«ដោយមានគុណសម្បត្តិជាច្រើនអំពីតំបន់វាលទំនាប ព្រៃឈើ និងសមុទ្រ អានយ៉ាងត្រូវតែខិតខំក្លាយជាខេត្តរីកចម្រើនគួរសមរបស់ប្រទេសជាតិ និងជាមជ្ឈ មណ្ឌលសេដ្ឋកិច្ចសមុទ្រជាតិ»។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VOV)
នេះជាការសង្កត់ធ្ងន់របស់លោកអគ្គលេខាបក្ស តូ ឡឹម នៅក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ខេត្តអានយ៉ាង ដែលបានធ្វើឡើងនារសៀលថ្ងៃទី ២០ ខែវិច្ឆិកា នៅតំបន់សេដ្ឋកិច្ច ពិសេស Phu Quoc ខេត្តអានយ៉ាង។
លោកអគ្គលេខាបក្សបានស្នើឱ្យខេត្តអានយ៉ាងរក្សាសាមគ្គីភាព វិន័យយ៉ាងរឹងមាំ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ; ពង្រឹងការពារជាតិ សន្តិសុខ កិច្ចការ បរទេស ធានាបរិយាកាសស្ថិរភាពសម្រាប់តំបន់ព្រំដែន និងកោះសមុទ្រដែលមាន ទីតាំងយុទ្ធសាស្ត្រ ព្រមទាំងលើកកម្ពស់ស្មារតីអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវា នុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដែលបង្ហាញតាមរយៈកម្មវិធី និងគម្រោងជាក់ស្តែង។ លោកអគ្គលេខាបក្សចាត់ទុកថា ដោយមានលំហអភិវឌ្ឍន៍ជាមួយគុណសម្បត្តិជាច្រើន រួមទាំងវាលទំនាប ព្រៃឈើ និងសមុទ្រ ខេត្តអានយ៉ាងត្រូវការរៀបចំរចនាសម្ព័ន្ធ សេដ្ឋកិច្ចឡើងវិញក្នុងទិសដៅទំនើប ដោយខិតខំសម្រេចបានកំណើនពីរខ្ទង់។ លោកអគ្គលេខាបក្សបានអះអាងថា៖
“អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវសេដ្ឋកិច្ចសមុទ្រ ទេសចរណ៍ សេវាកម្មទំនើប និង នវានុវត្តន៍ ដោយយកតំបន់ពិសេស Phu Quoc ជាប៉ូលកំណើនមុខព្រួញ ពន្លឿនការ សុក្រិតហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងពង្រីកលំហអភិវឌ្ឍន៍។ ខេត្តអានយ៉ាងត្រូវ ច្បាមជាប់នូវផែនការមេតំបន់និងជាតិ ដោយផ្តោតលើការវិនិយោគលើអ័ក្សចរាចរណ៍ ដែលតភ្ជាប់តំបន់ខាងលើ ជាមួយកោះសមុទ្រ ជាមួយទីក្រុងហូជីមិញ Can Tho Ca Mau ប្រទេសកម្ពុជា និងផ្លូវនាវាចរណ៍អន្តរជាតិ។ ផ្តល់អាទិភាពដល់ប្រព័ន្ធកំពង់ផែ សមុទ្រ កំពង់ផែនេសាទ កំពង់ផែនាវាទេសចរណ៍ អាកាសយានដ្ឋានអន្តរជាតិ Phu Quoc និងមជ្ឈមណ្ឌលឡូជីស្ទីក”៕