ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះជូនពរឆ្នាំថ្មីដល់កងកម្លាំងនរបាលប្រជាជន

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ម្សាញ់ សប្តស័ក ២០២៥នាព្រឹក ថ្ងៃទី ២៧ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចុះសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងប្រគល់ភារកិច្ចជូនកម្មាភិបាល និងយុទ្ធជននៃកងកម្លាំងនគរបាល។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចុះសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់នាយកដ្ឋាននគរបាលគ្រប់គ្រងរដ្ឋបាលខាងសណ្តាប់ធ្នាប់សង្គម។ (រូបថត៖ VOV)

នៅនាយកដ្ឋានសន្តិសុខស៊ើបអង្កេត ក្រសួងនគរបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា សមិទ្ធិផលរួមរបស់ប្រទេសជាតិនាពេលកន្លងមក នេះ មានការរួមចំណែកសំខាន់ៗពីកងកម្លាំងប្រដាប់អាវុធ កងកម្លាំងនគរបាល ប្រជាជន កងកម្លាំងសន្តិសុខស៊ើបអង្កេត ទូទាំងប្រទេសនិយាយរួម និងនាយកដ្ឋាន សន្តិសុខស៊ើបអង្កេតនិយាយដោយឡែក។ ដោយសង្កត់ធ្ងន់ថា ឆ្នាំនេះមានសារៈ សំខាន់ខ្លាំងណាស់ ដោយមានព្រឹត្តិការណ៍ធំៗជាច្រើនសម្រាប់ប្រទេសជាតិ លោក នាយករដ្ឋមន្ត្រីបានស្នើឱ្យនាយកដ្ឋានសន្តិសុខស៊ើបអង្កេត ក្តាប់ជាប់ស្ថានការណ៍ និង ឆ្លើយតបឱ្យបានឆាប់រហ័ស ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះរាល់ ហានិភ័យនានា ដោយត្រូវត្រៀមខ្លួនជាស្រេចបង្ការឱ្យបានទាន់ពេលវេលានិងពី ចម្ងាយ; សហការយ៉ាងសកម្មជាមួយអង្គការអន្តរជាតិ ដើម្បីទប់ស្កាត់ការវិវត្តដ៏ស្មុគ ស្មាញក្នុងស្ថានភាពពិភពលោក។

នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចុះ សាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់នាយកដ្ឋានសន្តិសុខនយោបាយ និងនាយក ដ្ឋាននគរបាលគ្រប់គ្រងរដ្ឋបាលខាងសណ្តាប់ធ្នាប់សង្គម។ លោកនាយករដ្ឋមន្ត្រីបាន ស្នើឲ្យបណ្ដានាយកដ្ឋាន ពង្រីកប្រពៃណីរបស់កងកម្លាំងនគរបាលប្រជាជន ដោយ រក្សាស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី ហើយជំរុញ ការធ្វើម្ចាស់លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា យកចិត្តទុកដាក់ ដល់ការកសាងមូលដ្ឋាន ទិន្នន័យ ជំរុញការផ្លាស់ប្តូរឌីជីថល តាមនោះរក្សាបាននូវតួនាទីត្រួសត្រាយក្នុងការរក្សា សន្តិសុខជាតិ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម បង្កើតលំហអភិវឌ្ឍន៍ថ្មីសម្រាប់ ប្រទេសជាតិ៕


top