ចាប់ពីខ្សែភាពយន្តខ្មៅស នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់ការជួបជុំគ្នាដ៏រំភើប បន្ទាប់ពី ៣០ ឆ្នាំក្រោយមក អ្នកថតរូបជនជាតិអង់គ្លេស Andy Soloman បាននិពន្ធរឿងរ៉ាអំពី ប្រទេសវៀតណាម ដោយ “ពន្លឺ” នៃការចងចាំ ការតភ្ជាប់ និងទំនាក់ទំនងរវាងមនុស្សនិងមនុស្ស។
ចាប់ពីខ្សែភាពយន្តខ្មៅស នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់ការជួបជុំគ្នាដ៏រំភើប បន្ទាប់ពី ៣០ ឆ្នាំក្រោយ មក អ្នកថតរូបជនជាតិអង់គ្លេស Andy Soloman បាននិពន្ធរឿងរ៉ាអំពី ប្រទេសវៀតណាម ដោយ “ពន្លឺ” នៃការចងចាំ ការតភ្ជាប់ និងទំនាក់ទំនងរវាងមនុស្សនិងមនុស្ស។ ការតាំងពិព័រណ៍រូបថត “បន្ត៖ វៀតណាម” គឺជាផ្នែកមួយក្នុងក្របខណ្ឌមហោស្រពថតរូបអន្តរជាតិហាណូយ (Ha Noi) ឆ្នាំ២០២៥ ដោយបើកដំណើរមួយ ដែលជាទីអតីតកាល និងបច្ចុប្បន្នកាលបំភ្លឺគ្នាទៅវិញទៅមក ដោយឆ្លុះបញ្ចាំងពីប្រទេស ដែលមានភាពអង់អាចក្លាហាន និងការផ្លាស់ប្តូរឥតឈប់ឈរ។
អ្នកថតរូបជនជាតិអង់គ្លេស Andy Soloman - អ្នកនិទានរឿងអំពីប្រទេសវៀតណាមដោយពន្លឺ។ រូបថត៖ ថាញ់យ៉ាង/ VNP
មិនត្រឹមតែជាការតាំងពិព័រណ៍រូបថតប៉ុណ្ណោះ "បន្ត៖ វៀតណាម" គឺជាកន្លែង ដែលការចងចាំនូវអតីតកាល និងបច្ចុប្បន្នកាលជួបគ្នា ទីដែលរូបថតក្លាយជាស្ពានរវាងការអភិវឌ្ឍដ៏រឹងមាំរបស់ប្រទេស ក្នុងអំឡុងពេលបីទសវត្សរ៍។ ការតាំងពិព័រណ៍នេះ ធ្វើឡើងនៅរដ្ឋធានីហាណូយ ដោយមានការឧបត្ថម្ភពីក្រុមប្រឹក្សាអង់គ្លេស និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំនៅប្រទេស វៀតណាម បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការអន្តរជាតិ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ សង្គម និងរឿងរ៉ាវរបស់ប្រជាជន វៀតណាម។
លោក Andy Soloman គឺជាអ្នកថតរូប ដែលមានស្នាដៃជាច្រើនបានបោះពុម្ពផ្សាយ បច្ចុប្បន្នគាត់រស់នៅក្នុងចក្រភពអង់គ្លេស និងវៀតណាម។ ក្នុងអំឡុងពេលពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៩ ពេលរស់នៅក្នុងរដ្ឋធានីហាណូយ (Ha Noi) លោកគឺជាអ្នកថតរូបសារព័ត៌មានអន្តរជាតិ ដោយសហការជាមួយកាសែត និងទីភ្នាក់ងារព័ត៌មានជាច្រើន។ ប្រទេសវៀតណាមបានក្លាយជាផ្នែកមួយនៃជីវិតរបស់លោក។ ដំណើរបេសកកម្មការងារលើកដំបូងរបស់លោក បាននាំលោកទៅទស្សនានៅតំបន់ជាច្រើនក្នុងប្រទេសវៀតណាម៖ ពីខេត្តក្វាងនិញ (Quang Ninh) ឡាងសឺន (Lang Son) កៅបាំង (Cao Bang) ថាយង្វៀន (Thai Nguyen) រហូតដល់យ៉ាឡាយ (Gia Lai) ក្វាងង៉ាយ (Quang Ngai) ឬតំបន់ខ្ពង់រាបដ៏អស្ចារ្យ។ លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រទេសវៀតណាម ដែលសម្បូរទៅដោយអត្តសញ្ញាណ ជាកន្លែងដែលមានមនុស្ស ទោះបីជាប្រឈមមុខនឹងការលំបាកយ៉ាងណា ក៏នៅតែមានសុទិដ្ឋិនិយម ស្វិតស្វាញ និងរួសរាយរាក់ទាក់ជានិច្ច។
អ្នកថតរូប Andy Soloman ថ្លែងមតិ នៅក្នុងការតាំងពិព័រណ៍រូបថត “បន្ត៖ វៀតណាម”។ រូបថត៖ ថាញ់យ៉ាង / VNP
អ្នកថតរូប Andy Soloman ថ្លែងមតិ នៅក្នុងការតាំងពិព័រណ៍រូបថត “បន្ត៖ វៀតណាម”។ រូបថត៖ ថាញ់យ៉ាង / VNP
ការតាំងពិព័រណ៍នេះ បានដាក់តាំងរូបថតស-ខ្មៅចំនួន ៥១ សន្លឹក រួមទាំងរូបថតចំនួន ២១ សន្លឹក ដែលលោក Soloman ថត ក្នុងដំណាក់កាលពីឆ្នាំ២០២២ ដល់ ២០២៤ នៅពេលដែលបានត្រឡប់មកប្រទេសវៀតណាមវិញ លោកបានស្វែងរកតួអង្គពីបីទសវត្សរ៍មុន។ លើសពីនេះ មានរូបថតឯកសារចំនួន ៣០ សន្លឹក ដែលថតក្នុងឆ្នាំ១៩៩២ និង ឆ្នាំ១៩៩៣ នៅពេលដែលប្រទេសវៀតណាមបានឈានចូលក្នុងដំណាក់ផ្លាស់ប្តូរថ្មី។ ការដាក់តាំងបង្ហាញរូបថតចាស់ និងថ្មី ក្នុងពេលជាមួយគ្នានេះ ជួយអ្នកទស្សនាមើលឃើញយ៉ាងច្បាស់អំពី ការផ្លាស់ប្តូរប្រទេស និងដំណើរការពេញវ័យរបស់មនុស្សម្នាក់ៗ។
មុខមាត់ជាច្រើន ដែលលេចឡើងក្នុងរូបថតគឺជាបងប្អូនជនជាតិភាគតិច កុមារធ្វើការនៅក្នុងអណ្តូងរ៉ែធ្យូងថ្មនៃខេត្តក្វាងនិញ (Quang Ninh) ឬប្រជាជននៅខេត្តកៅបាំង (Cao Bang) ។ នៅខេត្តហាយ៉ាងចាស់ (ឥឡូវនេះគឺខេត្ត ទៀនក្វាង (Tuyen Quang) ជាកន្លែង ដែលធ្វើឱ្យគាត់រំភើបចិត្តយ៉ាងខ្លាំង លោក Soloman បានថតផ្សារណាត់នៅតំបន់ភ្នំខ្ពស់ និងគ្រួសារជនជាតិម៉ុង (Mong) នៅក្បែជញ្ជាំងថ្មពិសេស។ លោក Andy រំលឹកថា "ម្រាមដៃរបស់ខ្ញុំស្ទើរតែដាក់នៅលើប៊ូតុងថតជានិច្ច" "ខណៈពេលដែលភ្នែក ត្រចៀក និងទាំងច្រមុះរបស់ខ្ញុំ ត្រូវបានទាក់ទាញដោយទេសភាព និងប្រជាជននៅទីនោះ"។
អ្នកថតរូប Andy Soloman ជួបសំណេះសំណាលជាមួយតំណាង UNFPA លោក Matt Jackson (ស្តាំ) នៅឯការតាំងពិព័រណ៍។ រូបថត៖ ថាញ់យ៉ាង / VNP
