ការិយាល័យរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានអោយដឹងថា នាថ្ងៃទី ២៣ ខែតុលា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងគណៈប្រតិភូវៀត ណាមបានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរចូលរួមពិធីគ្រងរាជសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន Naruhito។
លោកនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានបញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចដើម្បីចូលរួមពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន
សេចក្តីប្រកាសបានអះអាងថា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចូលរួមក្នុងពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន Naruhito ដែលបង្ហាញថា ប្រទេសវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយជាមួយប្រទេសជប៉ុន ដែលជាដៃគូសេដ្ឋកិច្ចសំខាន់ឈានមុខគេនៅក្នុងប្រទេស ជាជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ធំបំផុត, អ្នកវិនិយោគទី ២, ដៃគូពាណិជ្ជកម្មធំទី ៤ របស់វៀតណាមនិងជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។
អញ្ជើញចូលរួមពិធីលាងសោយភោជន៍ជូនភ្ញៀវកិត្តយសដែលរៀបចំដោយព្រះចៅអធិរាជជប៉ុនលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចូលជួបសម្តែងការគួរសមជាមួយព្រះចៅអធិរាជ Naruhito។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានបង្ហាញជំនឿថា ក្រោមព្រះរាជកិច្ចរបស់ព្រះចៅអធិរាជនិងព្រះមហេសី ជប៉ុននឹងឈានចូលរាជកាលថ្មី “រជ្ជកាល Reiwa” ដើម្បីភាពរីកចម្រើន។ លោកនាយករដ្ឋមន្រ្តីក៏បានមានគោលបំណងថា “ព្រះចៅអធិរាជនឹងផ្តោតការយកចិត្តទុកដាក់និងគាំទ្រដល់ទំនាក់ទំនងវៀតណាម - ជប៉ុន បន្តអភិវឌ្ឍឱ្យបានល្អ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍតំបន់និងពិភពលោក”។
ក្នុងអំឡុងពេលស្នាក់នៅរយៈពេលខ្លីនៅប្រទេសជប៉ុន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានជំនួបទ្វេភាគីមួយចំនួនដូចជា៖ ជួបជាមួយនាយករដ្ឋមន្ត្រីឆែក Andrej Babis, ប្រធានាធិបតីប៊ុលហ្គារី Rumen Radev និងប្រធានាធិបតីសាធារណរដ្ឋអាល់បានី Ilir Meta រួមទាំងអភិបាលខេត្តកាណាហ្គាវ៉ាប្រទេសជប៉ុន និងមេដឹកនាំក្រុមហ៊ុនជប៉ុនមួយចំនួន។
សេចក្តីប្រកាសរបស់ការិយាល័យរដ្ឋាភិបាលបានបញ្ជាក់ថា ការចូលរួមរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក្នុងពិធីគ្រងរាជ្យសម្បត្តិរបស់អធិរាជជប៉ុន Natohito បានបង្ហាញថា វៀតណាមមានបំណងចង់កសាងទំនាក់ទំនងល្អជាមួយព្រះចៅអធិរាជថ្មីនិងវង្សានុវហង្សជប៉ុន។ ជាពិសេសគឺពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុន ដើម្បីសន្តិភាពវិបុលភាពនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់និងពិភពលោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម