នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៩៥ នៃទិវាសារព័ត៌មានបដិវត្តវៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២០) នាយប់ថ្ងៃទី ១២ ខែមិថុនា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនានិងអបអរសាទរកាសែត Nhan dan (កាសែតប្រជាជន) ផងដែរ។
នៅទីនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានស្នើឱ្យកាសែត Nhan dan បន្តរក្សាប្រពៃណីដ៏ច្លៃថ្លាររបស់ខ្លួន បន្តសាមគ្គីភាព រក្សានិងអភិវឌ្ឍកាសែត Nhan dan អោយកាន់តែសក្តិសមនឹងជំនឿរបស់បក្ស រដ្ឋនិងប្រជាជន។ លោកនាយករដ្ឋមន្រ្តី បានបង្ហាញនូវជំនឿថា កាសែត Nhan dan នឹងបន្តពង្រីកនូវតួនាទីសំខាន់របស់ខ្លួន នាពេលខាងមុខ ក្នុងនោះមានការជំរុញនិងលើកទឹកចិត្តដល់ មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ដើម្បីឈានដល់មហា សន្និបាទទូទាំងប្រទេសលើកទី ១៣។ លើសពីនេះទៅទៀត ការសែត Nhan dan គួរតែចូលរួមវិភាគទានសំខាន់ក្នុងការកសាងបក្សនិងប្រទេសជាតិ ក៏ដូចជា កសាងសាមគ្គីភាពក្នុងចំណោមប្រជាជនផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម