អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមាន ប្រសាសន៍ថា ចាប់ពីដើមឆ្នាំមក រដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំចំនួន ៥ អំពីប្រធានបទ តាក់តែងច្បាប់ ហើយបានផ្តល់យោបល់ និងអនុម័តលើសំណើរចំនួន ២៦ អំពីការ តាក់តែងច្បាប់ សេចក្ដីសម្រេចចិត្តនិងសេចក្ដីព្រាងច្បាប់។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី២៤ ខែកក្កដា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់លោក នាយករដ្ឋមន្ត្រី Pham Minh Chinh រដ្ឋាភិបាលវៀតណាមបានបើកសម័យប្រជុំអំពីការ តាក់តែងច្បាប់ប្រចាំខែកក្កដា ដើម្បីពិភាក្សា និងពិចារណាផ្តល់យោបល់លើគម្រោង ច្បាប់មួយចំនួន។
អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមាន ប្រសាសន៍ថា ចាប់ពីដើមឆ្នាំមក រដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំចំនួន ៥ អំពីប្រធានបទ តាក់តែងច្បាប់ ហើយបានផ្តល់យោបល់ និងអនុម័តលើសំណើរចំនួន ២៦ អំពីការ តាក់តែងច្បាប់ សេចក្ដីសម្រេចចិត្តនិងសេចក្ដីព្រាងច្បាប់។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖
“ត្រូវវិនិយោគធនធានក្នុងការងារកសាងស្ថាប័ន ផ្តល់អាទិភាពទាក់ទងនឹងរបប គោលនយោបាយសម្រាប់កម្មាភិបាលដែលចូលរួមក្នុងការតាក់តែងច្បាប់ ដើម្បីឱ្យគេ មានពេលវេលា ផ្តោតកិច្ចខិតខំប្រឹងប្រែង ការជក់ចិត្ត និងបញ្ញារបស់ខ្លួនសម្រាប់ ការងារ។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវលើកទឹកចិត្តការច្នៃប្រឌិត គំនិតផ្ដួចផ្ដើមក្នុងដំណើរ ការតាក់តែងច្បាប់ផងដែរ”៕