ព័ត៌មាន

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបតំណាងសាជីវកម្ម និងសហគ្រាសមួយ​ចំនួន​នៅ​ហ្វីលីពីន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ​នៅហ្វីលីពីន នៅរសៀលថ្ងៃទី ៣១ ខឧសភា នៅទីក្រុងម៉ានីល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួប​តំណាងសាជីវកម្មនិងសហគ្រាសមួយ​ចំនួន​នៅហ្វីលីពីន។
លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបតំណាងសាជីវកម្ម និងសហគ្រាសមួយ​ចំនួន​នៅ​ហ្វីលីពីន។ រូបថត៖ VNA

ក្នុងជំនួបជាមួយប្រធានធនាគារ ADB លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងក្តីសង្ឃឹមថា ADB នឹងបន្តគាំទ្រវៀតណាមក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព លើក​កម្ពស់សមត្ថភាព​ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច និងបង្កើនភាពធន់ចំពោះបញ្ហាប្រឈមសកល​។ វៀតណាមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងរបស់ ADB ក្នុងការគាំទ្រដល់អាទិភាពអភិវឌ្ឍន៍រយៈពេលវែង និងបង្កើនភាពធន់នៃអាស៊ីអាគ្នេយ៍។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្ម Aboitiz Foods លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ចំពោះការ​ដែល​សារជីវកម្ម​កំពុង​យក​ចិត្ត​ទុក​ថាក់ពង្រីកការវិនិយោគនៅវៀតណាម រួមចំណែកដល់ការបង្កើតកាណាល​សហប្រតិបត្តិការសេដ្ឋកិច្ចដ៏សំខាន់មួយទៀតរវាងប្រទេសទាំងពីរ។ វៀតណាម​លើកទឹកចិត្តសាជីវកម្មឱ្យអនុវត្តគំរូសហប្រតិបត្តិការ ដើម្បីជំរុញកសិកម្មបៃតងនិងឆ្លាតវៃ ខ្សែសង្វាក់តម្លៃម្ហូបអាហារប្រកបដោយចីរភាព និងសន្តិសុខស្បៀងអាហារនៅក្នុងតំបន់អាស៊ាន។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ Grab លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យ Grab អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបជាង ដើម្បីផ្តល់សេវាកម្ម​កាន់តែប្រសើរឡើងដល់អតិថិជន និងវិនិយោគលើប្រព័ន្ធដឹកជញ្ជូនសាធារណៈ​; គាំទ្រដល់ទិសដៅអភិវឌ្ឍន៍របស់សាជីវកម្មនៅវៀតណាម ដូចជា៖ ពង្រឹងការអភិវឌ្ឍទេសចរណ៍​តាមរយៈបច្ចេកវិទ្យា គាំទ្រអ្នកបើកបរឱ្យប្តូរទៅប្រើប្រាស់យានយន្តអគ្គិសនី វិនិយោគលើប្រព័ន្ធស្ថានីយសាកថ្មរួមគ្នា និងភ្ជាប់ប្រតិបត្តិការជាមួយការដឹកជញ្ជូនសាធារណៈផ្សេងទៀតនៅវៀតណាម។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃអង្គការសុខភាពពិភពលោក (WHO) តំបន់ប៉ាស៊ីហ្វិកខាងលិច លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងក្តីសង្ឃឹមថា WHO នឹងបន្តគាំទ្រវៀតណាមក្នុងការបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍគោលនយោបាយ និងរៀបចំប្រព័ន្ធសុខាភិបាលឱ្យសមស្របទៅនឹងបរិបទថ្មី ជាពិសេសការបង្កើនសមត្ថភាពក្នុងការឆ្លើយតបទៅនឹងគ្រាអាសន្ន​ផ្នែក​សុខាភិបាលនាពេលអនាគត; ស្នើឱ្យ WHO លើកកម្ពស់ឱសថបុរាណរួមជាមួយឱសថទំនើប ដើម្បីបង្កើនធនធាន និងវិធីសាស្រ្តក្នុងការថែទាំ និងការពារសុខភាពរបស់​ប្រជាជន៕​


top