ពិធីបដិសណ្ឋារកិច្ច និងពិភាក្សាជាមួយលោកអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ Thongloun Sisoulith
លោកអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រធិបតេយ្យប្រជាមានិតឡាវ Thongloun Sisoulithនិងភរិយា បានមកដល់រដ្ឋធានីហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់លោកអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម តូឡឹម (To Lam)និងភរិយា លោកស្រី ង ភឿងលី (Ngo Phuong Ly)។
នៅព្រឹកថ្ងៃទី២៦ ខែមករា ពិធីបដិសណ្ឋារជាផ្លូវការ ជូនលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ Thongloun Sisoulithរួមជាមួយនឹងភរិយា និងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋាភិបាលឡាវ ត្រូវបានធ្វើឡើងយ៉ាងឱឡារិក នៅវិមានប្រធានរដ្ឋ តាមពិធីការខ្ពង់ខ្ពស់បំផុត សម្រាប់ប្រមុខរដ្ឋមួយ។ លោកអគ្គលេខាធិការបក្ស តូឡឹម (To Lam) និងភរិយា បានធ្វើជាអធិបតីក្នុងពិធីបដិសណ្ឋាកិច្ចនេះ។
ការបាញ់កាំភ្លើងធំចំនួន ២១គ្រាប់ ដើម្បីស្វាគមន៍លោកអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ Thongloun Sisoulith និងភរិយា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម។ រូបថត៖ អានដាំង - VNA
ពិធីបដិសណ្ឋារដ៏ឱឡារិកជូនលោកអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ Thongloun Sisoulith និងភរិយា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម។ រូបថត៖ ថុងញ៉ឹត - VNA
កុមារនៅរដ្ឋធានីហាណូយ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ Thongloun Sisoulith និងភរិយាក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម។ រូបថត៖ ថុងញ៉ឹត - VNA
ចូលរួមក្នុងពិធីបដិសណ្ឋារកិច្ចជូនលោកអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ Thongloun Sisoulithនិងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋាភិបាលឡាវ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេស វៀតណាម រួមមានសមាជិកនៃការិយាល័យនយោបាយ៖ លោក ត្រឹន កឹមទូ (Tran Cam Tu) លេខាប្រចាំការនៃគណៈលេខាមជ្ឈិម លោក ឡេ មិញហ៊ឹង (Le Minh Hung) ប្រធានគណៈចាត់តាំងមជ្ឈិម លោកនាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ លឿង តាមក្វាង (Luong Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាល លោក ផាម យ៉ាទុក (Pham Gia Tuc) ប្រធានខុទ្ទកាល័យមជ្ឈិមបក្ស លោក ឡេ ហ័យទ្រុង (Le Hoai Trung) រដ្ឋមន្ត្រីក្រសួងការបរទេស; លោក ដូ វ៉ាន់ចៀន (Do Van Chien) អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា; និងលោក ង្វៀន យីង៉ុក (Nguyen Duy Ngoc) លេខាធិការនៃគណៈកម្មាធិការបក្សទីក្រុងហាណូយ ។
ចូលរួមក្នុងពិធីបដ្ឋសណ្ឋរកិច្ចនេះ ក៏មានលោកស្រី វ៉ូ ធីអាញ់សួន (Vo Thi Anh Xuan) លេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុប្រធានរដ្ឋ រួមជាមួយនឹងសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស; ថ្នាក់ដឹកនាំនៃក្រសួង និងស្ថាប័នមជ្ឈិម; ថ្នាក់ដឹកនាំរដ្ឋាភិបាល ខុទ្ទកាល័យនៃអគ្គលេខាធិការបក្ស និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសឡាវ ឯកអគ្គរដ្ឋទូត និងតំណាងបណ្តាប្រទេសអាស៊ានប្រចាំវៀតណាម។
