នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង ជួបសវនាការជាមួយប្រធានាធិបតីប៉ាណាម៉ា។ រូបថត៖ VNA
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបានបង្កើតកម្លាំងចលករដល់ទំនាក់ទំនងវៀតណាម-ប៉ាណាម៉ា ឱ្យឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។ លោកបានស្នើឱ្យភាគីទាំងពីរ អនុវត្តន៍ជាក់ស្តែងនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិកាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដឹកជញ្ជូន ភស្តុភារកម្ម និងបង្កើតលក្ខ័ណ្ឌ អំណោយផលសម្រាប់ទំនិញនៃប្រទេសទាំងពីរអាចឈានចូលទីផ្សាររបស់គ្នាទៅវិញទៅមក។
រីឯខ្លួនវិញ លោកប្រធានាធិបតី José Raúl Mulino Quintero បានបញ្ជាក់ថា ប៉ាណាម៉ាចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍ ដោយត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រីកអត្ថប្រយោជន៍ពីព្រែកជីកប៉ាណាម៉ា កំពង់ផែ និងប្រព័ន្ធភស្តុភារកម្មរបស់ខ្លួន ដើម្បីគាំទ្រដល់វៀតណាមឈានចូលទីផ្សារអាមេរិកឡាទីន និងទ្វីបអាមេរិក។ ភាគីទាំងពីរបានឯកភាពគ្នាបន្តកែលម្អក្របខ័ណ្ឌច្បាប់ លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ ការអប់រំ និងពង្រឹងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
លោកប្រធានរដ្ឋសភាវៀតណាម ជិន ថាញ់មិន ជួបសវនាការជាមួយប្រធានាធិបតីប៉ាណាម៉ា។ រូបថត៖ VNA
នាថ្ងៃដដែល ក្នុងជំនួបសវនាការជាមួយប្រធានាធិបតីប៉ាណាម៉ា លោក José Raúl Mulino នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បានអះអាងថា វៀតណាមឱ្យតម្លៃចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយប៉ាណាម៉ា ដោយចាត់ទុកប្រទេសនេះជាដៃគូសំខាន់នៅអាមេរិកឡាទីន។
រីឯខ្លួនវិញ ប្រធានាធិបតីប៉ាណាម៉ាបានសម្តែងក្តីសង្ឃឹមថា រដ្ឋសភាវៀតណាមនឹងគាំទ្រទិសដៅសំខាន់ៗសម្រាប់ពង្រឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន ដោយនាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់ការអភិវឌ្ឍ និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