តបតាមការអញ្ជើញរបស់លោក Li Qiang នាយករដ្ឋមន្ត្រីចិន និងលោក Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងចូលរួមសន្និសីទអ្នកត្រួសត្រាយលើកទី១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលប្រព្រឹត្តទៅនៅទីក្រុង Dalian ខេត្ត Liaoning ប្រទេសចិន និងធ្វើការនៅប្រទេសចិន (ថ្ងៃទី ២៤ - ២៧ ខែមិថុនា)។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងចូលរួមសន្និសីទអ្នកត្រួសត្រាយលើកទី ១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលប្រព្រឹត្តទៅនៅទីក្រុង Dalian ខេត្ត Liaoning ប្រទេសចិន និងធ្វើការនៅប្រទេសចិន (ថ្ងៃទី ២៤ - ២៧ ខែមិថុនា)។
យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិន
លោក Pham Sao Mai ការដែល WEF បានអញ្ជើញនាយករដ្ឋមន្ត្រីវៀតណាមចូលរួមសន្និសីទក្នុងរយៈពេល
២ ឆ្នាំកន្លងមកនេះ បង្ហាញពីការគោរព និងការវាយតម្លៃខ្ពស់របស់ WEF និងសហគមន៍ធុរកិច្ចអន្តរជាតិចំពោះឋានៈ តួនាទី និងការរួមចំណែក
របស់វៀតណាមក្នុងកំណើនសេដ្ឋកិច្ចសកល និងតំបន់។
នេះជាឱកាសដើម្បីវៀតណាមឧទ្ទេសនាមដល់ពិភពលោកនូវសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដ៏លេចធ្លោរបស់ខ្លួននាពេលកន្លងមក
បង្ហាញរូបភាពវៀតណាមយ៉ាងស្វាហាប់ ធ្វើសមាហរណកម្មយ៉ាងសកម្ម ទំនុកចិត្ត
និងទាក់ទាញសម្រាប់សាជីវកម្មសកលនានា
តាមនោះជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាទាក់ទាញធនធាន
ដើម្បីអភិវឌ្ឍប្រទេសជាតិផងដែរ។
លោកឯកអគ្គរដ្ឋទូត
Pham
Sao Mai បានឲ្យដឹងថា នៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham
Minh Chinh នឹងថ្លែងសុន្ទរកថាពិសេសនៅសម័យប្រជុំពេញអង្គ; ធ្វើជាអធិបតីនៃវគ្គពិភាក្សា
និងកិច្ចសន្ទនាមួយចំនួនជាមួយសាជីវកម្មសេដ្ឋកិច្ចធំៗ
និងសហគ្រាសនវានុវត្តន៍លើបញ្ហាដូចជា៖ កាលានុវត្តភាពសហប្រតិបត្តិការ
ដំណោះស្រាយថ្មីសម្រាប់បញ្ហាអភិវឌ្ឍន៍សកល
និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។ លើសពីនេះ
លោកនាយករដ្ឋមន្ត្រីនឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំប្រទេស អង្គការអន្តរជាតិ
និងសាជីវកម្មធំៗ។
ទាក់ទិននឹងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសចិន
លោកឯកអគ្គរដ្ឋទូត Pham Sao Mai បានសង្កត់ធ្ងន់ថា
នេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរពិភាក្សាយ៉ាងស៊ីជម្រៅអំពីវិធានការជាក់លាក់
ដើម្បីបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងរួមដែលសម្រេចបានរវាងថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ
និងប្រទេសទាំងពីរ; បន្តលើកកំពស់ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម
- ចិនឲ្យកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លានាពេលខាងមុខ៕