ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទតុមូលនៃ​ធុរកិច្ចនូវែលសេឡង់-វៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសនូវែលសេឡង់ (ចាប់ពីថ្ងៃទី១២-១៤ ខែសីហា) នាព្រឹកថ្ងៃទី១៣ ខែសីហា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញ​ចូលរួមសន្និសីទតុមូលនៃ​ធុរកិច្ចវៀតណាម-នូវែលសេឡង់។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ថ្លែងនៅក្នុងសន្និសីទតុមូលនៃធុរកិច្ចនូវែលសេឡង់-វៀតណាម។ រូបថត៖ Thong Nhat/VNA

នៅក្នុងសន្និសីទនេះ សហគ្រាសវៀតណាម និងនូវែលសេឡង់បានពិភាក្សាអំពីបញ្ហាដូចជា បច្ចេកវិទ្យា អាកាសចរណ៍ ការតភ្ជាប់ទីផ្សារ និងនវានុវត្តន៍ សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ; កសាងគំរូធ្វើអាជីវកម្ម និង​ពង្រីកទីផ្សារថ្មីៗ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់​ប្រទេសទាំងពីរ រួម​គ្នា​អភិវឌ្ឍក្នុងដំណាក់កាលថ្មី។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិនិយោគនូវែលសេឡង់ លោក Todd McClay បានថ្លែងថា៖ “ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់វៀតណាម កំពុងបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ និងការវិនិយោគអន្តរជាតិ។ នៅក្នុងដំណាក់កាលថ្មីនេះ កំណើននឹងមិនត្រឹមតែត្រូវបានជំរុញដោយពាណិជ្ជកម្ម និងផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយនវានុវត្តន៍ បច្ចេកវិទ្យា ជំនាញ ការស្រាវជ្រាវ និងផលិតកម្មផងដែរ។ ទាំងនេះគឺជាវិស័យដែលនូវែលសេឡង់អាចជាដៃគូជាមួយវៀតណាម”។

ទាក់ទងនឹងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ នៅក្នុងសន្និសីទនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា៖ “យើងនឹងរួមគ្នាបង្កើតកម្លាំង​ចលករសម្រាប់​កំណើនថ្មី ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរបៃតង។ វៀតណាមកំពុងកែទម្រង់យ៉ាងខ្លាំងនូវគំរូកំណើន ដោយយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងធនធានមនុស្សមានគុណភាពខ្ពស់ជាកម្លាំង​ចលករសម្រាប់ការអភិវឌ្ឍ។ យើងសង្ឃឹមថា សហគ្រាសនូវែលសេឡង់នឹងយកចិត្តទុកដាក់ចំពោះវៀតណាមមិនត្រឹមតែជាទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូក្នុងការស្រាវជ្រាវ ការអភិវឌ្ឍផលិតផល ផលិតកម្ម​ និងនវានុវត្តន៍នៅអាស៊ីអាគ្នេយ៍​ទៀត​ផង។ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតួនាទីជាច្រកទ្វារសម្រាប់​សហគ្រាសនូវែលសេឡង់ពង្រីកទៅកាន់ទីផ្សារអាស៊ាន។ ទន្ទឹមនឹងនោះ នូវែលសេឡង់ក៏អាចក្លាយជាស្ពានសម្រាប់សហគ្រាសវៀតណាមចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃដែលមានគុណភាពខ្ពស់នៅក្នុងតំបន់ប៉ាស៊ីហ្វិកផងដែរ”។​

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam និងគណៈប្រតិភូចូលរួមសន្និសីទតុមូល
ធុរកិច្ចវៀតណាម-នូវែលសេឡង់។ រូបថត៖ Thong Nhat/VNA

នៅក្នុងវេទិកានេះ វៀតណាម និងនូវែលសេឡង់បានផ្លាស់ប្តូរឯកសារសហប្រតិបត្តិការក្រោម​សក្ខីភាពរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិនិយោគនូវែលសេឡង់៕​


top