ក្រុមការងារដឹកនាំដោយឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Ho Duc Phoc ធ្វើការជាមួយទីក្រុង Hai Phong។ (រូបថត៖ VOV)
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Ho Duc Phoc បានអះអាងយ៉ាងដូច្នេះក្នុងជំនួបធ្វើការជាមួយទីក្រុង Hai Phong កាលពីរសៀលថ្ងៃទី ១១ កញ្ញា នៅមជ្ឈមណ្ឌលសន្និសីទ-សម្ដែងរបស់ទីក្រុង។ របាយការណ៍របស់ទីក្រុងបង្ហាញថា សន្ទស្សន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៨ ខែកន្លងមកនេះ សុទ្ធតែសម្រេចបានកម្រិតខ្ពស់ បើធៀបនឹងកម្រិតជាមធ្យមនៃប្រទេស ជាតិទាំងមូល។ GRDP ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ បានកើន ១១,២% បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) ក្នុងរយៈពេល ៨ ខែកន្លងមក បានកើនឡើង ១១,៥១%។ ទំហំនាំចេញសរុបត្រូវបានប៉ាន់ប្រមាណថា សម្រេចបាន ៣១,៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៦,២៥%។
ទាក់ទិននឹងទិសដៅអភិវឌ្ឍន៍នាពេលខាងមុខ លោកឧបនាយករដ្ឋមន្ត្រីបាន ស្នើឲ្យ ទីក្រុងចាំបាច់ត្រូវអភិវឌ្ឍន៍ដោយផ្សារភ្ជាប់ជាមួយសសរស្តម្ភសំខាន់ៗដូចជា៖ ឧស្សាហកម្មកំពង់ផែសមុទ្រ ឡូជីស្ទីក ផ្លូវទឹកក្នុងស្រុក; ជំរុញការអភិវឌ្ឍឧស្សាហកម្ម កែច្នៃ និងផលិត ថាមពលកកើតឡើងវិញ កសិកម្មបច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចសមុទ្រ; អភិវឌ្ឍន៍សេវាកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ការផ្លាស់ប្តូរឌីជីថលនិងនវានុវត្តន៍។
លោកឧបនាយករដ្ឋមន្ត្រី Ho Duc Phoc មានបំណងថា Hai Phong នឹងបន្ត អនុវត្តន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ លើកកំពស់គុណភាពនៃការងារថែទាំ សុខភាព ការអប់រំ ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល ដើម្បីលើក កំពស់ប្រសិទ្ធភាព និងគុណភាពក្នុងការគ្រប់គ្រង និងប្រតិបត្តិការ ធានាសុខុមាល ភាពសង្គម លើកកំពស់ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន៕