ចាប់ពីព្រឹកព្រលឹម កុមា យុវជន និងប្រជាពលរដ្ឋមួយចំនួនធំ នៃរដ្ឋធាណីហាណូយ បានកាន់ទង់ជាតិវៀតណាម និងឡាវ និងផ្កាស្រស់ៗ បានតម្រង់ជួរទាំងសងខាងផ្លូវ ហ័ងវ៉ាន់ធូ (Hoang Van Thu) ដែលនាំទៅដល់វិមានប្រធានរដ្ឋ ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ Thongloun Sisoulith និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋាភិបាលឡាវ។
នៅម៉ោង៩ និង ២០នាទីព្រឹក ក្បួនរថយន្តស្វាគមន៍ដោយមានការអមដំណើរនៃរថយន្តនាំមុខ និងរថយន្តការពារសន្តិសុខ បាននាំលោកលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ Thongloun Sisoulith ភរិយាព្រមទាំងគណៈប្រតិភូចូលទៅក្នុងវិមានប្រធានារដ្ឋ។
ក្បួនរថយន្តបានឈប់នៅកម្រាលព្រំក្រហម ក្រោមសំឡេងតន្ត្រីស្វាគមន៍ លោកអគ្គលេខាបក្ស តូឡឹម ( To Lam) និងភរិយា បានចាប់ដៃ ទទួលស្វាគមន៍លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ Thongloun Sisoulith និងភរិយា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវ នៅប្រទេសវៀតណាម។ សិស្សានុសិស្ស ក៏បានជូនបាច់ផ្កាស្រស់ៗ ចំពោះលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងភរិយារបស់គាត់ផងដែរ។
បន្ទាប់ពីនោះ លោកអគ្គលេខាធិការបក្ស តូ ឡឹម (To Lam) បានអញ្ជើញលោកអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ Thongloun Sisoulith ឡើងវេទិកាកិត្តិយស។ សំឡេងកាំភ្លើងធំបាញ់ជាបន្តបន្ទាប់បានបន្លឺឡើង។ ក្រុមតន្រ្តីយោធាប្រគំបទភ្លេងជាតិនៃប្រទេសទាំងពីរ។ លោកអគ្គលេខាធិការបក្ស តូ ឡឹម (To Lam) បានអញ្ជើញលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ត្រួតកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ បន្ទាប់ពីការត្រួតកងកិត្តិយស លោកអគ្គលេខាធិការបក្ស តូ ឡឹម (To Lam) និងលោកអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ Thongloun Sisoulith បានណែនាំសមាជិកគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ នៅក្នុងពិធីបដិសណ្ឋាកិច្ច។ មេដឹកនាំទាំងពីរបានវិលត្រឡប់ឡើងកាន់វេទិកាកិត្តិយស ដើម្បីទស្សនាការដង្ហែរក្បួនស្វាគមន៍របស់កងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងស្របពេលវេលាមានអត្ថន័យសំខាន់សម្រាប់ប្រទេសទាំងពីរ ដោយសារប្រទេសឡាវទើបតែបានរៀបចំមហាសន្និបាតតំណាំងទូទាំងប្រទេសលើកទី១២ របស់គណបក្សប្រជាជនបដិវត្តន៍ឡាវដោយជោគជ័យ ហើយសមមិត្ត Thongloun Sisoulith ត្រូវបានបោះឆ្នោត និងជ្រើសតាំងជាសារថ្មី ក្នុងតំណែងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ នីតិកាលទី ១២; ប្រទេសវៀតណាមក៏ទើបតែបានរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមដោយជោគជ័យ ហើយសមមិត្ត តូ ឡឹម (To Lam) ត្រូវបានបោះឆ្នោតជ្រើសតាំងជាសារថ្មី ក្នុងតំណែងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១៤។
ដំណើរទស្សនកិច្ចនេះ បង្ហាញពីទំនុកចិត្តនយោបាយកម្រិតខ្ពស់បំផុត ផ្សារភ្ជាប់ពិសេស និងកិច្ចសហប្រតិបត្តិការស្អិតរមួតរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ដែលរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងតម្រង់ទិសកិច្ចសហប្រតិបត្តិការគ្រប់វិស័យ មានប្រសិទ្ធភាព និងជាក់ស្តែង ក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
បន្ទាប់ពីពិធីបដិសណ្ឋាកិច្ច លោកអគ្គលេខាបក្ស តូ ឡឹម (To Lam) រួមជាមយយគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ Thongloun Sisoulith និងគណៈប្រតិភូជាន់ខ្ពស់ឡាវ បានជួបពិភាក្សាគ្នានៅទីស្នាក់ការកណ្តាលរបស់បក្ស៕