ព័ត៌មាន

លោក Nguyen Thien Nhan ជួបសន្ទនាជាមួយបណ្ដាសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិជាជនវៀតណាមនៅឯបរទេស


លោក Nguyen Thien Nhan ជួបសន្ទនាជាមួយបណ្ដាសមាជិកគណៈកម្មាធិការ
រណសិរ្សមាតុភូមិជាជនវៀតណាមនៅឯបរទេស
នាយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ប្រធានគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុ​ភូមិ​វៀតណាម លោក Nguyen Thien Nhan បានមានជំនួបសន្ទនាជាមួយ​សមាជិក​គណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាម នីតិកាល​ទី​៨ ដែលជា​ជនវៀតណាម​នៅឯបរទេស។ នៅទីនេះ លោក Nguyen Thien Nhan បាន​ប្រសិទ្ធិពរជូន​សមាជិកទាំងឡាយឆ្នាំថ្មីមួយប្រកបដោយសេចក្ដីសុខសាន្តត្រាណ ជោគ​ជ័យក្នុងការងារ ​និងផ្ញើសេចក្ដីជូនពរដល់​សហគមន៍​ជនវៀតណាមនៅឯបរទេសសាមគ្កីភាព និង​អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Nguyen Thien Nhan ក៏បានជូនដំណឹង​អំពី​ស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចរបស់វៀតណាម និងសមិទ្ធិផលរបស់រណៈសិរ្សមាតុភូមិ​ក្នុង​ឆ្នាំ ២០១៦។​ នៅទីនេះ ដំណាងជនវៀតណាមនៅ​ឯបរទេស ក៏បានជូនដំណឹង​អំពីសមិទ្ធផលរបស់​សហគមន៍​ជន​​វៀតណាមនៅ​ឯបរទេស និងលើកឡើងការ​ជំពាក់ជំពិន ហើយសង្ឃឹមថាបន្តទទួលបានការ​យកចិត្តទុក​ដាក់​ និង​​​ជួយឧបត្ថម្ភ​ច្រើនថែមទៀតពីរណៈសិរ្សមាតុភូមិ បក្ស រដ្ឋដើម្បីសហគមន៍ជនវៀតណាមនៅ​ឯបរទេសនឹងនរចិត្ត​រស់នៅ ធ្វើការ និងមានជំនាក់ទំនងជិតស្និទ្ធថែមទៀតជាមួយ​ស្រុកកំណើត៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម

top