ព័ត៌មាន

លោកឯកអគ្គរដ្ឋទូតចិន He Wei៖ មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមនឹងបង្កើត «សន្ទុះផ្លោះធំៗ» ចំនួនបី

លោកឯកអគ្គរដ្ឋទូតចិន He Wei ចាត់ទុកថា រយៈពេល៥ឆ្នាំខាងមុខ នឹងជាដំណាក់កាលដែលវៀតណាមសម្រេចបាននូវការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ខណៈដែលកម្លាំងជាតិនិងឋានៈអន្តរជាតិមានការលោតផ្លោះយ៉ាងខ្លាំងក្លាផងដែរ។ ជារួម វាអាចសង្ខេបទៅជា «សន្ទុះផ្លោះធំៗ» ចំនួន៣។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសវៀតណាម លោក He Wei។ (រូបថត៖ VNA)

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានវៀតណាម ក្នុងឱកាសមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសវៀតណាម លោក He Wei បានសម្តែងទំនុកចិត្តថា ជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នឹងបើកយុគសម័យអភិវឌ្ឍន៍ថ្មី ដោយបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់បុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសវៀតណាមក្នុងដំណាក់កាលខាងមុខ។

លោកឯកអគ្គរដ្ឋទូតចិន He Wei ចាត់ទុកថា រយៈពេល៥ឆ្នាំខាងមុខ នឹងជាដំណាក់កាលដែលវៀតណាមសម្រេចបាននូវការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ខណៈដែលកម្លាំងជាតិនិងឋានៈអន្តរជាតិមានការលោតផ្លោះយ៉ាងខ្លាំងក្លាផងដែរ។ ជារួម វាអាចសង្ខេបទៅជា «សន្ទុះផ្លោះធំៗ» ចំនួន៣។

ទីមួយ សន្ទុះផ្លោះក្នុងសមត្ថភាពអភិបាលកិច្ចជាតិ។ ក្នុងរយៈពេលខាងមុខ វៀតណាមត្រូវបានគេរំពឹងថា នឹងបន្តផ្លាស់ប្ដូរថ្មីផ្នត់គំនិត កសាង និងសុក្រិតស្ថាប័នលើគ្រប់វិស័យ; លើកកម្ពស់ប្រសិទ្ធភាពនៃគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត។ ទីពីរ សន្ទុះផ្លោះក្នុងកម្លាំងរួមរបស់ប្រទេសជាតិ។ ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលថ្មី វៀតណាមនឹងបន្តលើកកម្ពស់តួនាទីនាំមុខគេនៃសេដ្ឋកិច្ចរដ្ឋ និងតួនាទីជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចឯកជន ដោយយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករគន្លឹះ; ជំរុញការផ្លាស់ប្តូរគំរូកំណើនឆ្ពោះទៅរកការបង្កើនគុណភាព និងប្រសិទ្ធភាព។ ទីបី សន្ទុះផ្លោះទាក់ទងនឹងឥទ្ធិពល និងឋានៈអន្តរជាតិ។ វៀតណាមត្រូវបានគេរំពឹងថានឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ និងខ្លួនទីពឹងខ្លួន; អនុវត្តន៍ដោយព្រមៗគ្នានូវកិច្ចការបរទេសរបស់បក្ស ការទូតរដ្ឋ និងការទូតប្រជាជន; ចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាសកល និងរួមចំណែកដល់ការកែលម្អយន្តការគ្រប់គ្រងសកល តាមនោះបន្តអះអាងនូវរូបភាពប្រទេសវៀតណាម ជាសមាជិកសកម្ម ជាដៃគូដែលអាចទុកចិត្តបាន និងជាប្រទេសដែលមានទំនួលខុសត្រូវនៅក្នុងសហគមន៍អន្តរជាតិ៕


top