
លោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅ
សាកសួរសុខទុក្ខនិងជូនអំណោយសម្រាប់ប្រជាជនខេត្ត Quang Nam
នាល្ងាចថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh រួមទាំងក្រុមការងារមជ្ឈឹម និងខេត្ត Quang Nam បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនអំណោយសម្រាប់បងប្អូននៅតំបន់ទឹកជំនន់នៃស្រុក Dai Loc និង Duy Xuyen នៃខេត្ត Quang Nam ហើយទៅសាកសួរសុខទុក្ខ ក្រុមគ្រួសារចំនួន ២ ដែលមានអ្នកស្លាប់ដោយសារខ្យល់ព្យុះទឹកជំនន់។ នៅទីនេះ លោកស្រី Dang Thi Ngoc Thinh បានប្រគល់អំណោយចំនួន ២០០ កញ្ចប់សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយសារទឹកភ្លៀងធ្លាក់ ទឹកជំនន់នៅស្រុក Dai Loc និង Duy Xuyen ហើយជូនខេត្ត Quang Nam ទឹកប្រាក់ចំនួន ១ ពាន់លានដុង។ លោកស្រី Dang Thi Ngoc Thinh បានផ្ញើសេចក្ដីសាកសួរសុខទុក្ខរបស់ប្រធានរដ្ឋលោក Tran Dai Quang ដល់បងប្អូននិងចែករំលែកការលំបាក បាត់បង់របស់ប្រជាជននៅតំបន់ទឹកជំនន់នៅស្រុក Dai Loc និង Duy Xuyen ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម