ដំណើរទស្សនកិច្ចនេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមគោរពការពង្រឹងទំនាក់ទំនងជាមួយសិង្ហបុរី។
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong (រូបថត៖ VNA)
នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ
អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី
លោក Lee Hsien Loong ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី
២៧ ដល់ថ្ងៃទី ២៩ ខែសីហា។
នៅក្នុងជំនួបនេះ
លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្វាគមន៍ចំពោះលោកនាយករដ្ឋមន្ត្រី
Lee Hsien Loong ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម
ក្នុងឱកាសដែលប្រទេសទាំងពីរបានរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣
- ២០២៣) និងខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោកបានចាត់ទុកថាដំណើរទស្សនកិច្ចនេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមគោរពការពង្រឹងទំនាក់ទំនងជាមួយសិង្ហបុរី។
រីឯខ្លួនវិញ
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានឯកភាពចំពោះសំណើរបស់លោកអគ្គលេខាបក្ស
Nguyen Phu Trong លើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
ដោយចាត់ទុកថានេះគឺជាការទៅដៅយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រីក៏បានសម្តែងគោលបំណងថាប្រទេសទាំងពីរបង្កើនការសម្របសម្រួលគ្នាដើម្បីរួមចំណែកដល់ការពង្រឹងសន្តិភាព
កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។
លោកបានអះអាងឡើងវិញនូវគោលជំហររួមក្នុងការរក្សាសន្តិភាពនៅសមុទ្រខាងកើត
គោរពអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS 1982) អនុវត្តន៍សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត
(DOC); បង្កើតបរិយាកាសអំណោយផល
ខិតខំប្រឹងប្រែងកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ផងដែរ៕