ព័ត៌មាន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមកិច្ចសន្ទនាធុរកិច្ចជាន់ខ្ពស់វៀតណាម-កាណាដា 26/09/2026 ក្នុងឱកាសចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនាធុរកិច្ចជាន់ខ្ពស់វៀតណាម-កាណាដា កាលពីថ្ងៃទី ២៥ ខែកញ្ញា នៅទីក្រុង Ottawa អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកាណាដា ហើយបានសង្កត់ធ្ងន់លើតួនាទីនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមកិច្ចសន្ទនាធុរកិច្ចជាន់ខ្ពស់វៀតណាម-កាណាដា។ រូបថត៖ VNAលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចាត់ទុកថា ភាគីទាំងពីរអាចកំណត់គោលដៅទំហំពាណិជ្ជកម្មពី ១៤ ដល់ ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា ប្រទេសទាំងពីរគួរតែទាញយកអត្ថប្រយោជន៍ពី CPTPP ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមូលធន បច្ចេកវិទ្យា ខ្សែសង្វាក់ផ្គត់ផ្គង់ និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបង្កើនការវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់ ការស្រាវជ្រាវ - អភិវឌ្ឍន៍ និងលើកកម្ពស់ផលិតភាពការងារ។ វៀតណាមប្តេជ្ញាបន្តកែលម្អបរិយាកាសវិនិយោគ ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន និងដោះស្រាយឧបសគ្គដោយទាន់ពេលវេលា។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា៖"វៀតណាមមិនត្រឹមតែស្វែងរកវិនិយោគិនសម្រាប់គម្រោងដែលមានស្រាប់នោះទេ។ យើងកំពុងស្វែងរកដៃគូដែលអាចរួមជាមួយវៀតណាមក្នុងការកសាងគម្រោងល្អគ្រប់គ្រាន់ ដើម្បីទាក់ទាញការវិនិយោគនិងដើមទុនរយៈពេលវែង។ ទន្ទឹមនឹងនោះ ខ្ញុំមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។ យើងលើកទឹកចិត្តសហគ្រាសកាណាដាឱ្យវិនិយោគមិនត្រឹមតែលើទ្រព្យសម្បត្តិជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងលើបច្ចេកវិទ្យា ការស្រាវជ្រាវអភិវឌ្ឍន៍ ទិន្នន័យ ដំណោះស្រាយឌីជីថល បច្ចេកវិទ្យាស្អាត និងឧស្សាហកម្មដែលអាចបង្កើនផលិតភាពសេដ្ឋកិច្ចទៀតផង។ គោលដៅចុងក្រោយគឺមិនគ្រាន់តែមានគម្រោង ឬរោងចក្រមួយផ្សេងទៀតនោះទេ។ គោលដៅខ្ពស់ជាងនេះ គឺបង្កើតសមត្ថភាពអភិវឌ្ឍន៍ថ្មីសម្រាប់វៀតណាម"៕

ក្នុងឱកាសចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនាធុរកិច្ចជាន់ខ្ពស់វៀតណាម-កាណាដា កាលពីថ្ងៃទី ២៥ ខែកញ្ញា នៅទីក្រុង Ottawa អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកាណាដា ហើយបានសង្កត់ធ្ងន់លើតួនាទីនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមកិច្ចសន្ទនាធុរកិច្ចជាន់ខ្ពស់វៀតណាម-កាណាដា។ រូបថត៖ VNAលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចាត់ទុកថា ភាគីទាំងពីរអាចកំណត់គោលដៅទំហំពាណិជ្ជកម្មពី ១៤ ដល់ ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា ប្រទេសទាំងពីរគួរតែទាញយកអត្ថប្រយោជន៍ពី CPTPP ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមូលធន បច្ចេកវិទ្យា ខ្សែសង្វាក់ផ្គត់ផ្គង់ និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបង្កើនការវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់ ការស្រាវជ្រាវ - អភិវឌ្ឍន៍ និងលើកកម្ពស់ផលិតភាពការងារ។ វៀតណាមប្តេជ្ញាបន្តកែលម្អបរិយាកាសវិនិយោគ ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន និងដោះស្រាយឧបសគ្គដោយទាន់ពេលវេលា។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា៖"វៀតណាមមិនត្រឹមតែស្វែងរកវិនិយោគិនសម្រាប់គម្រោងដែលមានស្រាប់នោះទេ។ យើងកំពុងស្វែងរកដៃគូដែលអាចរួមជាមួយវៀតណាមក្នុងការកសាងគម្រោងល្អគ្រប់គ្រាន់ ដើម្បីទាក់ទាញការវិនិយោគនិងដើមទុនរយៈពេលវែង។ ទន្ទឹមនឹងនោះ ខ្ញុំមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។ យើងលើកទឹកចិត្តសហគ្រាសកាណាដាឱ្យវិនិយោគមិនត្រឹមតែលើទ្រព្យសម្បត្តិជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងលើបច្ចេកវិទ្យា ការស្រាវជ្រាវអភិវឌ្ឍន៍ ទិន្នន័យ ដំណោះស្រាយឌីជីថល បច្ចេកវិទ្យាស្អាត និងឧស្សាហកម្មដែលអាចបង្កើនផលិតភាពសេដ្ឋកិច្ចទៀតផង។ គោលដៅចុងក្រោយគឺមិនគ្រាន់តែមានគម្រោង ឬរោងចក្រមួយផ្សេងទៀតនោះទេ។ គោលដៅខ្ពស់ជាងនេះ គឺបង្កើតសមត្ថភាពអភិវឌ្ឍន៍ថ្មីសម្រាប់វៀតណាម"៕