ព័ត៌មាន

លោកប្រធានរដ្ឋលឿង គឿង ជួបធ្វើការជាមួយស្ថាប័ននានាអំពីការត្រៀមរៀបចំសម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញាក្រុងហាណូយ

នាព្រឹកថ្ងៃទី ១៥ តុលា នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ លឿង គឿង បានអញ្ជើញជួបធ្វើការជាមួយស្ថាប័នពាក់ព័ន្ធអំពីការត្រៀមរៀបចំសម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិត (អនុសញ្ញាក្រុងហាណូយ)។ ពិធីចុះហត្ថលេខានឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ និង ២៦ ខែតុលា។

លោកប្រធានរដ្ឋ លឿង គឿង ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VNA)

 

យោងតាមរបាយការណ៍របស់គណៈកម្មាធិការដឹកនាំសម្រាប់ពិធីចុះហត្ថលេខា លើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិត  គិតត្រឹមថ្ងៃទី ១៤ ខែតុលា គណៈប្រតិភូចំនួន ៩៣ ដឹកនាំដោយថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមកពីប្រទេសនានា បានបញ្ជាក់ពីការចូលរួមក្នុងព្រឹត្តិ ការណ៍នេះ រួមជាមួយនឹងប្រតិភូ និងអ្នកសារព័ត៌មានជាង ១០០០ នាក់។ ក្រសួង នគរបាល និងក្រសួងការបរទេសបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយការិ យាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ដើម្បីកសាងកម្មវិធីក៏ដូចជាព្រឹត្តិការណ៍នៅខាងក្រៅផងដែរ។
ថ្លែងសន្និដ្ឋាននៅជំនួបធ្វើការ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ការដែលវៀត ណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិត គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ព្រោះ វាជាលើកទីមួយហើយ ដែលវៀតណាមរៀបចំពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការ សហប្រជាជាតិ ក្នុងបរិបទបច្ចុប្បន្នដែលបញ្ហាប្រយុទ្ធប្រឆាំងនឹងបទល្មើសតាម អ៊ីនធឺណិត ទទួលបានការយកចិត្តទុកដាក់ពិសេស។
លោកប្រធានរដ្ឋបានក្រើន រំលឹកថា អង្គភាពនានាត្រូវដោះស្រាយឱ្យបានទាន់ពេលវេលានូវរាល់បញ្ហាដែល កើតឡើង ដើម្បីឱ្យពិធីចុះហត្ថលេខាប្រព្រឹត្តទៅប្រកបដោយជោគជ័យ ដើម្បីឱ្យមិត្ត ភក្តិអន្តរជាតិ ទទួលបានអារម្មណ៍អំពីភាពស្និទ្ធស្នាល រួសរាយរាក់ទាក់របស់ប្រទេស និងប្រជាជនវៀតណាម៕

top