នៅព្រឹកថ្ងៃទី១៨ ខែឧសភា នៅទីក្រុងហាណូយ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការវប្បធម៌ និងសង្គម។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ Le Tuyet/VOV
ដោយសង្កត់ធ្ងន់ថា តាមរយៈសម័យប្រជុំរដ្ឋសភានានា ការអប់រំ និងសុខាភិបាលគឺជាវិស័យដែលសមាជិកសភា និងអ្នកបោះឆ្នោតជាច្រើនយកចិត្តទុកដាក់ លោកប្រធានរដ្ឋសភាបានស្នើឱ្យគណៈកម្មាធិការអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងក្នុងរយៈពេលខាងមុខ។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានចង្អុលបង្ហាញពីបញ្ហាដែលគណៈកម្មាធិការត្រូវបន្តយកចិត្តទុកដាក់ដូចជា៖ លើកកម្ពស់ការសម្របសម្រួលជាមួយរដ្ឋាភិបាល ក្រសួង និងមូលដ្ឋាន ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាព។
«បក្ស និងរដ្ឋមានគោលនយោបាយ និងគោលការណ៍ណែនាំថ្មីៗជាច្រើនអំពីវប្បធម៌ ដែលមានលក្ខណៈទម្លុះទម្លាយ។ ប្រការនេះ ទាមទារឱ្យគណៈកម្មាធិការមានវិធីសាស្រ្តថ្មី ការត្រិះតិះថ្មី សកម្មភាពថ្មី ការសម្រេចចិត្តថ្មី និងផលិតផលថ្មីៗដើម្បីអនុវត្តក្នុងដំណាក់កាលខាងមុខ។ ប្រសិនបើយើងបន្តធ្វើតាមវិធីសាស្រ្តប្រពៃណី នឹងពិបាកឈានឡើង ពិបាក់បង្កើតផលិតផលលេចធ្លោថ្មី»។
លោកប្រធានរដ្ឋសភាបានកត់សម្គាល់ពីតម្រូវការក្នុងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; អនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងការតាក់តែងច្បាប់ ការឃ្លាំមើលកំពូល និងការសម្រេចចិត្តលើបញ្ហាជាតិសំខាន់ៗ៕