជនីយដ្ឋាន Anan Saigon របស់ចុងភៅ Peter Cuong Franklin។ រូបថត៖ ឯកសារ

ដោយមិនឈប់ត្រឹមនោះ លោក Peter បន្តពង្រីក​ដំណើរ​ការស្វែងយល់នូវម្ហូបវៀតណាមរបស់គាត់ ជាមួយ​នឹង​គម្រោង Pot Au Pho 2.0 - ទីដែល​គាត់​​ជ្រើសរើស ហ្វើ (pho) ជាចំណុចចាប់ផ្តើម​ សម្រាប់​ការ​សន្ទនា​រវាងប្រពៃ​ណី និងបច្ចេកទេសធ្វើម្ហូបសហសម័យ។ នៅទីតាំង ដែលមានកៅអីត្រឹមតែ ១៤កន្លែង ប៉ុណ្ណោះ អ្នកទទួល​ទាន​ មិនត្រឹមតែ​ហូប​ម្ហូបអាហារ​ធ្លាប់​​ស្គាល់ប៉ុណ្ណោះ ប៉ុន្តែថែម​ទាំង​ទទួល​បាន​បទពិសោធន៍​ពីរបៀបបកស្រាយនូវ ហ្វើ (pho) ដូច​ជាអាហារប្រណីត តែនៅរក្សាស្មារតី និង​​ជម្រៅនៃវប្បធម៌វៀតណាមដដែល។

ត្រូវបានចាត់ទុកថា ជាគម្រោង​សំខាន់បំផុតរបស់គាត់ នៅឆ្នាំនេះ Pot Au Pho 2.0 បង្ហាញពីសេចក្តីប្រាថ្នារបស់​គាត់​ក្នុងការបំបែក​រចនាសម្ព័ន្ធ និងលើកកម្ពស់ហ្វើ (pho) ប្រពៃណី ដោយនាំយកម្ហូបនិម្មិតរបស់វៀតណាម​ឈាន​ចូល​​ក្នុងលំហ fine dining ជាមួយនឹងភាសា​ច្នៃប្រឌិត​​សហសម័យ។

ទោះបីជាទទួលបានសមិទ្ធផលអន្តរជាតិជាច្រើនក្តី ប៉ុន្តែ​ការបំផុសគំនិតច្នៃប្រឌិតរបស់លោក Peter បែរជាបាន​មកពីអ្វីៗ ដែលសាមញ្ញបំផុត ក្នុងជីវិតប្រចាំថ្ងៃ ដូចជា៖ កាហ្វេមួយកែវនៅចិញ្ចើមផ្លូវ ការដើរកាត់ផ្សារចាស់ ឬក៏មុខម្ហូបក្នុងតំបន់ ក្នុងអំឡុងពេល​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ប្រទេស។ 

ចុងភៅ Peter Cuong Franklin និងបុគ្គលិកវ័យក្មេងនៅភោជនីយដ្ឋាន Anan Saigon។ រូបថត៖ ឯកសារ

លោក Peter Cuong Franklin បានចែករំលែកថា៖ 'ខ្ញុំត្រឡប់មកវិញ​មិនមែន​ស្វែងរក​អនុស្សាវរីយ៍។ ខ្ញុំត្រឡប់​មក ​ដើម្បី​ស្វែងយល់​ពីស្រុកកំណើតឡើងវិញ ហើយ​រៀប​រាប់​​ទៅកាន់​ពិភពលោក​ថា៖ ម្ហូបអាហារវៀតណាម​មិន​ត្រឹម​តែគួរឱ្យ​ចង​ចាំ​​ដោ​យរសជាតិ ប៉ុន្តែដោយសារ​រឿងរ៉ាវ​វប្បធម៌​ជ្រាលជ្រៅ ដែលត្រូវបានផ្ទុក​នៅក្នុង​មុខ​ម្ហូប​​នីមួយៗ​ទៀតផង"៕

អត្ថបទ៖ សើនងា- រូបថត៖ ង្វៀនឡឹន/ VNPឯកសារ





top