ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិក អន្តរកម្រិត Na Ngoi ខេត្ត Nghe An

នេះជាគម្រោងដែលបានអនុវត្តន៍ តាមគោលជំហររបស់ការិយាល័យនយោបាយលើការវិនិយោគសាងសង់សាលាអន្តេវាសិកអន្តរកម្រិត បឋមសិក្សានិងមធ្យមសិក្សាចំនួន ២៤៨ កន្លែងនៅតាមឃុំព្រំដែន។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងប្រតិភូ ធ្វើពិធីបើកការដ្ឋានសាងសង់សាលា។ (រូបថត៖ TTXVN)

នាថ្ងៃទី ១១ ខែតុលា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សា Na Ngoi នៅឃុំ Na Ngoi (ខេត្ត Nghe An)។ នេះជាគម្រោងដែលបានអនុវត្តន៍ តាមគោលជំហររបស់ការិយាល័យនយោបាយលើការវិនិយោគសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សាចំនួន ២៤៨ កន្លែងនៅតាមឃុំព្រំដែន។

សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សា Na Ngoi ត្រូវបានវិនិយោគយ៉ាងទំនើប ដោយមានបន្ទប់រៀន និងអន្តេវាសិកដ្ឋាន អាហារដ្ឋាន តំបន់លេងកំសាន្ត តំបន់ពិសោធន៍ តំបន់ផលិតកម្ម... នៅពេលដាក់ឱ្យដំណើរការ គម្រោងនេះនឹងជួយសិស្សជាង ១៩០០ នាក់នៅតំបន់ព្រំដែនវៀតណាម-ឡាវ ក្នុងការសិក្សា។

ក្នុងពិធីបើកការដ្ឋាននេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ការវិនិយោគសាងសង់សាលាអន្តេវាសិកអន្តរកម្រិតចំនួន ២៤៨ គឺជាគោលនយោបាយត្រឹមត្រូវប្រកបដោយអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់បក្ស និងរដ្ឋចំពោះប្រជាជននៅតាមតំបន់ព្រំដែន តំបន់ឆ្ងាយដាច់ស្រយាល។ ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានប្រគល់អំណោយជាច្រើនដល់សិស្សានុសិស្ស គ្រួសារក្រីក្រ និងគ្រួសារគោលនយោបាយនៅឃុំ Na Ngoi ផងដែរ៕


top