ព័ត៌មាន លោក Do Hung Viet អនុរដ្ឋមន្ត្រីការបរទេសវៀតណាម អបអរសាទរខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា 08/11/2023 នារសៀលថ្ងៃទី៦ ខែវិច្ឆិកា លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានដឹកនាំគណៈប្រតិភូក្រសួងការបរទេសវៀតណាម ទៅជូនពរខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជានៅស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម។ លោក Do Hung Viet អនុរដ្ឋមន្ត្រីការបរទេសវៀតណាម អបអរសាទរខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ baoquocte.vn)លោក Do Hung Viet បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធផលដែលប្រជាជនកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកអនុរដ្ឋមន្ត្រី ជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នឹងនាំប្រទេសកម្ពុជាបន្ដរីកចម្រើន។ភាគីទាំងពីរបានសម្តែងនូវក្តីសប្បាយរីករាយដោយឃើញថា ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជាត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។លោក Do Hung Viet អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម (រូបថត៖ baoquocte.vn)ដំណើរទស្សនកិច្ច និងជំនួបជាន់ខ្ពស់រវាងប្រទេសទាំងពីរជួយពង្រឹងការជឿទុកចិត្តផ្នែកនយោបាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងតម្រង់ទិសបានទាន់ពេលនូវទំនាក់ទំនងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារវាងប្រទេសទាំងពីរ។ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីរៀបចំសកម្មភាពសំខាន់ៗរវាងប្រទេសទាំងពីរឱ្យបានល្អ។ ជាមួយនឹងមនោសញ្ចេតនាល្អប្រសើរ និងផលប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ ភាគីទាំងពីរជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កម្ពុជា កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។លោក Do Hung Viet សង្ឃឹមថា លោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម នឹងជាស្ពានតភ្ជាប់ និងជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ៕

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានដឹកនាំគណៈប្រតិភូក្រសួងការបរទេសវៀតណាម ទៅជូនពរខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជានៅស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម។ លោក Do Hung Viet អនុរដ្ឋមន្ត្រីការបរទេសវៀតណាម អបអរសាទរខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ baoquocte.vn)លោក Do Hung Viet បានសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធផលដែលប្រជាជនកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកអនុរដ្ឋមន្ត្រី ជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នឹងនាំប្រទេសកម្ពុជាបន្ដរីកចម្រើន។ភាគីទាំងពីរបានសម្តែងនូវក្តីសប្បាយរីករាយដោយឃើញថា ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជាត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។លោក Do Hung Viet អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម (រូបថត៖ baoquocte.vn)ដំណើរទស្សនកិច្ច និងជំនួបជាន់ខ្ពស់រវាងប្រទេសទាំងពីរជួយពង្រឹងការជឿទុកចិត្តផ្នែកនយោបាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងតម្រង់ទិសបានទាន់ពេលនូវទំនាក់ទំនងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារវាងប្រទេសទាំងពីរ។ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីរៀបចំសកម្មភាពសំខាន់ៗរវាងប្រទេសទាំងពីរឱ្យបានល្អ។ ជាមួយនឹងមនោសញ្ចេតនាល្អប្រសើរ និងផលប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ ភាគីទាំងពីរជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កម្ពុជា កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។លោក Do Hung Viet សង្ឃឹមថា លោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម នឹងជាស្ពានតភ្ជាប់ និងជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ៕