ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញទៅទស្សនរោងចក្របច្ចេកវិទ្យានៅសិង្ហបុរី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសិង្ហបុរី និងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចសន្ទនា Shangri-La លើកទី ២៣ នៅព្រឹកថ្ងៃទី ៣០ ខែឧសភា (ម៉ោងក្នុងស្រុក) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមពិធីដាំដើមឈើនៅសួនរុក្ខជាតិសិង្ហបុរី។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទៅទស្សនារោងចក្រគំរូសម្រាប់បច្ចេកវិទ្យាជឿនលឿន(A*Star Model Factory) របស់សិង្ហបុរី។ រូបថត៖ Thong Nhat/VNA

នៅទីនោះ បន្ទាប់ពីស្តាប់ថ្នាក់ដឹកនាំនៃសួនរុក្ខជាតិសិង្ហបុរីឧទ្ទេសនាមអំពី​តំបន់ដាំដើមឈើ និងប្រភេទដើមឈើ Hopea recopei ក៏ដូចជាដំណើរការដាំដុះ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានធ្វើពិធីដាំដើមឈើនៅចំពោះមុខប្រតិភូនៃប្រទេសទាំងពីរ។

នៅព្រឹកថ្ងៃដដែល ដោយបានទៅទស្សនារោងចក្រគំរូសម្រាប់បច្ចេកវិទ្យា​​ជឿន​លឿន(A*Star Model Factory) របស់​សិង្ហបុរី លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បាន​សង្កត់ធ្ងន់ថា សិង្ហបុរីគឺជាដៃគូសំខាន់មួយដែលមានបទពិសោធន៍យ៉ាងទូលំទូលាយ ហើយ​ជឿជាក់ថា កិច្ចសហប្រតិបត្តិការវៀតណាម-សិង្ហបុរីក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ស៊ីមីកុងដុកទ័រ ការផលិតឆ្លាតវៃ នវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្សបច្ចេកវិទ្យាខ្ពស់នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងនៅពេលខាងមុខ។

ដោយ​ទៅទស្សនាមជ្ឈមណ្ឌលសាកល្បងផ្លូវដែកសិង្ហបុរី លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានវាយតម្លៃថា នេះជាគំរូ​ដ៏​ល្អសម្រាប់វៀតណា​ម​ក្នុងបរិបទដែលខ្សែរថភ្លើងក្រុងជាច្រើននៅវៀតណាម​កំពុងនិងជិត​ដំណើរការ​។ លោកបានសង្កត់ធ្ងន់ថា វៀតណាមអាចដក​មេ​រៀនបទពិសោធន៍ពីការបណ្តុះបណ្តាល​វិស្វករ​ក្នុងស្រុកដែលមានសមត្ថភាពដំឡើង សាកល្បង និងជួសជុលបច្ចេកវិទ្យាស្នូលដោ​យ​ខ្លួន​ឯង; របៀបអនុវត្តការផ្លាស់ប្តូរឌីជីថលទៅក្នុងដំណើរការថែទាំ ដែលជួយកាត់បន្ថយការចំណាយ៕​


top