៣០ ឆ្នាំក្រោយមក នៅពេលដែលគាត់ត្រឡប់មកវិញ គាត់បានឃើញការផ្លាស់ប្តូរយ៉ាងខ្លាំង៖ ភ្នំដែលគ្របដណ្តប់ដោយដំណាំកាហ្វេនិងកៅស៊ូ សាលារៀន និងគិលានដ្ឋានត្រូវបានសាងសង់ ជីវិតបានប្រសើរឡើងគួរឱ្យកត់សម្គាល់។ ការជួបជុំជាមួយតួអង្គចាស់ៗ បានក្លាយជាបទពិសោធន៍ដ៏រំជួលចិត្តយ៉ាងខ្លាំង។ លោក Andy បានចែករំលែកថា "ការតាំងពិព័រណ៍នេះគឺជាការដឹងគុណរបស់ខ្ញុំ ចំពោះប្រជាជនវៀតណាម ដែលបានបើកចំហចិត្តរបស់ពួកគេចំពោះខ្ញុំ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ"។ "ខ្ញុំចង់បង្ហាញឲ្យពិភពលោក ឃើញពីការផ្លាស់ប្តូរដ៏អស្ចារ្យនោះ"។
រូបថតឯកសារទាំងនេះត្រូវបានថតក្នុងដំណាក់កាលពី១៩៩២ - ១៩៩៣ នៅពេលដែលប្រទេសវៀតណាមទើបតែចូលដល់សម័យផ្លាស់ប្តូរថ្មី។
សម្រាប់លោក Soloman ប្រទេសវៀតណាមមិនត្រឹមតែជាកន្លែងបានជួយគាត់ឱ្យរីកចម្រើនខាងវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្ទះទីពីររបស់គាត់ផង។ នៅទីរដ្ឋធានីហាណូយ (Ha Noi) គាត់បានជួបភរិយារបស់គាត់ ដែលជាជនជាតិវៀតណាមម្នាក់ បានអមដំណើរ និងគាំទ្រគាត់យ៉ាងខ្ជាប់ខ្ជួនក្នុងអាជីពថតរូបរបស់គាត់។ កូនប្រុសទីពីររបស់ពួកគេ នៅទាំងបានបន្តវេន្តអាជីពថតពីឪពុក ព្រមទាំងបានក្លាយជាអ្នកថតរូបវ័យក្មេងផង។
នៅក្នុងពិធីបើកព្រឹក្តិការណ៍នេះ លោក James Shipton នាយកក្រុមប្រឹក្សាអង់គ្លេសប្រចាំនៅប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា៖ "រូបថតនីមួយៗ និទានអំពីរឿងរ៉ាវ ដែលបន្តលាតត្រដាងតាមពេលវេលា ហើយឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់យើងខ្ញុំក្នុងការពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយវៀតណាម"។
លោក Matt Jackson តំណាង UNFPA ក៏បានវាយតម្លៃថា ការតាំងពិព័រណ៍នេះដូចជាការរំលឹកអំពីកម្លាំងនៃតំណភ្ជាប់រវាងជំនាន់ជាច្រើន៖ ការផ្ទេរជូនចំណេះដឹង ជំនាញ និងស្មារតីអង់អាចក្លាហាន ដែលបង្កើតសហគមន៍ប្រកបដោយចីរភា
ជ្រុងមួយនៃការតាំងពិព័រណ៍រូបថត "បន្ត៖ វៀតណាម" របស់លោក Andy Soloman។
“បន្ត៖ វៀតណាម” មិនត្រឹមតែជាគម្រោងសិល្បៈដែលកំពុងដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដឹងគុណរបស់មិត្តភក្តិម្នាក់ចំពោះទឹកដី ដែលជិតស្និទ្ធជាមួយគាត់អស់រយៈពេលជាងបីទសវត្សរ៍មកហើយ - ប្រទេសវៀតណាមមួយ ដែលមានភាពអង់អាចក្លាហាន ច្នៃប្រឌិត និងមនុស្សធម៌៕
អត្ថបទ៖ ប៊ិចវ៉ឹន / VNP- រូបថត៖ ថាញ់យ៉ាង / VNP ប្រែសម្រួលដោយង្វៀនយ៉ាង