ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើងមកត្រួតពិនិត្យការងារត្រៀមបម្រុង នៅមជ្ឈមណ្ឌលកាសែត បម្រើកិច្ចប្រជុំកំពូលអាមេរិក - កូរេខាងជើង នៅវិមានវប្បធម៌ពលកម្មមិត្តភាពវៀតណាម - សូវៀត។ (ហាណូយ)។
លោកនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ នេះជាព្រឹត្តិការណ៍អន្តរជាតិលេចធ្លោ បានទូទាំងពិភពលោកយកចិត្តទុកដាក់។ វៀតណាមមានកិត្តិយស បានជ្រើសជាទីកន្លែងរៀបចំកិច្ចប្រជុំសំខាន់ ចំពោះសន្តិភាពនៃតំបន់ និង ពិភពលោក។
ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ នៅក្រុងហាណូយ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ចុះត្រួតពិនិត្យផ្ទាល់នូវមជ្ឈមណ្ឌលកាសែត និង ការងារត្រៀមបម្រុងសម្រាប់កិច្ចប្រជុំកំពូលអាមេរិក - កូរេខាងជើងលើកទីពីរ។ រូបថត៖ កុងដាត
បន្ទាប់ពីម៉ោងប្រជុំណែនាំចង្អុលការ លោកនាយករដ្ឋមន្រ្តី បានធ្វើដំណើរសង្កេតពិនិត្យតាមតំបន់បំពេញបេសកកម្ម នៃមជ្ឈមណ្ឌលកាសែត។ រូបថត៖កុងដាត
លោកនាយករដ្ឋមន្រ្តី ពិនិត្យតំបន់ភោជនីយដ្ឋាន នៃមជ្ឈមណ្ឌលកាសែត។ តាមគណៈកម្មការរៀបចំ តំបន់នេះមានផ្ទៃទូលាយជិត២.០០០ម៉ែត្រការេ បម្រើ៤.០០០ចំណែកហូបជារៀងរាល់ថ្ងៃ។ រូបថត៖កុងដាត
លោកនាយករដ្ឋមន្រ្តី ចូលទៅទស្សនាមតំបន់ភោជនីយដ្ឋាន នៃមជ្ឈមណ្ឌលកាសែតអន្តរជាតិនៅវិមានវប្បធម៌ពលកម្មមិត្តភាព។ រូបថត៖កុងដាត
លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ត្រួតពិនិត្យតំបន់បំពេញបេសកកម្ម របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅមជ្ឈមណ្ឌលកាសែតអន្តរជាតិ។ រូបថត៖កុងដាត
លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ត្រួតពិនិត្យតំបន់បំពេញបេសកកម្ម នៃបណ្តាទីភ្នាក់ងារព័ត៌មានអន្តរជាតិ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
នៅតំបន់ទ្វារសន្តិសុខ នៃមជ្ឈមណ្ឌលកាសែត លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ការងារសន្តិសុខត្រូវជាអាទិភាពនាំមុខ។ រាល់ការងារត្រៀមបម្រុងត្រូវតែល្អបំផុត ដើម្បីទទួលអ្នកយកព័ត៌មានអន្តរជាតិ។ រូបថត៖ កុងដាត
|
លោកនាយករដ្ឋមន្រ្តី សម្តែងការគាប់ចិត្ត អំពីលទ្ធផលការងារត្រៀមបម្រុងសម្រាប់កិច្ចប្រជុំ និង សង្កត់ធ្ងន់ស្តីពីការធានាសុវត្ថិភាពទាំងស្រុង ជូនមនុស្សគ្រប់គ្នា ពេញអញ្ជើញមកកាន់វៀតណាម មកកាន់រដ្ឋធានីហាណូយនាឱកាសនេះ។
បន្ទាប់ពីនោះ លោកនាយករដ្ឋមន្រ្តី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានពិនិត្យមជ្ឈមណ្ឌលប្រតិបត្តិការធានាសន្តិសុខ នៃកិច្ចប្រជុំកំពូលអាមេរិក - កូរេខាងជើង៕
អនុវត៖ កុងដាត/ កាសែតរូបភាពវៀតណាម