នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ នៅទីក្រុង Johannesburg គណៈប្រតិភូមកពីស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Hoang Sy Cuong បានមកសួរសុខទុក្ខ និងប្រគល់ជូនវត្ថុអនុស្សារវីយ៍ ដល់លោកអតីតប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង Thabo Mbeki ដែលជាវត្ថុអនុស្សាវរីយ៍មួយពីក្រុមគ្រួសាររបស់អតីតឧត្តមសេនីយ៍ Vo Nguyen Giap។
នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ នៅទីក្រុង Johannesburg គណៈប្រតិភូមកពីស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Hoang Sy Cuong បានមកសួរសុខទុក្ខ និងប្រគល់ជូនវត្ថុអនុស្សារវីយ៍ ដល់លោកអតីតប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង Thabo Mbeki ដែលជាវត្ថុអនុស្សាវរីយ៍មួយពីក្រុមគ្រួសាររបស់អតីតឧត្តមសេនីយ៍ Vo Nguyen Giap។ នោះគឺជាគំនូរសេរ៉ាមិច ដែលដែលពណ៌នានូវជំនួបសំណេះសំណាលរវាងលោកអតីតប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង Thabo Mbeki និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giapនៅគេហដ្ឋាន របស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅរដ្ឋធានីហាណូយ ក្នុងឱកាសលោកអតីតប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង Thabo Mbeki បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម ក្នុងខែឧសភា ឆ្នាំ ២០០៧។
លោកឯកអគ្គរដ្ឋទូត Hoang Sy Cuong បានប្រគល់ជូនលោកអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង Thabo Mbeki សៀវភៅពីរភាសាវៀតណាម-អង់គ្លេស “Vo Nguyen Giap - នាយឧត្តមសេនីយ៍របស់ប្រជាជន” ដែលជាវត្ថុអន្សាវរីយ៍របស់កូនប្រុសរបស់នាយឧត្តមសេនីយ៍ លោក Vo Hong Nam ជ្ញើជូន។ រូបថត៖ VNA
លោកអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង Thabo Mbeki ទទួលគំនូរសេរ៉ាមិចដែលពណ៌នាអំពីជំនួបសំណេះសំណាលរវាងលោក Thabo Mbeki ជាមួយលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅឯគេហដ្ឋានរបស់លោកនាយឧត្តមសេនីយ៍ នៅទីក្រុងហាណូយ ក្នុងឱកាសលោក Thabo Mbekiបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម ក្នុងខែឧសភា ឆ្នាំ២០០៧។ រូបថត៖ VNA
លោកឯកអគ្គរដ្ឋទូត Hoang Sy Cuong បានប្រគល់ជូនលោកអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងកាសែតរូបភាពវៀតណាមរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ដែលបង្ហាញរូបភាពនៃប្រទេសវៀតណាម និងប្រជាជនរបស់ខ្លួន។ រូបថត៖ VNA
គណៈប្រតិភូមន្ត្រីមកពីស្ថានទូតវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Hoang Sy Cuong បានជួបពិភាក្សាជាមួយលោកអតីតប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង Thabo Mbeki និង ថ្នាក់ដឹកនាំមួយចំនួននៃមូលនិធិ Thabo Mbeki ។ រូបថត៖ VNA