ក្នុងក្របខ័ណ្ឌនៃកម្មវិធី ចូលរួមកិច្ចពិភាក្សាទូទៅជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨០ រួមជាមួយនឹងធ្វើសកម្មភាពទ្វេភាគីនៅ សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញចូលរួមកិច្ចសន្ទនាជាមួយសហគ្រាសអាមេរិក។
ទិដ្ឋភាពនៅកិច្ចសន្ទនា។ (រូបថត៖ Viet Cuong/VOV)
ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ លឿង គឿង បានឲ្យដឹងថា វៀតណាមជា ប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេចំនួន ៣២ ជាមួយ នឹងទំហំពាណិជ្ជកម្មនៅលំដាប់កំពូលទាំង ២០ លើពិភពលោក; បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីចំនួន ១៧ ដោយបង្កើតបណ្តាញទំនាក់ ទំនងយ៉ាងជិតស្និទ្ធជាមួយខឿនសេដ្ឋកិច្ចធំៗជាង ៦០ នៅក្នុងតំបន់ និងទូទាំង ពិភពលោក។
“ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ យើងមានគោលនយោបាយគាំទ្រ ជាច្រើន ដែលលេចធ្លោជាងគេគឺការអនុវត្តរបកគំហើញសំខាន់ៗចំនួនបី។ ទីមួយគឺស្ថាប័ន។ ទីពីរគឺការលើកកម្ពស់គុណភាពធនធានមនុស្ស។ ទី៣ គឺបង្កើតរបកគំហើញក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែទំនើប និងស៊ីសង្វាក់គ្នា។ យើងបាននិងកំពុងអនុវត្តន៍យ៉ាងខ្លាំងក្លានូវបដិវត្តន៍ក្នុងការរៀបចំក្បាលម៉ាស៊ីនដឹកនាំនៃប្រព័ន្ធនយោបាយក្នុងទិសដៅចំណាន បង្រួម រឹងមាំ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ ដើម្បីសម្រេចបានប្រការទាំងនោះ យើងក៏មានគោលនយោបាយជាច្រើនដូចជា៖ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថលជាតិ ហើយធ្វើសមាហរណកម្មអន្តរជាតិក្នុងដំណាក់កាលថ្មីក្នុងទិសដៅកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព”។
លោកប្រធានរដ្ឋបានអំពាវនាវឲ្យសហគមន៍សហគ្រាសអាមេរិក ពង្រីកវត្តមាន របស់ខ្លួន និងចូលរួមបណ្តាក់ទុនក្នុងទ្រង់ទ្រាយកាន់តែធំនិង ស៊ីជម្រៅនៅវៀតណាម ព្រមទាំងអះអាងថា វៀតណាមសន្យាបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ វិនិយោគិនអាមេរិក ជ្រើសរើសវៀតណាមជាគោលដៅរយៈពេលវែងប្រកបដោយទំនុកចិត្ត។
នារសៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួប នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rosen Zhelyazkov ហើយបានជួបជាមួយប្រធានា ធិបតីព័រទុយហ្គាល់ លោក Marcelo Rebelo de Sousa។ នៅក្នុងជំនួបទាំងនេះ លោក ប្រធានរដ្ឋបានស្នើឲ្យបណ្ដាប្រទេសជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យដែលមានសក្ដានុពលខ្លាំង ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការដឹក ជញ្ជូនតាមផ្លូវសមុទ្រ កសិកម្ម ជាដើម៕