ព័ត៌មាន

លោកអគ្គលេខាបក្សអញ្ជើញចូលរួមកម្មវិធីប្រគុំតន្ត្រីអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងឥណ្ឌូនេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ដំណើរទស្សនកិច្ចជាផ្លូវការនៅលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែមីនា នាយប់ថ្ងៃទី ៩ មីនា នៅរោងមហោស្រព Ciputra ទីក្រុង Jakarta អគ្គលេខាបក្ស លោកតូ ឡឹមនិងលោកជំទាវភរិយាង៉ូ ភឿង លី បានអញ្ជើញចូលរួមកម្មវិធីប្រគុំតន្ត្រីដើម្បីអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងវៀត ណាមនិងឥណ្ឌូនេស៊ី (១៩៥៥-២០២៥)។
អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយាអញ្ជើញចូលរួមកម្មវិធីប្រគុំតន្ត្រីដើម្បីអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឥណ្ឌូនេស៊ី (រូបថត៖ VNA)

អញ្ជើញចូលរួមកម្មវិធីប្រគុំតន្ត្រីនេះ មានប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី លោក Sultan Bachtiar Najamudin និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូនិងប្រជាជនជាច្រើននៃប្រទេស វៀតណាមនិងឥណ្ឌូនេស៊ី។

ថ្លែងមតិនៅការប្រគុំតន្ត្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ឥណ្ឌូនេស៊ី លោក Fadi Zon បានអះអាងថា កម្មវិធីប្រគុំតន្ត្រីជានិមិត្តរូបសម្រាប់ភាពស្រស់ស្អាតនៃវប្បធម៌និងតន្ត្រីរបស់ប្រទេសទាំងពីរ ឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរក្នុងដំណើរឆ្ពោះទៅអនាគត និងបំផុសគំនិតសម្រាប់មនុស្សជំនាន់ក្រោយឱ្យបន្តលើកកម្ពស់ស្មារតី នៃកិច្ចសហប្រតិ បត្តិការ និងមិត្តភាពដែលបានបង្កើតឡើងទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាងវៀតណាម និងឥណ្ឌូនេស៊ី ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក។

នៅឯការប្រគុំតន្ត្រី វង់តន្រ្តីហាណូយ   នៃបណ្ឌិត្យសភាតន្ត្រីជាតិវៀតណាមបានឧទ្ទេសនាមដល់ទស្សនិកជនឥណ្ឌូនេស៊ីនូវស្នាដៃតន្ត្រីបុរាណរបស់ពិភពលោក លាយឡំជាមួយឧបករណ៍ប្រពៃណីវៀតណាម រួមជាមួយនឹងបទភ្លេងប្រជាប្រិយនិងចម្រៀងពេញនិយមនៃប្រទេសទាំងពីរ។

ក្នុងថ្ងៃដដែល លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅស្ថានទូត ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃទីភ្នាក់ងារតំណាង និងសហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ី។ អញ្ជើញថ្លែងនៅទីនេះ លោកអគ្គលេខាបក្សមានប្រសាសន៍ថា៖  “ក្នុងជំនួបពិភាក្សា និងជួបធ្វើការជាមួយថ្នាក់ដឹកនាំឥណ្ឌូនេស៊ី ខ្ញុំនឹងស្នើឲ្យភាគីឥណ្ឌូណេស៊ីបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើការ។ លើសពីនេះភាគីទាំងពីរនៅតែមានសក្កានុពលជាច្រើនសម្រាប់ការអភិវឌ្ឍន ដូច្នេះ យើងក៏នឹងពិភាក្សាអំពីការបង្កលក្ខណៈងាយស្រួល សម្រាប់ធុរកិច្ចទាំងសងខាងបង្កើនកិច្ចសហប្រតិបត្តិការ”៕


top