ព័ត៌មាន

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបជាមួយថ្នាក់ដឹកនាំនៃប្រទេសនិងអង្គការអន្តរជាតិនានាដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១

ក្នុងជំនួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានាធិបតីហ្គាណា លោក John Mahama បានសម្តែងគោលបំណងថា វៀតណាមនឹងជួយគាំទ្រហ្គាណាក្នុងវិស័យកសិកម្ម ជាពិសេសការដាំដុះដំណាំស្រូវ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម​ ជួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ លោក Khalilur Rahman។ (រូបថត៖ VNA)

កាលពីថ្ងៃទី២២ ខែកញ្ញា នៅទីក្រុងញូវយ៉ក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមសម័យពិភាក្សារួមជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ និងធ្វើសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានជួបជាមួយប្រធានាធិបតីហ្គាណា នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលប៊ូតាន នាយករដ្ឋមន្ត្រីបុរីវ៉ាទីកង់ និងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១។

ក្នុងជំនួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានាធិបតីហ្គាណា លោក John Mahama បានសម្តែងគោលបំណងថា វៀតណាមនឹងជួយគាំទ្រហ្គាណាក្នុងវិស័យកសិកម្ម ជាពិសេសការដាំដុះដំណាំស្រូវ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានសម្តែងការយល់ព្រមជាមួយសំណើរបស់ប្រទេសហ្គាណា ដោយបញ្ជាក់ថា នឹងដឹកនាំស្ថាប័នពាក់ព័ន្ធឱ្យអនុវត្តន៍ការងារប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងក្នុងពេលឆាប់ៗនេះ។

ក្នុងជំនួបរវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោកតូ ឡឹម ជាមួយ នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលប៊ូតានលោក Tshering Tobgay ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល អប់រំ ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងទេសចរណ៍ក្នុងទម្រង់ជាច្រើន ស្រាវជ្រាវលើការបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញការជួបប្រាស្រ័យរវាងប្រជាជននៃភាគីទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគីដូចជាអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ វេទិកាអន្តរសភាដែលរដ្ឋសភាទាំងពីរជាសមាជិក ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូងផងដែរ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងនាយករដ្ឋមន្ត្រីបុរីវ៉ាទីកង់ លោក Pietro Parolin។ (រូបថត៖ TTXVN)

នៅក្នុងជំនួបរវាងលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងនាយករដ្ឋមន្ត្រីបុរីវ៉ាទីកង់ លោក Pietro Parolin ភាគីទាំងពីរបានឯកភាពគ្នាបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ និងអនុវត្តន៍យន្តការកិច្ចប្រជុំក្រុមការងារចម្រុះប្រកបដោយប្រសិទ្ធភាព។

ក្នុងជំនួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ លោក Khalilur Rahman អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចសម្របសម្រួលយ៉ាងជិតស្និទ្ធ និងរួមចំណែកយ៉ាងសកម្មទៅក្នុងអាទិភាព និងគំនិតផ្តួចផ្តើមរបស់ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕


top