ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម ជួបសំណេះសំណាលជាមួយអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ

នាព្រឹកថ្ងៃទី ៩ មករា នៅទីក្រុងហូជីមិញ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានជួបសំណេះសំណាលជាមួយអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ កម្មាភិបាល បដិវត្តន៍ជើងចាស់ តំណាងបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ និងសិល្បករមកពីខេត្ត ក្រុងភាគ ខាងត្បូង។

លោកអគ្គលេខាបក្ស តូ ឡឹម និងបណ្ដាតំណាង។ (រូបថត៖ VNA)
ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកអគ្គលេខាបក្ស តូ ឡឹម បានមានប្រសាសន៍ថា ឆ្នាំ ២០២៥ គឺជាឆ្នាំដ៏សំខាន់សម្រាប់ប្រទេសជាតិ។ គណៈកម្មាធិការ មជ្ឈិមបក្សបានឯកភាពខ្ពស់លើការកំណត់នូវការយល់ដឹងជាមូលដ្ឋានអំពីយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ ក្រោមការដឹកនាំ និងការ កាន់អំណាចរបស់បក្សកុម្មុយនិស្ត ដើម្បីកសាងប្រកបដោយជោគជ័យប្រទេសវៀត ណាមសង្គមនិយម ប្រទេសជាតិខ្លាំងមាំមួន ប្រជាជនសម្បូរធូធារ ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌។ អាទិភាពកំពូលក្នុងដំណាក់កាលខាងមុខគឺអនុវត្តន៍ប្រកបដោយ ជោគជ័យនូវគោលដៅយុទ្ធសាស្ត្រដល់ឆ្នាំ ២០៣០ ដែលនាំវៀតណាមក្លាយជា ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមកម្រិត ខ្ពស់; នៅឆ្នាំ២០៤៥ វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូល ខ្ពស់។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖
“អាទិភាពកំពូលគឺការបង្រួមក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយក្នុងទិសដៅ "ចំណាន - បង្រួម - រឹងមាំ - ផលិតភាព - ប្រសិទ្ធភាព"។ ទន្ទឹមនឹងនោះ យើងក៏ត្រូវតែ ធ្វើកំណែទម្រង់យ៉ាងខ្លាំងក្លានូវប្រព័ន្ធហិរញ្ញវត្ថុ ធនាគារ និងរូបិយវត្ថុ សុក្រិតប្រព័ន្ធ ច្បាប់ដើម្បីធានាបាននូវតម្លាភាព យុត្តិធម៌ និងលុបបំបាត់គុណវិបត្តិនាពេលបច្ចុប្បន្ន ផងដែរ។ កសាងខឿនរដ្ឋបាលប្រកបដោយប្រសិទ្ធភាព ភាពស្វាហាប់និងបរិយាកាស វិនិយោគ អាជីវកម្មប្រកបដោយសុវត្ថិភាព តម្លាភាព មានតម្លៃសមរម្យ ស្តង់ដារអន្តរ ជាតិ ដើម្បីជំរុញស្មារតីសហគ្រិនភាពនិងធ្វើមាន”។ លោកអគ្គលេខាសង្ឃឹមថា ជួរបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រនឹងខិតខំបំពេញការ ទទួលខុសត្រូវ និងបេសកកម្មរបស់ខ្លួនក្នុងសម័យបដិវត្តន៍ថ្មី រួមចំណែកជាមួយបក្ស ទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលអនុវត្តន៍ភារកិច្ចយុទ្ធសាស្ត្ររបស់ ប្រទេសជាតិប្រកបដោយជោគជ័យ៕

top