ខាងក្រោយស្រទាប់ពណ៌សម្បុរពេលវេលា នៅលើវត្ថុបុរាណជាកម្លាំងរស់ខ្លាំងពូកែ នៃតម្លៃមនុស្សសាស្រ្ត និងជម្រៅវប្បធម៌ប្រវត្តិសាស្រ្ត នៃជនជាតិវៀតណាម។ លោក Mark Rapoport ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ដែលប្រមូលផ្តុំវត្ថុបុរាណផ្នែកខាងវប្បធម៌នៃជនជាតិនានានៅប្រទេសវៀតណាម ល្បីឈ្មោះបំផុតសព្វថ្ងៃ នៅក្រុងហាណូយបានវាយតម្លៃដូចនេះ។ ដោយអំណាចប្រមូលផ្តុំរបស់លោក វត្ថុបុរាណពិសេសនៃ៥៤ជនជាតិនៅវៀតណាម បាននិងកំពុងឧទ្ទេសនាម ហើយតាំងបង្ហាញនៅសារមន្ទីរធំៗ របស់អាមេរិក និង ប្រទេសនានាលើពិភពលោក។
នៅឆ្នាំ១៩៦៩ លោក Mark បានអញ្ជើញមកកាន់ប្រទេសវៀតណាម ធ្វើជាអ្នកស្មគ្រចិត្ត។ កាលនោះលោកជាវេជ្ជបណ្ឌិតម្នាក់ ទន្ទឹមនោះលោកក៏ជាអ្នកឃើញផ្ទាល់នូវសង្រ្គាមកាចសាហាវ របស់អាមេរិកនៅវៀតណាម។ នៅរយៈកាលនោះ លោក Markជាវេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិតស្មគ្រចិត្តចំនួនតិច ដែលចូលរួមព្យាបាលជំងឺជូនជនជាតិភាគតិចរបស់វៀតណាមនៅភូមិភាគកណ្តាល។ ចាប់ពីពេលនោះ លោកវេជ្ជបណ្ឌិតបានភ្ជាប់និស្ស័យនឹងវប្បធម៌ប្រពៃណីនៃជនជាតិនានានៅវៀតណាម ហើយចាប់ផ្តើមស្រាវជ្រាវ កត់ត្រាក៏ដូចជាប្រមូលផ្តុំវត្ថុបុរាណផ្នែកខាងវប្បធម៌នៃបណ្តាជនជាតិ។
“ខាងក្រោយស្រទាប់ពណ៌ពេលវេលា នៅលើវត្ថុបុរាណជាកម្លាំងរស់លូតលាស់ខ្លាំងពូកែ នៃតម្លៃមនុស្សសាស្រ្ត និង ជម្រៅវប្បធម៌ប្រវត្តិសាស្ត្រ នៃជនជាតិនានានៅវៀតណាម” លោក Mark សំណេះសំណាលដូចនេះ។
អត្ថបទ៖ ប៊ិចវឹន រូបថត៖ វៀតគឿង