ប្រធានតំណាងមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅប្រទេសវៀតណាមលោកស្រី Naomi Kitahara (ជនជាតិជប៉ុន) បានរួមជាមួយ UNFPA អនុវត្តគម្រោងជាច្រើនដើម្បីជួយគាំទ្រដល់ការការពារសុខភាពនិងលើកកម្ពស់សិទ្ធិស្មើគ្នាសម្រាប់ស្ត្រីនិងក្មេងស្រីនៅក្នុងប្រទេសវៀតណាម។
ក្រោយពីចាប់ផ្តើមទទួលយកការងារនៅប្រទេសវៀតណាម (ថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០១៩) លោកស្រី Naomi Kitahara មានសេចក្តីរីករាយណាស់ ហើយឃើញថាខ្លួនសមស្របនឹងការងារនៅទីនេះពីព្រោះប្រទេសវៀតណាមគឺជាប្រទេសកំពុងអភិវឌ្ឍន៍និងមានភាពស្រដៀងគ្នាខាងវប្បធម៌ជាច្រើនជាមួយប្រទេសជប៉ុន។ ភារកិច្ចចម្បងរបស់លោកស្រីនៅ UNFPA គឺសំដៅរួមចំណែកក្នុងការលើកកម្ពស់សិទ្ធិរបស់ស្ត្រីនិងកុមារឱ្យមានជីវភាពសុភមង្គលនិងភាពស្មើគ្នា។
ឆ្នាំ ២០១៩ នៅពេលដែលប្រទេសវៀតណាមបើកការស៊ើបអង្កេតថ្នាក់ជាតិលើកទី ២ ស្តីពីអំពើហិង្សាលើស្ត្រី។ ការខិតខំប្រឹងប្រែងរបស់លោកស្រី Naomi Kitaharaរួមជាមួយអ្នកជំនាញទាំងឡាយរបស់អង្គការ UNFPA ដែលជួយគាំទ្រវៀតណាមបានធ្វើឲ្យការរាយការណ៍ប្រកបដោយជោគជ័យដែលជាមូលដ្ឋានសម្រាប់ការធ្វើគោលនយោបាយទាំងនៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន ពីព្រោះប្រសិនបើអំពើហឹង្សាប្រឆាំងនឹងស្ត្រីនិងក្មេងស្រីមិនត្រូវបានដោះស្រាយភ្លាមៗនោះវានឹងជាឧបសគ្គធំសម្រាប់វៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០ ។
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញយ៉ាងនិងឯកសារ NCCC
ប្រែសម្រួលដោយង្វៀនយ៉ាង