ជាមួយផ្នត់គំនិតយុទ្ធសាស្ត្រមុតស្រួច និងសមត្ថភាពតភ្ជាប់ស៊ីជម្រៅទូលំទូលាយ លោកឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់វៀតណាមប្រចាំសហរដ្ឋអាមេរិក ផាម ក្វាងវិញ (Pham Quang Vinh)
ជាមួយផ្នត់គំនិតយុទ្ធសាស្ត្រមុតស្រួច និងសមត្ថភាពតភ្ជាប់ស៊ីជម្រៅទូលំទូលាយ លោកឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់វៀតណាមប្រចាំសហរដ្ឋអាមេរិក ផាម ក្វាងវិញ (Pham Quang Vinh) ត្រូវបានគេស្គាល់ថា ជាអ្នកការទូតដ៏ឆ្នើមម្នាក់របស់វៀតណាម ដែលបានបន្សល់ទុកនូវចំណាប់អារម្មណ៍ពិសេស ក៏ដូចជាដើរតួនាទីសំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសវៀតណាម និងសហរដ្ឋអាមេរិក។
លោកឯកអគ្គរដ្ឋទូត ផាម ក្វាងវិញ (Pham Quang Vinh) ចាប់ដៃជាមួយ លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងឱកាស លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក ( Nguyen Xuan Phuc) អញ្ជើញបំពេញទស្សនាកិច្ច នៅសហរដ្ឋអាមេរិក នាខែឧសភា ឆ្នាំ ២០១៧។ រូបថត៖ ឯកសារ
លោកឯកអគ្គរដ្ឋទូត ផាម ក្វាងវិញ (Pham Quang Vinh) និងភរិយាឯកអគ្គរដ្ឋទូត លោកស្រី ហ័ង ប៊ិចលៀន (Hoang Bich Lien) ថតរូបជាមួយលោកអតីតប្រធានាធិបតីអាមេរិក Barack Obama និងភរិយារបស់ប្រធានាធិបតី លោកស្រី Michelle Obama នៅឆ្នាំ២០១៦។ រូបថត៖ ៖ ឯកសារលោកឯកអគ្គរដ្ឋទូត ផាម ក្វាងវិញ (Pham Quang Vinh) បានចាប់ផ្ដើមអាជីពរបស់គាត់ជាមួយនឹងកិច្ចការពហុភាគី នៅស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិក្នុងអំឡុងពេលជិត ២៧ឆ្នាំ បន្ទាប់មកមានជាង ៧ ឆ្នាំ ធ្វើការជាមួយនឹងបណ្ដាបញ្ហាអាស៊ាន ក្នុងឋានៈជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធាន SOM អាស៊ានរបស់វៀតណាម ហើយនិងជិត ៤ ឆ្នាំ ក្នុងតំណែងជាឯកអគ្គរដ្ឋទូតរបស់វៀតណាមប្រចាំសហរដ្ឋអាមេរិក។
រាល់ដំណាក់កាល រាល់ការងារ មិនត្រឹមតែបន្សល់ទុកនូវអនុស្សាវរីយ៍ដែល ដែលមិនអាចបំភ្លេចបានប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយលោកឱ្យមានទស្សនៈវិស័យជាសកល សមត្ថភាពដោះស្រាយបញ្ហាអន្តរជាតិដ៏ស្មុគស្មាញ និងសមត្ថភាពសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ផងដែរ។
លោកឯកអគ្គរដ្ឋទូត ផាម ក្វាងវិញ (Pham Quang Vinh) និងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកទី ២៦ លោក James Mattis ។ រូបថត៖ ឯកសារ
ដោយបទពិសោធន៍ដ៏មានតម្លៃ និងមូលដ្ឋានគ្រឹះដ៏រឹងមាំទាំងនេះ បានបង្កើតឱ្យឯកអគ្គរដ្ឋទូត មួយរូប ពោរពេញដោយភាពក្លាហាន និងមានការសម្រេចចិត្តដ៏ប្តូរប្តេជ្ញ មានការរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញទំនាក់ទំនងវៀតណាម- អាមេរិក។
ទទួលភារកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន D.C. ក្នុងឆ្នាំ២០១៤ បន្ទាប់ពីមួយឆ្នាំ ចាប់តាំងពីប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាផ្លូវការ ក្នុងឆ្នាំ ២០១៣ លោកឯកអគ្គរដ្ឋទូត វិញ (Vinh) មានការព្រួយបារម្ភ និងកង្វល់ជាច្រើន។ លោកយល់ច្បាស់ថា នេះគឺជាដំណាក់កាលសំខាន់ ប៉ុន្តែក៏ពោរពេញដោយបញ្ហាប្រឈមជាច្រើន ដែលត្រូវដោះស្រាយដែរ។ នោះគឺធ្វើដូចម្ដេច ដើម្បីអនុវត្តក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឱ្យក្លាយជាកិច្ចសហប្រតិបត្តិការដ៏ជាក់ស្ដែង តាមរយៈបង្កើតនូវព្រឹត្តិការណ៍សំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការ ដែលមានលក្ខណៈ និមិត្តរូបខ្ពស់ ក្នុងឆ្នាំ២០២៥ ជាពេលវេលា ដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ស២០ នៃការធ្វើប្រក្រតីកម្មទំនាក់ទំនង ឬកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងលទ្ធភាពនៃការផ្ទេរអំណាចរវាងរដ្ឋាបាលទាំងពីរ សហរដ្ឋអាមេរិក។
រាល់ក្ដីបារម្ភ និងកង្វាល់ទាំងនោះ មិនបានធ្វើឱ្យលោកពិបាកចិត្តឡើយ ប៉ុន្តែផ្ទុយទៅវិញ នោះបានក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា ជំរុញឱ្យលោកឯកអគ្គរដ្ឋទូត ផាម ក្វាងវិញ ( Pham Quang Vinh) ដាក់អស់ពីចិត្ត អស់ពីចំណេះដឹង អស់ពីបទពិសោធន៍ និងសមត្ថភាពរបស់លោក ដើម្បីកម្លាយបញ្ហាប្រឈមឲ្យក្លាយជាឱកាសទៅវិញ។
លោកគឺជាស្ថាបត្យករសម្ងាត់ នៅពីខាងក្រោយដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកអតីតអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong) ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក (ខែកក្កដា ឆ្នាំ ២០១៥)។ នេះជាលើកដំបូង ដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមមួយរូប បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅសហរដ្ឋអាមេរិក។ លោកឯកអគ្គរដ្ឋទូត វិញ (Vinh) បានបញ្ជាក់ថា៖ "ការសម្រេចបាននូវខ្លឹមសារនៃដំណើរទស្សនកិច្ចរបស់លោកអតីតអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong ) គឺជាសក្ខីភាពដ៏ច្បាស់លាស់ និងល្អបំផុតនៃការគោរពប្រព័ន្ធនយោបាយគ្នាទៅវិញទៅមក"។
ជាពិសេស ដោយទេពកោសល្យ និងភាពបត់បែនក្នុងកិច្ចការការបរទេសរបស់លោកឯកអគ្គរដ្ឋទូត វិញ (Vinh) នៅទាំងបានបញ្ជាក់ ខណៈពេលដែលលោកបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញដំណើរទស្សនកិច្ចចំនួនពីរលើក ទៅកាន់ប្រទេសវៀតណាមរបស់ប្រធានាធិបតីអាមេរិកពីរជំនាន់បន្តបន្ទាប់គ្នា។ នោះគឺលោកអតីតប្រធានាធិបតី Barack Obama (ខែឧសភា ឆ្នាំ២០១៦) ជាមួយនឹងសេចក្តីប្រកាសថា សហរដ្ឋអាមេរិកលុបចោលទាំងស្រុងនូវកាហាមឃាត់ការលក់អាវុធរងរបួសដល់វៀតណាម និងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Donald Trump (ខែវិច្ឆិកា ឆ្នាំ២០១៧)។
ចំពោះវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម នៅពេលដែលលោកឯកអគ្គរដ្ឋទូត វិញ (Vinh) ទទួលភារកិច្ចក្នុងឆ្នាំ២០១៤ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៣៦ ពាន់លានUSD ។ នៅពេល ដែលលោកបញ្ចប់ភារកិច្ច ក្នុងឆ្នាំ ២០១៨ តួលេខនេះបានកើនឡើងដល់ជាង ៦៥ ពាន់លានUSD កើនឡើងជាង ៤០%។ នេះមិនត្រឹមតែបញ្ជាក់ពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់លោក និងក្រុមការងារនៃស្ថានទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក