ព័ត៌មាន

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ តូ ឡឹម​៖ ត្រូវ​បង្កើត​លក្ខខណ្ឌសម្រាប់ប្រជាជនទទួល​​​បាន

ការ​ពូនជ្រុំចំណង​សាមគ្គីភាពរវាងសហគមន៍ ការ​កសាងមោទនភាព និងការទទួលខុសត្រូវរួមចំពោះមាតុភូមិបន្ទាប់ពីការរួម​បញ្ចូល​គ្នា។ នេះគឺជាសំណើរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម នៅក្នុងទិវា​មហាសាមគ្គីជន​ជាតិទាំងមូល (១៨ វិច្ឆិកា) និងទិវាវប្បធម៌វៀតណាម (២៤ វិច្ឆិកា) នៅខេត្តវិញឡុង នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា។

  អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ថ្លែងនៅក្នុង​ពិធីនេះ។​ រូបថត៖ VNA  

ថ្លែងនៅទីនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា គួរតែយកចិត្តទុកដាក់ចំពោះការថែរក្សា និងបន្តមរតក​បេតិកភណ្ឌ ជាដំបូង គឺការថៃទាំចំពោះអ្នកដែលមាននិងអនុវត្តបេតិកភណ្ឌ​ទាំង​នោះ។ ទាក់ទងនឹងវប្បធម៌ខ្មែរ គួរតែបន្ត​យកចិត្តទុកដាក់ចំពោះភាសា អក្សរ សិល្បៈសម្តែង របរ​សិប្បកម្ម និងកន្លែងរស់នៅប្រពៃណី។ លោក​អគ្គលេខា​បក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើរ​ឱ្យកសាងវប្បធម៌ ចាប់​ពីជីវភាពរស់នៅ និងឥរិយាបថប្រចាំថ្ងៃ​នៅក្នុងគ្រួសារនីមួយៗ និងសហគមន៍នីមួយៗ៖ «បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនទាំងអស់ឱ្យចូលរួម ច្នៃប្រឌិត និងទទួលបាន វប្បធម៌។ គួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះកុមារ មនុស្សចាស់ ជនពិការ គ្រួសារដែលមានស្ថានភាពលំបាក់ និងប្រជាជននៅតំបន់ដាច់ស្រយាល។ ទិវាវប្បធម៌វៀតណាមគឺជាឱកាសមួយដើម្បីបើកទ្វារនៃ​ស្ថាប័នវប្បធម៌ និងនាំ​សកម្មភាពវប្បធម៌ឱ្យកាន់តែខិតជិតប្រជាជន។ មូលដ្ឋាននីមួយៗត្រូវជ្រើសរើសវិធីសាស្រ្តដែលសមស្របទៅនឹងលក្ខខណ្ឌផ្ទាល់ខ្លួន ដោយកៀរគរការចូលរួមដោយស្ម័គ្រចិត្តរបស់សហគមន៍​។ ជាពិសេស ត្រូវផ្តល់លំហនិងឱកាស​សម្រាប់មនុស្សវ័យ​ក្មេងក្នុងការច្នៃប្រឌិត ដើម្បីឱ្យពួកគេអាចទទួលបានបេតិកភណ្ឌ និងរួមចំណែក​នូវគុណតម្លៃថ្មីៗ តាមរយៈទេពកោសល្យ និងរបៀបបង្ហាញ​របស់មនុស្សជំនាន់វ័យ​ក្មេងផងដែរ»។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ចូលរួមពិធីបើកការដ្ឋានសាងសង់ផ្ទះវប្បធម៌ភូមិ Bau Son ក្នុងឃុំ Chau Thanh ខេត្តវិញឡុង។​ រូបថត៖ VNA

​ក្នុងឱកាសនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានប្រគល់អំណោយដល់សមូហភាព និងតំណាងគ្រួសារគំរូ​ និង​បានចូលរួមពិធីបើកការដ្ឋានសាងសង់ផ្ទះវប្បធម៌ភូមិ Bau Son ក្នុងឃុំ Chau Thanh ខេត្តវិញឡុង៕


top