ក្នុងការតភ្ជាប់ ការស្នើ និងការគាំទ្រ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងភាគីទាំងពីរ ជាពិសេសការសម្របសម្រួល ក្នុងការដោះស្រាយបញ្ហា ដែលកើតឡើងក្នុងរដ្ឋាបាលថ្មីរបស់លោកប្រធានាធិបតី Trump រួមទាំងបញ្ហាឱនភាពពាណិជ្ជកម្មផងដែរ។ក្នុងអាណត្តិរបស់លោក ឯកអគ្គរដ្ឋទូត ផាម ក្វាងវិញ (Pham Quang Vinh) បានចូលរួមក្នុងការផ្លាស់ប្តូរមួយចំនួន នៅវិទ្យាស្ថានស្រាវជ្រាវនៅសហរដ្ឋអាមេរិក។ រូបថត៖ ឯកសារ
សូម្បីតែក្នុងបរិបទធ្វើការក្នុងរបបរដ្ឋបាលលោកប្រធានាធិបតី Trump ដែលជាដំណាក់កាលមួយត្រូវបានគេវាយតម្លៃថាមានភាពខុសប្លែកគ្នា និងពិបាកព្យាករណ៍ក្នុងគោលនយោបាយ លោកឯកអគ្គរដ្ឋទូត វិញ (Vinh) នៅតែបន្តរក្សា និងអភិវឌ្ឍទំនាក់ទំនងជាមួយទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។
មិនផ្តោតលើពាក្យពេជន៍ ឬការសន្ទនាវែងឆ្ងាយ លោកឯកអគ្គរដ្ឋទូត វិញ (Vinh) ផ្តោតទៅលើបញ្ហា និងយកចិត្តទុកដាក់លើការផ្លាស់ប្តូរព័ត៌មានមានប្រយោជន៍ ព្រោះតាមលោក នេះគឺជាកត្តាសំខាន់ ដើម្បីបង្កើតតម្លៃក្នុងរាល់កិច្ចសន្ទនា ជាពិសេសនៅក្នុងបរិយាកាសការទូត "ទៅមកទៅវិញ"។ លោកតែងតែដាក់ខ្លួនលោកក្នុងទីតាំងរបស់ដៃគូ ដើម្បីស្វែងយល់ពីតម្រូវការព័ត៌មានរបស់ដៃគូ តាមរយៈនោះ លោកម្ចាស់ការចែករំលែក ឬឆ្លើយតបទៅនឹងសំណើ កសាងទំនុកចិត្ត និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនង។
ក្នុងពេលវេលាជាច្រើន លោកឯកអគ្គរដ្ឋទូត វិញ(Vinh) បាន "បំបែកកម្រិត" នៃកំណត់ការទូតប្រពៃណី ដើម្បីជំរុញកិច្ចសន្ទនា ដំណើរទស្សនកិច្ច ឬដើម្បីធានាលំហូរព័ត៌មានដោយរលូន លោកមិនក្រែងអែងក្នុងការប្រើទូរស័ព្ទចល័តដើម្បីទាក់ទងជាមួយដៃគូ សូម្បីតែនៅពេល "ជិតដល់ពេល" ឬផុតពាក់កណ្តាលអធ្រាត្រក្នុងករណីបន្ទាន់។ លើសពីនេះ លោកបានបង្កើតឆានែលទំនាក់ទំនងក្រៅផ្លូវការ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់៖ អញ្ជើញដៃគូឱ្យទៅលេងគេហដ្ឋាន (Vietnam House) ដើម្បី "អង្គុយ និងនិយាយលេង" ថែមទាំងទទួលទានអាហារវៀតណាមដ៏សាមញ្ញ។ ជំនួបទាំងនោះមិនត្រឹមតែជាឱកាស ដើម្បីភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏មានតម្លៃ ដើម្បីផ្លាស់ប្តូរព័ត៌មានច្រើនទិសដៅជាមួយមន្ត្រីជាច្រើន មកពីក្រសួងនានារបស់អាមេរិកក្នុងពេលតែមួយ ដែលជំនួបជាផ្លូវការពិបាកនឹងសម្រេចបានលឿន។
លោក ឯកអគ្គរដ្ឋទូត ផាម ក្វាងវិញ (Pham Quang Vinh) ជួបសំណេះសំណាលជាមួយមិត្តភក្តិជនជាតិអាមេរិក និងបងប្អូនអាណិកជនវៀតណាមនៅឯបរទេស ក្នុងឱកាសបុណ្យតេត និងទិវាបុណ្យឯករាជ្យជាតិវៀតណាម។ រូបថត៖ ឯកសារ
ចំណាប់អារម្មណ៍ដែលលោកបានបន្សល់ទុកមិនត្រឹមតែជាតួលេខនៃទំហំពាណិជ្ជកម្ម ឬដំណើរទស្សនកិច្ចជាន់ខ្ពស់ជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែនោះក៏ជាសិល្បៈកម្លាយភាពខុសគ្នាទៅជាចំណុចរួម បញ្ហាប្រឈមទៅជាឱកាស បើកសម័យថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីវៀតណាម-អាមេរិក៕
អត្ថបទ៖ VNP រូបថត៖ VNA និងឯកសារ ប្រែសម្រួលដោយង្វៀនយ៉ាង